បំណុល​បរទេស

គិត​ត្រឹម​ដាច់​ឆ្នាំ​២០១៧ តើ​កម្ពុជា​ជំពាក់​បំណុល​បរទេស​ប៉ុន្មាន​ហើយ?


ក្រសួង​​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​របាយការណ៍​បំណុល​សាធារណៈ​​របស់​​ប្រទេស​កម្ពុជា កាល​ពី​ពេល​​ថ្មីៗ​នេះ​ថា បើ​គិត​ត្រឹម​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​បាន​​ជំពាក់​លុយ​បរទេស​សរុប​កើន​ឡើង​ដល់​ជាង ៩​ពាន់ ៦៨៥​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា​មាន​បំណុល​បរទេស​ត្រឹម​តែ​ជាង​៨​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។
តុល្យការ​បំណុល​បរទេស​របស់​កម្ពុជា គិត​ត្រឹម​ឆ្នាំ​២០១៧ គឺជាង​៩​ពាន់​៦៨៥​លាន​ដុល្លារ​អាមេរិក​។
ដោយ

តើលុយ​ដែល​កម្ពុជា​ខ្ចី​បុល​គេ រាប់​រយ​លាន​ដុល្លារ​អាមេរិក យក​មក​ធ្វើ​អី​ខ្លះ?

ជា​ការ​ពិត​ណាស់ កម្ចី​ដែល​កម្ពុជា​ខ្ចី​ពី​បរទេស​នេះ​បាន​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​និង​ជំរុញ​​កំណើន​សេដ្ឋកិច្ច ដែល​កើន​ឡើង​រង្វង់​ ៧% ជា​រៀង​រាល់​ឆ្នាំ។ ហើយ​កម្ចី​ទាំង​នេះ​ត្រូវ​បាន​យក​មក​អភិវឌ្ឍ​ប្រទេស​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ ៨៨% ស្មើ​នឹង​ទឹក​ប្រាក់​ប្រមាណ​ជាង ៨​ពាន់​​លាន​ដុល្លារ និង​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត​ប្រមាណ ១២% ស្មើ​នឹង​ទឹក​ប្រាក់​ជាង ១​ពាន់​​លាន​ដុល្លារ។

ឯកឧតុ្តម​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន ខេមបូណូមីស ថា ត្បិតតែ​តួលេខ​បង្ហាញ​ថា កម្ពុជា​កំពុង​ជំពាក់​បំណុល​បរទេស​ច្រើន​ក៏​​ដោយ តែ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចេះ​គ្រប់គ្រង​បំណុល​បាន​ល្អ និង​ជាពិសេស ​ចេះ​ប្រើប្រាស់​​ប្រាក់​កម្ចី​ភាគ​ច្រើន​​​គឺ​ចំ​គោល​ដៅ។

ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច បង្ហាញ​ថា ប្រភព​កម្ចី​ទ្វេ​ភាគី​ដែល​​កម្ពុជា​ទទួល​​បាន​ជាង ៦ពាន់​លាន​ដុល្លារ ក្នុង​នោះ​ចិន​​​ជា​ប្រទេស​​ដែល​ឲ្យកម្ចីកម្ពុជាច្រើន​ជាង​គេ​គិត​ជា​ទឹក​ប្រាក់​ជាង ៤​ពាន់​លាន​ដុល្លារ និង​បន្ទាប់​មក ជប៉ុន ​ជាង​​១ពាន់​លាន​ដុល្លារ និង​ពហុភាគី មាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភពលោក មូលនិធិ​អន្តរជាតិ​សម្រាប់​​អភិវឌ្ឍន៍​​កសិកម្ម មូលនិធិ​អភិវឌ្ឍន៍​ន័រឌីក និង​មូលនិធិ​អូប៉ិច សម្រាប់​ការភិវឌ្ឍ​អន្តរជាតិ ដែល​សរុប​ជា​ទឹក​ប្រាក់​ជាង ៣​ពាន់​លាន​ដុល្លារ។

យ៉ាងណា​ក៏​ដោយ របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​បាន​បង្ហាញ​ពី​ភាព​ល្អ​ត្រង់​ថា ក្នុង​ចំណោម​កម្ចី​ជាង ​៩​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​​​ឆ្នាំ​​២០១៧ មិន​បាន​ប្រើប្រាស់​កម្ចី​ទាំង​​នោះ​អស់​ឡើយ ពោល​គឺ​បាន​ប្រើប្រាស់​ដោយ​ដក​អស់​ប្រ​មាណ​ជាង ៦​ពាន់​៧៧១​លាន​ដុល្លារ និង​បាន​ទូទាត់​សេវា​បំណុល​​ជាង ១​ពាន់​លាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក ឌិន សុមេធារិទ្ធ គ្រោង​បង្កើត«ភូមិផ្កាត្រកួន»​នៅជុំវិញជាយក្រុងភ្នំពេញ

ព័ត៌មាន
លោក ឌិន សុមេធារិទ្ធ ម្ចាស់​គម្រោង​ភូមិ​ផ្កា​ត្រកួន នៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្តាល ចម្ងាយ​ប្រហែល​ជាង​២០​គីឡូម៉ែត្រ​ពី​ក្រុង​ភ្ន…

រដ្ឋាភិបាល​ចេញ​លក្ខខណ្ឌ​៦​ចំណុច តម្រូវ​ឲ្យ​ឈ្មួញ​នាំ​ចេញ​គោ​ក្របី​រស់​ត្រូវ​គោរព

ព័ត៌មាន
រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន​មួយ អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ