ការនាំចេញអង្ករកម្ពុជា

កម្ពុជានាំចេញអង្ករបានជិត៤៩ម៉ឺនតោន ជាមួយចំណូលជាង ៣២៨ លានដុល្លារ នៅរយៈពេល៩ខែ ឆ្នាំ២០២០


នៅរយៈពេល ៩ខែ ដំបូង ឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករ គ្រប់ប្រភេទក្នុងចំនួនជិត ៤៩ម៉ឺនតោន ធឿបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន កើនជិត២៣ ភាគរយ និងរកចំណូលបានជាង ៣២៨ លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍នាំចេញ អង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា
ដោយ

ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ ការនាំចេញអង្ករ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​លើសកល នៅក្នុង​ចំណោម​ចំណែក​ទិសដៅ ប្រទេសចិន​បានកាន់​កាប់​ចំណែក​ទីផ្សារ ៣៥% ដែលមាន​ចំនួនជាង១៧​ម៉ឺនតោន, ទីផ្សារ​សហគមន៍អឺរ៉ុប (រួមទាំងអង់គ្លេស) ឈរនៅ​លំដាប់​ទី២ មាន​ចំណែក​ទីផ្សារ ៣៣% ដែល​មានបរិមាណ ជាង​ ១៦ ម៉ឺនតោន ក្នុងនោះ​ប្រទេស​បារាំងជា​ទីផ្សារ​ធំជាងគេ ​មានចំណែក ១៣% នៃទីផ្សារសរុប។  

ក្រៅពីនោះ ទីផ្សារ​បណ្តា​ប្រទេស​ដែលជា​សមាជិក​អាស៊ាន មានចំនួនជាង ៦៧​ពាន់តោន និងទីផ្សារ​បណ្តាប្រទេស​ផ្សេងៗ ទាំង២៩ មានចំនួនជិត ៨៨ ពាន់​តោន ដែលមាន​កំណើន​៦៩% ប្រៀបធៀប​នឹងរយៈពេល​៩ខែ​ដូចគ្នា ឆ្នាំ២០១៩ ដែលនេះ​ជាកំណើន​មួយគួរ​ឱ្យកត់សម្គាល់ ជាពិសេស​គឺប្រទេស​ហ្កាបុង​ កើន៨១% និងអូស្រ្តាលី​កើន ៦២%។ ការនាំចេញនេះ​ជាង ៧៨% ជាប្រភេទ​អង្ករក្រអូប។

សម្រាប់ខែកញ្ញា ឆ្នាំ២០២០ ការនាំចេញ​អង្ករ​សរុប​របស់​កម្ពុជា បានចំនួនប្រមាណ ៤ម៉ឺន​តោន ដែលក្នុងនោះ​ប្រទេស​ចិនមាន​ចំនួន៣១% សហគមន៍​អ៊ឺរ៉ុប​ចំនួន ២៩% អាស៊ាន​ចំនួន ១៦% និងបណ្តាប្រទេស​ផ្សេង​មានចំនួន ២៤%។​ ការនាំចេញ​​អង្ករ​របស់កម្ពុជា ក្នុងខែកញ្ញានេះ គិតជាទឹកប្រាក់​ទទួល​បានជាង ​២៨លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមទទួលបានឱកាសក្នុងវិបត្តិកូវីដ-១៩ ក្នុងការហក់ចូលខ្សែចង្វាក់ផ្គត់ផ្គង់ទីផ្សារសកល

ព័ត៌មាន
អ្នកជំនាញមកពី ធនាគារពិភពលោកបានអះអាងថា វិបត្តិកូវីដ-១៩ បានបង្កើត និងបង្កើនឱកាសឲ្យ ប្រទេសវៀតណាម អាចហក់ចូលទៅក្នុង ប្រព័ន្ធខ្សែចង្វាក់ផ្គត់ផ្…

សមាជិក​ព្រឹទ្ធសភា​អាមេរិក​៥០​រូប អំពាវនាវ​ឲ្យ​មានការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​នឹង​កោះតៃវ៉ាន់

ព័ត៌មាន
សមាជិក​ព្រឹទ្ធ​សភាព​ចំនួន​៥០រូប មកពី​គណបក្ស​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក នៅ​សប្ដាហ៍​នេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋបាល​លោក ដូណាល់ ត្រាំ ចាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ