វិស័យសំណង់​

ក្រសួងដែនដីអះអាងថា ទុនវិនិយោគវិស័យសំណង់នៅតែកើនជាង ៥០% នៅត្រីមាសទី១ឆ្នាំនេះ


ទុនវិនិយោគនៅក្នុងវិស័យសំណង់កម្ពុជា នៅតែបន្ដកើនឡើងគួរឲ្យកត់សម្គាល់ រហូតដល់ជាង ៥០% នៅត្រីមាសទី១ នៅឆ្នាំនេះ បើទោះបីជាប៉ុន្មានខែមកនេះ កម្ពុជាបាននិងកំពុងប្រឈមមុខនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ យ៉ាងណាក៏ដោយ។ នេះបើតាមការអះអាងរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

បើតាមរបាយការណ៍​គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២០ ​ក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចផ្តល់​លិខិត​អនុញ្ញាត​​សាងសង់​សំណង់​​ទូទាំង​​ប្រទេស​ជាង ១ពាន់គម្រោង ដោយបាន​កើនឡើង​លើសឆ្នាំមុន​ ១៧គម្រោង។

របាយការណ៍បាន​គូស​បញ្ជាក់ថា ក្នុងចំណោមជាង ​១ពាន់គម្រោង​​ដែលបាន​ស្នើសុំ​ការវិនិយោគ​​ក្នុងរយៈ​ពេល​បីខែ​ដំបូងនេះ គឺមាន​តម្លៃទុន​វិនិយោគជាង ២.៥០០​លាន​ដុល្លារ ធៀបនឹង​ឆ្នាំ​មុន មានទុនវិនិយោគ​​ត្រឹមតែ​ជាង ១.៧០០​លាន​ដុល្លារ​ប៉ុណ្ណោះ ពោលគឺ​ទុននិយោគ​​បាន​កើន​ឡើង​ជាង ៥១%។

របាយការណ៍​ដដែល​បង្ហាញទៀតថា គម្រោងអគារខ្ពស់ៗ​​ចាប់ពី ៥ជាន់​ឡើងទៅ មាន៩៧ គម្រោង​ស្មើនឹង ១១៥អគារ, សំណង់​លំនៅដ្ឋាន​មាន ៩០៦ គម្រោង, សំណង់បុរី​លំនៅដ្ឋាន និង​លក្ខណៈ​បុរី ១៩គម្រោង​​ស្មើនឹងជាង ៤ពាន់ខ្នង, អគារផ្ទះល្វែងជាង ៥.៥០០​ល្វែង, អគារស្នាក់​នៅរួម ៤១ គម្រោង, សំណង់សណ្ឋាគារ ៩គម្រោង, សំណង់អគារ​ពាណិជ្ជកម្ម ១១៤គម្រោង, សំណង់អគាររោងចក្រ ២៥ គម្រោង និងសំណង់​អគារ​​ពហុមុខងារចំនួន​ ១៧ គម្រោង។

សូមជម្រាបថា ក្នុងរយៈពេល​២០ឆ្នាំមកនេះ រាជរដ្ឋាភិបាល​កម្ពុជា​​តាមរយៈ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានផ្តល់​លិខិត​អនុញ្ញាត​សាងសង់សំណង់​សរុបជិត ៥ម៉ឺន​គម្រោង ដែលមាន​ទុន​វិនិយោគ​​សរុបជាង ៥៥ពាន់លានដុល្លារ ក្នុងនោះ អគារខ្ពស់ៗ​មាន​ជិត​ ២ពាន់អគារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារមូលបត្រកម្ពុជា ទទួលបានសមាជិកថ្មីមួយទៀតហើយ ទោះបីកំពុងមានបញ្ហាកូវីដ-១៩

ព័ត៌មាន
នៅថ្ងៃទី ៣០ មេសានេះ ផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ចីថ្មីមួយទៀតហើយ បើទោះបីជាបច្ចុប្បន្ន ប្រទេសកម្ពុជាកំពុងត្រូវបានជួបនឹងមេរោគកូ…

ក្រសួងសាធារណការ៖ ចាប់ពីថ្ងៃទី០៣ ខែឧសភាទៅ គ្រប់កន្លែង ឆៀកយានយន្តទាំងអស់ នឹងធ្វើការពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ

ព័ត៌មាន
ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រកាសថា គ្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ