អង្ករនាំចេញ

កម្ពុជារកចំណូលពីការលក់អង្ករទៅក្រៅប្រទេសបានជាង ២៤១ លានដុល្លារ នៅ៥ខែដំបូងឆ្នាំនេះ


នៅរយៈពេល ៥ខែ ដំបូង នៃឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញអង្ករលក់ទៅក្រៅប្រទេសប្រមាណជាង ៣៥,៦ ម៉ឺនតោន ដែលមានកំណើនរហូតដល់ទៅ ៤២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយការនាំចេញអង្ករនេះ គិតជាទឹកប្រាក់ចំណូលប្រមាណជាង ២៤១ ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា
ដោយ

ក្នុងនោះ ប្រទេសចិន គឺបានគ្រប់គ្រង​ចំណែក​ទី​ផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជាចំនួន ៣៨% បន្ទាប់មកប្រទេស​នៅតំបន់អឺរ៉ុបចំនួន ៣៤% បណ្ដាប្រទេស​អាស៊ាន​មាន ១៣% និងបណ្ដាប្រទេស​ផ្សេងទៀត ដូចជា អូស្ត្រាលី ហ្គាប៊ុង សហរដ្ឋអាមេរិក។ល។ មាន ១៥%។

សហព័ន្ធស្រូវអង្ករ​កម្ពុជា​អះអាងទៀតថា ទោះបីជា​អង្ករ​កម្ពុជា​​ត្រូវបង់ពន្ធ​នាំចូល​លើទឹកប្រាក់ ចំនួន ១៥០ អឺរ៉ូ​ក្នុងមួយតោន​ក៏ដោយ ក៏កំណើន​នាំចេញទៅ​សហគមន៍អឺរ៉ុប មានសន្ទុះឡើងខ្ពស់​ជាង ៥១% ដោយប្រទេសបារាំង ដែលនាំចូលអង្ករ​ធំជាងគេបង្អស់ បាននាំចេញអង្ករពីកម្ពុជា​ប្រមាណជាង ៤,៥ ម៉ឺនតោន, ហូឡង់ ប្រមាណជាង១,៤ ម៉ឺនតោន និងអង់គ្លេស​មានជាង ៩,៧ ពាន់តោន។

ចំពោះការនាំចេញអង្ករ​កម្ពុជា​៥ខែមកនេះេះ មានជាង ២៧ម៉ឺនតោន ឬ៧៧% ជាប្រភេទអង្ករក្រអូប ហើយ​១៨% ជាប្រភេទ​អង្ករស ក្រៅពីនោះ ជាង ៥% ជាអង្ករសរីរាង្គ អង្ករចំហុយ និងអង្ករដំណើប។

សម្រាប់​អង្ករ​នាំចេញ​​ក្នុងខែឧសភា ឆ្នាំ២០២០នេះ គឺមាន​៨៨% ជាអង្ករក្រអូប និង​៦% ជាអង្ករស។ អង្ករស ថយចុះ ៥៦% បើធៀបនឹង​ខែឧសភា ឆ្នាំ២០១៩ ដោយសារតែ​ការផ្អាក​ការនាំចេញអង្ករស មួយរយៈ​នៅរដូវកាល​នៃការរីករាលដាល​ជំងឺកូវីដ-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា ចេង ខេង៖ ពេលខ្លះ ភ្នាក់ងារអចលនទ្រព្យត្រូវ ធ្វើជាអ្នកបង្កើតឱកាសដល់អតិថិជន

ព័ត៌មាន
«ពេលខ្លះ ភ្នាក់ងារអចលនទ្រព្យត្រូវតែជាអ្នកបង្កើតឱកាសដល់អតិថិជនផងដែរ» នេះជាការបញ្ជាក់របស់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL ដែលល្បីល្បាញខាងជំនា…

អ្នកជំនាញ៖ តម្រូវការ ការងារក្នុងវិស័យទេសចរណ៍ “ស្ទើរតែគ្មានសោះ” នៅអំឡុងពេលវិបត្តិកូវីដ-១៩

ព័ត៌មាន
នៅក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩នេះ ទីភ្នាក់ងាជាតិមុខរបរ និងការងារ រួមទាំងក្រុមហ៊ុនប្រឹក្សាយោបល់ការងារឯកជនមួយចំនួន បានបញ្ជាក់ថា ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ