Advertisement
Advertisement
Advertisement
នាំចេញក្រូចឆ្មារកម្ពុជា

កម្ពុជានាំចេញ ក្រូចឆ្មារជាង ២ពាន់តោន នៅឆ្នាំ២០២០ ខណៈអាជីវករថា ក្រូចឆ្មារខ្មែរលក់លើទីផ្សារមានតិចតួចណាស់


ស្របពេលដែល អាជីវករផ្សារដើមគរ ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ក្រូចឆ្មារខ្មែរ ដែលមានលក់លើទីផ្សារបច្ចុប្បន្ន មានបរិមាណតិចតួចបើធៀបនឹងក្រូចឆ្មាដែលនាំចូលពីក្រៅប្រទេសនោះ គេសង្កេតឃើញថា កម្ពុជាបែរជាមានការនាំចេញផ្លែក្រូចឆ្មារ ដល់ទៅជាង ២០០០តោន នៅឆ្នាំ២០២០កន្លងទៅនេះ ខណៈដែលកាលពីឆ្នាំ២០១៩មិនមានការនាំចេញនោះទេ។ នេះបើទិន្នន័យពីក្រសួងកសិកម្ម។
កម្ពុជានាំចេញ ក្រូចឆ្មាជាង ២ពាន់តោន នៅឆ្នាំ២០២០ ខណៈអាជីវករថា ក្រូចឆ្មាខ្មែរលក់លើទីផ្សារមានតិចតួចណាស់
ដោយ
Advertisement

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់​ប្រាប់​​ក្រុមការងារ​ខេមបូណូមីស​តាម​ប្រព័ន្ធ​តេឡេក្រាមថា បច្ចុប្បន្ននេះ ក្រូចឆ្មារ កំពុងមាន​ទីផ្សារ ដោយសារតែ​ប្រទេសថៃបាន និងកំពុង​ប្រមូលទិញ ដូចនេះ ក្រុមហ៊ុនមួយ​ចំនួន ដែលទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពីរដ្ឋ​កំពុងតែ​បង្កើន​ការដាំដុះ​បន្ថែមទៀតផងដែរ ។

ឯកឧត្តមបានបន្ថែមថា  «កន្លងទៅ ខ្ញុំបានត្រួតពិនិត្យមើល ឃើញ​ក្រុមហ៊ុនគេ​ចាប់ពង្រីក​ដាំក្រូចឆ្មារ​ហ្នឹង ជាពិសេស​ក្រុមហ៊ុន​ដែលទទួលបាន​ដី​សម្បទាន​សេដ្ឋកិច្ច ដែលខ្ញុំ​បាន​ចុះទៅ​ពិនិត្យ​មើល ហើយឥឡូវនេះ វាមានទីផ្សារ គឺប្រទេស​ថៃ​ប្រមូល​ទិញ ហើយកើន​ឡើងថែម​ទៀត ហើយខ្ញុំគិតថា ពេលអនាគត នឹងមានការផុលផុស​ក្នុងការ​ដាំបន្ថែមទៀត»។

អ្នកស្រី ហិន ហេន ជាអាជីវករ​លក់ក្រូចឆ្មា​រនៅផ្សារដើមគរ

នៅពេលដែល ត្រូវបាន​សួរថា តើកន្លង​ទៅមានការ​នាំចូល​ក្រូចឆ្មារ​របស់​វៀតណាម​មកដែរឬទេ? ហើយការ​នាំចូល​នោះ​មាន​ទំហំ​ប៉ុនណា? ឯកឧត្តម វេង សាខុន ឆ្លើយតបថា « កន្លងទៅ យើងអត់មានទិន្នន័យ​នាំចូល​ពីវៀតណាម​អ្វីទេ ប៉ុន្តែគ្រាន់តែ​ដឹងថា យើងបាន​បង្កើន​ការផលិត​នៅក្នុង​ស្រុក ហើយខ្ញុំ​ជឿជាក់ថា ដោយសារ​យើងមាន​លទ្ធភាព​នាំចេញ អ៊ីចឹង​ក្នុងស្រុក​យើងអាច​ផ្គត់ផ្គង់​បានគឺមិនមាន​បញ្ហាអ្វីទេ បើសិនជា​មានបញ្ហា​គេស្រែក​ហើយ»។

អ្នកស្រី ហិន ហេន ជាអាជីវករ​លក់ក្រូចឆ្មា​នៅផ្សារដើមគរ

ប៉ុន្តែអាជីវករ​អ្នកលក់​ក្រូចឆ្មារ បោះដុំ និងរាយ នៅផ្សារ​ដើមគរ បាន​លើកឡើងថា ពួកគាត់​មិន​បាន​ដឹងទាល់តែ​សោះ​ថា កម្ពុជា​អាចមាន​លទ្ធភាព ក្នុងការ​ដាំក្រូចឆ្មារ រហូតអាច​នាំចេញ​ទៅក្រៅ​ប្រទេស​បាន។

អ្នកស្រី ហិន ហេន ជាអាជីវករ​លក់ក្រូចឆ្មារ​នៅផ្សារដើមគរ ១៨ឆ្នាំមក​ហើយបាន​រៀបរាប់ថា ភាគក្រូចឆ្មារ ដែលអ្នកស្រី​លក់ គឺភាគច្រើន​នាំចូល​ពីវៀតណាម ចំណែកក្រូច​ឆ្មារ​របស់​ខ្មែរ​មាន​តិចតួចណាស់ ហើយថ្ងៃខ្លះ​ស្ទើរតែ​គ្មានផង។

អ្នកស្រី ហិន ហេន បានបន្ថែមថា «ខ្ញុំមិនបាន​ដឹងផង ថាខ្មែរយើង​មាន​ក្រូចឆ្មារ​នាំចេញ​ទៅក្រៅ ព្រោះអីខ្ញុំទិញ​តែពី​គេដែរ(វៀតណាម) ហើយក្រូចឆ្មា​ររបស់​ខ្មែរយើង ខ្ញុំមាន​លក់​យូរៗម្តងទេ»។

មិនខុសគ្នាទេ អ្នកស្រី និមល អះអាងថា អ្នកស្រី​មិនដែល​មានក្រូចខ្មែរ​លក់​នោះទេ ដូចនេះ​អ្នកស្រីមិនបាន​ដឹងថា មានកម្ពុជា​មានក្រូចឆ្មា​រអាចនាំចេញ​ទៅក្រៅបាននោះទេ។ អ្នកស្រី និមល បានបន្ថែមថា « ក្រូចឆ្មារខ្មែរយើង មិនដឹង​ទិញនៅ​ណា​បានលក់ទេ បើគេដាំ​មួយ​ផ្ទះពីរ​បី​ដើមគ្រាន់តែហូបខ្លួន​ឯងហ្នឹង មិនដូច​ស្រុកគេ​ដាំហូបបាន ហើយរហូត​ដល់ហៀរ​មកដល់​ស្រុកយើងទៀត»។

អ្នកស្រី និមល អាជីវករផ្សារដើមគរ

បើទោះជាបច្ចុប្បន្ន អាជីវករ​នៅផ្សារ​ដើមគរ​មិនទាន់​មានក្រូចឆ្មារ​ក្នុងស្រុក​លក់​គ្រប់គ្រាន់​ក៏ដោយ ​តែពួកគាត់​សង្ឃឹមថា នាពេល​អនាគត​ដ៏ខ្លី​ខាងមុខ​នេះ កម្ពុជា​នឹងមាន​ការដាំដុះ​ក្រូចឆ្មារ​ច្រើន ដែលអាច​ប្រើប្រាស់​បានគ្រប់គ្រាន់​នៅក្នុង​ស្រុកផង និងនាំចេញ​ទៅក្រៅ​ប្រទេសផង។

សូមជម្រាបថា ដំណាំ​ក្រូចឆ្មារ​មានដាំដុះ​លើផ្ទៃ​ដីចាប់ពី ៤ហិកតា​រហូតដល់​ ជាង៣០០ ហិកតា ដាំដុះនៅ​ខេត្ត​ចំនួន២០ ក្នុង​ចំណោម ២៥ខេត្តក្រុង ដោយខេត្ត​ដែលមាន​ដាំដុះ​ច្រើន​ជាងគេ គឺខេត្តកំពង់ឆ្នាំង ដាំដុះជាង ៣០០ ហិកតា បាត់ដំបង ជិត ១៤០ ហិកតា និងបន្ទាយ​មាន​ជ័យជាង១២០ហិកតា៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិកសម្រេចបានជាង ៦ពាន់លានដុល្លារ នៅ១១ខែឆ្នាំ២០២០

ព័ត៌មាន
ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅតែសម្រេចបានកំណើនល្អនៅឆ្នាំ២០២០ កន្លងទៅនេះ បើទោះបីជាមានវិបត្តិនៃមេរោគរាតត្បាតក៏ដោយ។ តួ...

ដំណឹងអស្ចារ្យ​ ពីបុរី ប៉េង ហួត! បញ្ចុះតម្លៃរហូតដល់១៣% សម្រាប់ឆ្នាំថ្មី !

ព័ត៌មាន
បុរី ប៉េង ហួត បានរៀបចំកាដូដ៏អស្ចារ្យជូនអតិថិជនសម្រាប់ដើមឆ្នាំ២០២១ នេះ ដោយមានទាំងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ និងឱកាសចំណេញមិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ