ទំនាក់​ទំនង​កម្ពុជា-អាមេរិក

ក្រសួង​ពាណិជ្ជកម្ម​​ថា គ្មាន​ក្រុមហ៊ុន​ចិន​ណា​ប្រើ​ទឹក​ដី​កម្ពុជា​គេច​ពន្ធ​ទៅ​អាមេរិក​នោះ​ទេ


ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​បដិសេធ​ការ​លើក​ឡើង​របស់​មន្រ្តី​នាំពាក្យ​ស្ថានទូត​អាមេរិក ដែល​បាន​អះអាង​ថា ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​បាន​ត្រួត​ពិនិត្យ​រក​ឃើញ​និង​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន​ដែល​មាន​ទីតាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​បាន​បំពាន​បំរាម​គយ​របស់​អាមេរិក។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Arend Zwartjes បានប្រាប់​សារព័ត៌មាន​នានា​កាល​ពី​សប្ដាហ៍​មុន​ថា ក្រសួង​សន្តិសុខ​ជាតិ​អាមេរិក​បាន​ត្រួត​ពិនិត្យ​រកឃើញ​និង​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ដែល​ស្ថិត​ក្នុងតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ដែល​បាន​បំពាន​បំរាម​គយ​ដោយ​ប្រើប្រាស់​ឈ្មោះ​និង​ទឹក​ដី​កម្ពុជា ដើម្បី​រួច​ពីការ​បង់​ពន្ធ​គយ​ឬ​បង់​ពន្ធ​ក្នុង​កម្រិត​លើកលែង។

ក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ថា ការលើក​ឡើង​របស់​មន្រ្តី​ស្ថានទូត​អាមេរិក​ប្រាប់​វិទ្យុ អាស៊ីសេរី ថា ក្រុមហ៊ុន​ទាំងនេះ​បាន​បញ្ជូន​ទំនិញ​ពី​ចិន ដូចជា អាស៊ីត​អាមីណូ​ ម្សៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ និង​បំពង់​ដែក​ថែប ទៅ​​អាមេរិក តាមរយៈ​កម្ពុជា ដើម្បី​គេច​ពន្ធ «ពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ឡើយ»។

ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​បាន​និយាយ​បន្ត​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មិន​មាន​ក្រុមហ៊ុន​ផលិត​ម្សៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​និង​បំពង់​ដែក​ថែប​ទេ។

ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយ​ដូច្នេះ​ថា ៖ «ការគ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​អនុវត្ត​តាម​នីតិ​វិធី​ច្បាស់លាស់ ពោល​គឺ​ផលិតកម្ម​ត្រូវ​អនុលោម​តាម​វិធាន​ប្រភព​ដើម​ទំនិញ រីឯ​ការ​នាំចូល​វត្ថុ​ធាតុ​ដើម​និង​ការ​នាំចេញ​ផលិតផល​សម្រេច ត្រូវ​បាន​កត់​ត្រា​ត្រឹមត្រូវ​ ព្រមទាំង​មាន​តម្កល់​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ពាក់ព័ន្ធ​ផង។»

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ក៏​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ កាលពីពេលថ្មីៗ ផង​ដែរ​ថា ខ្លួន​បាន​ធ្វើការ​ស៊ើប​អង្កេត​ភ្លាមៗ បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ ហើយ​មិន​បាន​រកឃើញ​ក្រុមហ៊ុន​ណា​មួយ​នៃ​ក្រុមហ៊ុន​ចំនួន​២៩ ដែល​នាំ​ចេញ​ទៅ​អាមេរិក ត្រូវ​បាន​គេ​ស៊ើបអ​ង្កេត ឬ​ពិន័យ​នោះទេ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​មាន​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ខូចខាត​ដល់​កេរ្តិ៍​ឈ្មោះ​របស់ SSEZ ដែល​បណ្តាល​មក​ពី​របាយការណ៍​មិន​ពិត។

តំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលបង្កើតឡើងដោយសហគ្រាសចិននិងកម្ពុជា ដែលជាគម្រោងដ៏សំខាន់មួយ ក្រោមគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាលខេត្ត ព្រះសីហនុលោក យន្ដ មីន នឹងត្រូវបាន​បញ្ចប់តំណែង តាមការស្នើសុំ

ព័ត៌មាន
នៅទីបំផុត អភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ត្រូវបានសម្តេច ហ៊ុន សែន សម្រេចអនុញ្ញាតបញ្ចប់តំណែងហើយ បន្ទាប់ពី លោក យន្ដ មីនបានស្នើសុំសម្ដេច …

ខ្មែរតែងតែពួតដៃគ្នាជួយខ្មែរនៅពេលមានវិបត្តិ៖ ថវិកាកើនដល់ ជិត ២លានដុល្លារ បានពីសប្បុរសជនបរិច្ចាគជួយជនរងគ្រោះក្នុងហេតុការណ៍បាក់រលំអគារ

ព័ត៌មាន
គិតរហូតមកដល់ប៉ុនា្ម​ន​ម៉ោង​ក្រោយពីមាន​ការ​អំពាវ​នាវ​ពីសម្ដេច​ ហ៊ុន សែន គេឃើញមានសប្បុរសជនជាច្រើនបរិច្ចាគថវិកាជួយជនរងគ្រោះក្នុងហេតុការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ