កូវីដ-១៩ នៅកម្ពុជា

កម្ពុជា ជាប្រទេស«តែមួយគត់នៅអាស៊ី» ដែលបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយគ្មានសល់ គិតត្រឹមថ្ងៃទី ១១ កញ្ញា ឆ្នាំ២០២០នេះ!


របាយការណ៍ របស់ក្រសួងសុខាភិបាលកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ១១ ខែកញ្ញានេះថា កម្ពុជាបានព្យបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ អស់ហើយ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី ១១ ខែកញ្ញានេះ ដោយក្នុងនោះ បានព្យាបាលជាសះស្បើយ ១០០% លើអ្នកជំងឺសរុប ២៧៤ នាក់។បន្ថែមពីនេះ មិនមានអ្នកជំងឺណាមួយស្លាប់បាត់បង់ជីវិតនោះទេ។ តាមទិន្នន័យនេះ បើធៀបទៅនឹងរបាយការណ៍នៃប្រទេសនៅក្នុងតំបន់អាស៊ី បង្ហាញថា កម្ពុជា គឺជាប្រទេសតែមួយគត់ នៅក្នុងតំបន់នេះ ដែលបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ១០០% (គិតត្រឹមថ្ងៃទី ១១ កញ្ញា ឆ្នាំ២០២០)។
ករណីកូវីដ-១៩ នៅកម្ពុជា
ដោយ

បើតាម​ក្រសួង​សុខាភិបាល​កម្ពុជា បាន​ឲ្យដឹងទៀតថា នេះគឺជា​លើកទី២ហើយ នៃការព្យាបាល​ជាសះស្បើយ​១០០% សម្រាប់​អ្នកជំងឺកូវីដ-១៩ នៅកម្ពុជា ខណៈដែល​កាល​លើកទី១ គឺ​បាន​ប្រកាស​កាលពីថ្ងៃទី ១៥ ខែ​ ឧសភា ឆ្នាំ២០២០។

គិត​ត្រឹម​ព្រឹកថ្ងៃទី ១១ ខែ​កញ្ញានេះ ក្រសួង​សុខាភិបាល​បញ្ជាក់ថា មិនមាន​អ្នកជំងឺ​កូវីដ-១៩ នៅ​សេសសល់​​សម្រាកព្យាបាល​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​នោះឡើយ ហើយក៏មិនមាន​ករណីស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ នេះដែរ។​ លើសពីនេះទៀត កម្ពុជា ក៏មិនមាន​ការ​ចម្លង​មេរោគនេះ ចូល​ទៅក្នុង​សហគមន៍​នោះដែរ។

សូមបញ្ជាក់ថា គិតមកទល់​នឹង​ថ្ងៃទី ១១ ខែកញ្ញានេះ ករណី​ឆ្លង​កូវីដ-១៩ នៅទូទាំង​ពិភពលោក​មាន​កើនឡើង​ដល់ជាង ២៨ លាននាក់ហើយ ក្នុងនោះ អ្នកស្លាប់​បាន​កើនឡើង​ដល់ជាង​ ៩សែននាក់ ខណៈដែល​អ្នក​ជាសះស្បើយ​មាន​២០លាន​នាក់។ មកទល់នឹងពេលនេះ ប្រទេស​ដែលមាន​ករណី ឆ្លង​ច្រើនជាងគេ​ គឺសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លង​សរុប​ជាង​៦,៥លាននាក់, ឥណ្ឌា មានជាង​៤,៥លាននាក់, ប្រេស៊ីល មាន​ជាង​៤,២លាននាក់ និងរុស្ស៊ី​មាន​ជាង​១លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-19 ទាំង២៧៤នាក់ ជាសះស្បើយ ១០០% ជាលើកទី២

ព័ត៌មាន
នៅថ្ងៃទី១១ ខែកញ្ញា នេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាមិនបានករណីវិជ្ជមានវីរុសកូវីដ-១៩ទៀតនោះទេ ខណៈដែលអ្នកជំងឺបានជាសះស្បើយ១០០% ធៀបន…

ប្រមុខរដ្ឋាភិបាលវៀតណាម ប្រកាសស្វាគមន៍មហិច្ឆតាវិនិយោគរបស់ជប៉ុន

ព័ត៌មាន
នាយករដ្ឋមន្រ្តីវៀតណាម បានប្រកាសស្វាគមន៍ចំពោះ មហិច្ឆតាវិនិយោគរបស់ វិនិយោគិនជប៉ុន ចូលមកកាន់ប្រទេសរបស់ខ្លួន ដោយលោកបានអះអាងថា ទីផ្សារវៀតណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ