Advertisement
ខេមបូឌាដេលី ជម្រាប​លា​កម្ពុជា!

បន្ទាប់ពី​​​​ផ្សាយ​បាន​២៤​ឆ្នាំ​ កាសែត​ខេមបូឌាដេលី​ប្រកាស​បិទ​ហើយ!


បន្ទាប់​ពី​ដំណើរការ​បាន​​២៤​ឆ្នាំ​និង​១៥​​ថ្ងៃ កាសែត​ខេមបូឌាដេលី បាន​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ ទី៣ កញ្ញា ថា ខ្លួន​នឹង​ជម្រាប​លា​កម្ពុជា​ប្រហែល​ជា​រៀង​រហូត​ហើយ ដោយ​បញ្ឈប់​​ការ​បោះពុម្ព​ផ្សាយ​​ពី​ថ្ងៃ​ច័ន្ទ ទី៤​ កញ្ញា​នេះ​តទៅ តាម​អ្វី​ដែល​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​តម្រូវ បើ​មិន​អាច​បង់​ពន្ធ​ចំនួន​ជាង​៦​លាន​ដុល្លារ​បាន។
រូបភាព​​ទំព័រ​មុខ​ website របស់​ ខេមបូឌាដេលី នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ​២០១៧។
ដោយ
Advertisement

ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃអាទិត្យ​នេះ ​កាសែត ខេមបូឌាដេលី បាន​អះអាង​ថា ខ្លួន​ជា​ផ្នែក​ពិសេស​មួយ​នៃ​សេរីភាព​សារព័ត៌មាន​របស់​ប្រទេស​កម្ពុជា ហើយ​ថា ដោយសារ​ការ​គំរាម​ផ្លូវ​ច្បាប់​ដើម្បី​បង្កក​គណនី​និង​​ដាក់​ទោស​​ម្ចាស់​​ថ្មី​នៃ​កាសែត​​មួយ​​នេះ ក្រុមហ៊ុន “Bernard Krisher Jimusho  Co. មិន​អាច​ប្រតិបត្តិការ​កាសែត​ខេមបូឌាដេលី បាន​ទៀត​ទេ ហើយ​នឹង​ឈប់​ដំណើរការ​ការ​បោះពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧”។

ខេមបូឌាដេលី បាន​និយាយ​ថា ដូចជា​កាសែត​ភាសា​អង់គ្លេស​ផ្សេង​ទៀត​ដែរ ខេមបូឌាដេលី មិន​បាន​ចំណេញ​លុយ​ពី​ប្រតិបត្តិការ​នេះ​ទេ ហើយ​បាន​បន្ថែម​ថា ក្នុង​ជម្លោះ​ពន្ធ​នេះ​គួរតែ​មាន​ការ​ដោះស្រាយ​បន្ទាប់​ពី​ការ​ធ្វើ​សវនកម្ម​និង​ការ​ចរចា​ឯកជន។

ខេមបូឌាដេលី បាន​បន្ថែម​ថា​៖ ”នៅ​ថ្ងៃ​ច័ន្ទ​នេះ ​សេវា​ប្រចាំ​ថ្ងៃ​របស់​ខេមបូឌាដេលី សម្រាប់​ប្រជាជន​កម្ពុជា​នឹង​ត្រូវ​បញ្ចប់”។ ខេមបូឌាដេលី ក៏​បាន​អរគុណ​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​និង​អ្នកជាវ​ដែល​គាំទ្រ​សេរីភាព​ខាង​សារព័ត៌មាន​កន្លង​មក​នេះ​ផង​ដែរ។

អ្នក​កាសែត​ជើង​ចាស់​មួយ​រូប លោក ​បឺណាដ គ្រីស័រ បាន​បង្កើត​សារព័ត៌មាន​មួយ​នេះ​នៅ​ឆ្នាំ​១៩៩៣ ​ហើយ​ខណៈ​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ​​នោះ កូន​ស្រី​របស់​គាត់​ឈ្មោះ ឌីបូរ៉ា គ្រីស័រស្ទាល ក៏​បាន​ចូល​មក​កាន់​កាប់​ដោយ​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​ឈ្មោះ​ Bernard Krisher Jimusho Co. នៅ​ខែ​មេសា ឆ្នាំ​មុន។

លោក សយ សុភាព អ្នក​កាសែត​ខ្មែរ​ជើង​ចាស់​មួយ​រូប ក៏​បាន​ជួយ​សម្រុះ​សម្រួល​ក្នុង​សប្តាហ៍​នេះ​ដើម្បី​រក​ផ្លូវ​មួយ​កុំ​ឲ្យ​មាន​ការ​បិទ​ ខេមបូឌាដេលី។ ការសម្រុះ​សម្រួល​នេះ​មិន​ទាន់​មាន​ព័ត៌មាន​ថា​យ៉ាង​ម៉េច​ទៀត​នោះ​ទេ។

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ថ្លែង​នា​ពេល​​កន្លង​មក​ថា ខេមបូឌាដេលី ត្រូវ​វេច​បង្វេច​ហើយ​ចាក​ចេញ​ទៅ​ បើ​មិន​អាច​បង់​ពន្ធ​បាន​ត្រឹម​ថ្ងៃ​ទី​៤ កញ្ញា​នេះ។ នៅ​ថ្ងៃ​អាទិត្យ​នេះ ​​សម្តេច​បាន​ថ្លែង​ថា ខេមបូឌាដេលី បាន​ជំពាក់​ពន្ធ​ចំនួន​​ ៦,៥​លាន​ដុល្លារ​ដោយ​គិត​ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៦​ប៉ុណ្ណោះ ដោយ​មិន​រាប់​ពី​ឆ្នាំ​១៩៩៣​នោះ​ទេ៕




អត្ថបទបន្ទាប់


Franchise ជា​កាំបិត​មុខ​ពីរ​សម្រាប់​ទីផ្សារ​កម្ពុជា (ភាគ២)

ព័ត៌មាន
កាលពីភាគ​ទី១​មុន មិត្ត​អ្នកអាន ខេមបូណូមីស បាន​តាមដាន​នូវ​ការ​បកស្រាយ​មួយ​ចំនួន​រួច​មក​ហើយ ទាក់ទង​នឹង​គំរូ​របស់​អាជីវកម្ម Franc...

ឧក​ញ៉ា កែវ មុំ បង្ហើប​ពី​កង្វះ​ខាត​១៥​ចំណុច​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ប្រឈម​ការ​បិទ​ទ្វារ

ព័ត៌មាន
លោក​ជំទាវ​ឧកញ៉ា កែវ មុំ ជា​អគ្គនាយិកា​ក្រុមហ៊ុន​នំ​ស្រួយ​លីលី ដែល​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​«សហគ្រាស​ល្អ​បំផុត»​ពី​ចក្រភព​អង់គ្លេ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ