អំបិលនាំចូល

កម្ពុជា«ជួបវិបត្តិខ្វះអំបិលទៀតហើយ» ត្រូវនាំចូលអំបិលពីឥណ្ឌា ៥ពាន់តោន


សហគមន៍អ្នកផលិតអំបិលខេត្តកំពតកែប បានឲ្យដឹងថា កម្ពុជាបានបង្វែរការទិញអំបិលចំនួន ៥ពាន់តោនពីប្រទេសឥណ្ឌាជាលើកដំបូងនៅឆ្នាំនេះ បន្ទាប់ពីប្រទេសចិនដែលជាអ្នកផ្គត់ផ្គង់អំបិលឲ្យកម្ពុជាកាលពីឆ្នាំមុន នៅឆ្នាំនេះបានជួបវិបត្តិទឹកជំនន់នៅតំបន់ផលិតអំបិលធ្វើឲ្យអំបិលចិនបានឡើងថ្លៃលើសតម្រូវការទីផ្សារកម្ពុជា។
ផលិតផល​ផ្កា​អំបិល​របស់​ខេត្ត​កំពត គ្រោង​នឹង​ដាក់​ចូល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI) ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
ដោយ

លោក ប៊ុន បារាំង សហប្រធាន​សហគមន៍អ្នកផលិតអំបិល​ខេត្តកំពតកែប​បានប្រាប់ឲ្យដឹងថា អំបិលពីប្រទេស ឥណ្ឌាចំនួន ៥ពាន់តោន ពេលនេះបានមកដល់​កំពង់ផែ​កម្ពុជាហើយ។ នេះជាលើកទី១ដែរ ដែលកម្ពុជាសម្រេច​ប្តូរទិសដៅ​ការនាំចូល​អំបិលពី​ប្រទេស​ឥណ្ឌា​មកបំពេញ​តម្រូវការប្រើប្រាស់​ក្នុងស្រុក​ដែលកំពុង​ខ្វះខាត ខណៈឆ្នាំមុន​កម្ពុជានាំចូល​អំបិលពី​ប្រទេសចិន​ចំនួន ២ដង។

លោក ប៊ុន បារាំង បានបន្តថា មូលហេតុដែលកម្ពុជា​នាំចូល​អំបិលពីឥណ្ឌា ដោយសារ​កន្លែងផលិត​អំបិលនៅ​ប្រទេសចិន ជួបគ្រោះទឹកជំនន់ដែលធ្វើ​ឲ្យការផលិត​របស់ពួកគេ​ធ្លាក់ចុះ និង មានតម្លៃខ្ពស់​ជាងមុន។ លោកបញ្ជាក់ថា អំបិលធម្មជាតិ​នាំចូលពី​ប្រទេស​ឥណ្ឌា គឺមានគុណភាពល្អ និងតម្លៃ​សមរម្យ ហើយតម្លៃ​អំបិលនាំចូល​ពីឥណ្ឌានេះទៀតសោត ក៏មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់ទីផ្សារ​អ្នកផលិត​ក្នុងស្រុកដែរ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ន​អំបិលនាំចូល​ពីឥណ្ឌា ១តោនតម្លៃ ៩៤ ដុល្លារអាមេរិក និងបាន​លក់ចេញ​សម្រាប់ទីផ្សារ​ក្នុងស្រុកថ្លៃ ៩៦ដុល្លារអាមេរិក ក្នុង ១ តោន។

សហប្រធានសហគមន៍​អ្នកផលិតអំបិល​ខេត្តកំពតកែប​ខាងលើ​បានបន្តអះអាងថា ការនាំចូល​អំបិល​ពីប្រទេស​ឥណ្ឌានឹងត្រូវបញ្ឈប់​ភ្លាមនៅពេលដែល​កម្ពុជាអាច​ផលិត​បានឡើងវិញ ប៉ុន្តែបើ​កម្ពុជា​នៅបន្តខ្វះខាត និង ផលិត​មិនបានគ្រប់តម្រូវការនោះ លោកនឹង​បន្តសុំ​គោលការណ៍​នាំចូលពី​ឥណ្ឌាបន្ថែម តែក្នុងបរិមាណ​ប៉ុន្មានទៀតនោះ​មិនទាន់ដឹងនៅឡើយទេ។

យោងតាមទិន្នន័យ​ពីសហគមន៍អ្នកផលិត​អំបិល​ខេត្តកំពត កែប បានឲ្យដឹងថា ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ការផលិតអំបិលនៅ​ក្នុងខេត្តកំពត និងកែបបាន​ប្រហែល​ជាង ៣ម៉ឺន តោន ក្នុង ១ ឆ្នាំ ខណៈតម្រូវការប្រើប្រាស់​សរុបក្នុង​ប្រទេស​មានចន្លោះពី ៨ម៉ឺន ទៅ១០ម៉ឺនតោនក្នុង ១ ឆ្នាំ។

បច្ចុប្បន្នក្នុងខេត្តកំពត និងកែបមានផ្ទៃដី​ផលិតអំបិល​ប្រហែល ៤.៥០០ ហិកតា។ ប្រសិនបើអាកាសធាតុ​អំណោយផលក្នុង ១ ហិកតា គេអាចផលិត​អំបិល​បានជាង ២០ តោន សម្រាប់រយៈពេល ១ ឆ្នាំ ដោយគិតចាប់ពី​ខែមករា​ដល់ខែឧសភា។ កាលពីឆ្នាំ ២០១៨ កន្លងកម្ពុជា​បាននាំចូល​អំបិលពី​ចិនត្រឹម ១ម៉ឺនតោនប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ ជំរុញការនាំចេញកៅស៊ូធម្មជាតិឡើងវិញ បន្ទាប់ពីផ្អាករយៈពេល ៤ខែ

ព័ត៌មាន
បន្ទាប់ពីមានការផ្អាកផ្គត់ផ្គង់កៅស៊ូធម្មជាតិ អស់រយៈពេល ៤ខែ ដើម្បីជួយស្រោចស្រង់តម្លៃកៅស៊ូលើទីផ្សារអន្តរជាតិមក ប្រទេសថៃ ចាប់ផ្តើមជំរុញការនាំ…

ធនាគារអភិវឌ្ឍន៍អាស៊ី ត្រៀមថវិកា ៩២ពាន់លានដុល្លារ វិនិយោគនៅប្រទេសចំនួន ៦ រួមទាំងកម្ពុជាផងដែរ

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថា ADB បានប្រាប់ឲ្យដឹងថា នៅឆ្នាំ២០២២ ខាងមុខនេះ តាមការគ្រោងទុករបស់ធនាគារ ADB មានគម្រោងចំនួន ២៥៥ គម្រោងដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ