កូវីដ១៩នៅកម្ពុជា

កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន ៦១៨នាក់ ទៀតស្របពេលអ្នកជាសះស្បើយមាន៦០នាក់


ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦១៨នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៦០នាក់។
បុគ្គលិកសុខាភិបាល និងរថយន្តកំពុងត្រៀមនាំយកពលរដ្ឋ ដែលវិជ្ជមានកូវីដ១៩ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ រូបភាព៖ គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
ដោយ

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៦១៨នាក់​នោះ ជាករណីចម្លង​ក្នុង​សហគមន៍នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ទាំងអស់ ខណៈដែល​អ្នកជា​សះស្បើយ​មាន​ចំនួន៦០នាក់ ដែលតម្រូវឲ្យចេញពីមន្ទីរពេទ្យ ហើយបន្តធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃបន្ថែមទៀតដោយខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណីសហគមន៍ទាំង៦១៨នាក់ រួមមាន៤៩៣ករណីរកឃើញនៅរាជធានីភ្នំពេញ, កណ្តាល៣១ករណី​, ស្វាយរៀង៨ករណី, ​ខេត្តព្រះសីហនុ៧៥ករណី, តាកែវ ២ករណី និងកំពង់ចាម១ករណី កំពង់ស្ពឺ៣ករណី និងខេត្តព្រៃវែង៥ករណី។

សូម​បញ្ជាក់​​ថា គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន ៦៣៨៩នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ២៤៧៦នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន៣៨៦៥នាក់​ និងស្លាប់បាត់បង់ជីវិត​ចំនួន៤៣នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ចំនួន​២៩១នាក់​ទៀត​ស្របពេល​អ្នក​ជា​សះស្បើយ​មាន​២៣នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៧ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២៩១នាក់បន្ថែមទៀត ខណៈ…

ទោះក្នុងគ្រា​ Lockdown ក្ដី ធនាគារ អេស៊ីលីដា នៅតែបម្រើ​អតិថិជនជាធម្មតា !

ព័ត៌មាន
ធនាគារ អេស៊ីលីដា បំពេញសេចក្ដីត្រូវការរបស់អតិថិជន​ជាប្រក្រតី ជាមួយនឹងហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​ដ៏ទូលំទូលាយ​ គ្របដណ្ដប់គ្រប់ទីកន្លែង​នៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ