ការអភិវឌ្ឍ​កំពង់ផែ​សមុទ្រ​

កំពង់ផែក្រុងព្រះសីហនុ នឹងត្រូវបន្ដអភិវឌ្ឍបន្ថែមទៀត ទោះបីមានវិបត្តិកូវីដ-១៩ តាមរំខានក្ដី!


កម្ពុជាកំពុងត្រៀមបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅក្រុងព្រះសីហនុដែលជម្រៅរហូតដល់ ១៤ ម៉ែត្រកន្លះ និងបានកំពុងសិក្សាផងដែរ ពីគម្រោងអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅមួយថ្មីបន្ថែមទៀត ដែលមានជម្រៅរហូតដល់ ១៧ម៉ែត្រ ដែលអាចឲ្យកប៉ាល់ធំៗក្នុងពិភពលោកអាចចូលចតដើម្បីដាក់ទំនិញបាន។ នេះបើតាមការអះអាងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។
មន្ត្រីជាន់ខ្ពស់កំពង់ផែព្រះសីហនុ៖ ជប៉ុននឹងផ្ដល់ហិរញ្ញប្បទានជាង ៧០០លានដុល្លារ សង់កំពង់ផែទឹកជ្រៅបន្ថែមទៀត (រូបភាព៖ ហ្វេសប៊ុក​កំពង់ផែស្វយ័ត​ក្រុង​ព្រះសីហនុ))
ដោយ

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និងដឹកជញ្ជូន​បានមាន​ប្រសាសន៍​លើក​ឡើងថា បើទោះបី​កម្ពុជា​ជួប​បញ្ហា​កូវីដ ១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាល​មិនមាន​គម្រោង​ផ្អាក​ ឬកាត់បន្ថយ​គម្រោង​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​ណាមួយ​នោះឡើយ ហើយគម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ក៏នៅតែ​បន្ត​ពង្រីក​ការអភិវឌ្ឍ​បន្ថែម​ជាបន្តបន្ទាប់​ដើម្បីឆ្លើយ​តប​ទៅនឹង​តម្រូវការ និងការ​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​កាន់តែ​ប្រសើរ។

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បន្ត​អះអាងថា រាជរដ្ឋាភិបាល​នៅតែបន្ត​ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជាប់​ជានិច្ច ក៏ដូចជា​ការសាងសង់​នូវផ្លូវ​ថ្មីមួយ​ចំនួន​ទៀត ក៏បាន​ចរចា​ដើម្បី​អភិវឌ្ឍ​ចប់សព្វ​គ្រប់​ហើយដែរ ដោយនឹង​ត្រៀម​បើកការដ្ឋាន​សាងសង់​នាពេល​ខាងមុខនេះ។ ឯកឧត្តមស៊ុន ចាន់ថុល បន្ថែមថា ការអភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំងអស់នេះ គឺបាននិង​កំពុង​ផ្តល់សារសំខាន់​ខ្លាំងណាស់ ក្នុងការ​ចូលរួម​ជំរុញ​ឲ្យសេដ្ឋកិច្ច​ជាតិ​មាន​ការរីក​ចម្រើន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការរៀបចំកីឡាអូឡាំពិកតូក្យូ​ នឹងកាត់​​ចំណាយជិត ៣០០ លានដុល្លារ និងត្រូវ​លើកទៅប្រារព្ធ​នៅឆ្នាំក្រោយ

ព័ត៌មាន
កីឡាអូឡាំពិក នៅក្នុងទីក្រុង​តូក្យូ​ប្រទេសជប៉ុន ត្រូវបាន​លើកពេល​ទៅប្រារព្ធ​នៅខែ​កក្កដា ឆ្នាំ២០២១វិញ ព្រោះតែបញ្ហាមេរោគឆ្លងកូវីដ-១៩។ ដោយសារ…

ធនាគារពាណិជ្ជក្នុងស្រុក បន្ដបោះផ្សាយលក់មូលបត្របំណុលជាលើកទី ២

ព័ត៌មាន
នៅក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិកូវីដ-១៩ ធនាគារ ភី ភី ស៊ីប៊ែង នៅតែជំនះក្តីលំបាកបោះផ្សាយលក់មូលបត្របំណុលដំណាក់កាលទី ២ ហើយក៏បានក្លាយជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ