នាំចេញកង់

កម្ពុជារកបាន ៥០០លានដុល្លារពីការនាំចេញកង់ នៅឆ្នាំ២០២០ កើនឡើងជិត ៣០%


កម្ពុជា បាននាំចេញកង់ក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារ កើនឡើង ជិត៣០% នៅក្នុងឆ្នាំ២០២០ បើប្រៀបធៀបនឹងឆ្នាំ២០១៩។ ទីផ្សារគោលដៅនាំចេញកង់សំខាន់ៗ រួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ប៊ែលហ្សិក និងបណ្តាលប្រទេសនៅប៉ែកអឺរ៉ុបមួយចំនួនទៀត។ នេះបើតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្ម។
កម្ពុជានាំចេញកង់ (រូបភាព៖ BBC)
ដោយ

នៅក្នុងរបាយការណ៍​ដដែលបាន​បញ្ជាក់ថា ការនាំចេញ​កង់​របស់​កម្ពុជា បាន​ជាប់ចំណាត់​ថ្នាក់លេខ១ ក្នុងតំបន់​អាស៊ាន និង​ចំណាក់​ថ្នាក់លេខ៥ នៅក្នុងពិភពលោក ក្នុងចំណោម​ប្រទេស​មាន​ការនាំចេញ​កង់ច្រើន​ជាងគេ។  ជាមួយគ្នានេះដែរ កម្ពុជា​ក៏មាន​រោងចក្រធំៗ ចំនួន​៥ ដែលកំពុង​ដំណើរការ​ដំឡើង​កង់។

បើទោះបីជាកម្ពុជា មានការនាំចេញ​កង់ច្រើនជាងគេ នៅអាស៊ាន​ក៏ពិតមែន តែកម្ពុជា ក៏បាននាំចូលកង់​ម៉ាកល្បី​ជាច្រើនមក​ពីប្រទេស​ផ្សេងៗទៀតដែរ រួមមាន ជប៉ុន ចិន តៃវ៉ាន់ វៀតណាម ថៃ អាមេរិក អូស្រ្តាលី និងបារាំង​ជាដើម ដោយការនាំចូលកង់​នៅឆ្នាំ ២០២០ មាន​ក្នុងទំហំទឹកប្រាក់ជាង ៨លានដុល្លារ ធ្លាក់ចុះជិត ២០% ធៀបនឹង​ឆ្នាំ២០១៩។

ឯកឧត្តម ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម កត្ដាដែល​ជំរុញ ឲ្យអ្នកវិនិយោគិន មកវិនិយោគក្នុង​ប្រទេសកម្ពុជា ដោយសារតែ​ស្ថិរភាព​នយោបាយ គោលនយោបាយ​កែទម្រង់​មុតស្រួច (ផ្នែកសេដ្ឋកិច្ច) ច្បាប់វិនិយោគ​មានលក្ខណ:ទូលាយ, ការសន្យាផ្នែកសេវាកម្ម និងវិនិយោគ ក៏មានលក្ខណ:សេរី. គួបផ្សំកត្តា​ភូមិសាស្ត្រ។ ហើយម្យ៉ាងវិញទៀត កម្ពុជាជា​សមាជិក​នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក, អាស៊ាន និងមាន​កិច្ចព្រមព្រៀង​តំបន់ អនុតំបន់ ព្រមទាំង​កំពុង​ចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃដីធ្លីនៅក្នុងខណ្ឌចំនួន៧ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងសភាពនៅទ្រឹង

ព័ត៌មាន
តម្លៃដីធ្លីនៅក្នុងខណ្ឌសំខាន់ៗចំនួន៧ នៅក្នុងរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២០នេះ កំពុងស្ថិតក្នុងសភាពទ្រឹង ពោលគឺមិនឡើងមិនចុះ ដោយរក្សាតម្លៃប្រហ…

គោលការណ៍រកស៊ីដ៏ជោគជ័យរបស់ឧកញ៉ា ចេង ខេង

ព័ត៌មាន
ឧកញ៉ា ចេង ខេង បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា ហើយក៏ជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPLផងដែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ