Advertisement
Advertisement
Advertisement
ការវិនិយោគឧបករណ៍និស្សន្ទ

គណៈកម្មការមូលបត្រកម្ពុជា រំពឹងទំហំនៃការជួញដូរឧបករណ៍និស្សន្ទកើនឡើងដល់ ២០០ លានដុល្លារ នៅឆ្នាំនេះ


បើទោះបីជាការវិនិយោគលើឧបករណ៍និស្សន្ទ ឬគេហៅថា Forex ដែលជា ការជួញដូរលើគម្លាតថ្លៃ ដូចជាហាងឆេងរូបិយវត្ថុ មាស ប្រេងឆៅ ត្រូវបានអាជ្ញាធរជានិយ័តករចាត់ទុកថា គឺជាការវិនិយោគមានហានិភ័យខ្ពស់ជាងការវិនិយោគលើផ្សារហ៊ុន ឬសញ្ញាបណ្ណក៏ដោយ ប៉ុន្ដែ ការជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា ហាក់នៅតែមានសន្ទុះងើបឡើងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅឆ្នាំ២០២០នេះ គណៈកម្មការមូលបត្រកម្ពុជា រំពឹងថា ទំហំនៃការជួញដូរឧបករណ៍និស្សន្ទនេះ អាចនឹងហក់កើនឡើងដល់ ២០០ លានដុល្លារអាមេរិក កើនឡើងពី ១២០ លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (រូបភាព៖ ខេមបូណូមីស)
Advertisement

ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​អះអាង​ថា ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​បាន​បង្ហាញ​ពី​សន្ទុះ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្នុង​នោះ ទំហំ​ជួញដូរ​ក្នុង​វិស័យ​នេះ បាន​កើនឡើង​ពី ៨៤ លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៨ មក​ដល់ ១២០ លាន​ដុល្លារ នៅ​ឆ្នាំ​២០១៩ ហើយ​រំពឹង​ថា នឹង​កើនឡើង​ដល់ ២០០ លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ឆ្នាំ​២០២០​នេះ​។

ឯកឧត្តម ស៊ូ សុ​ជាតិ បាន​គូសបញ្ជាក់​ថា ហេ​ត​ផល​ដែល​ធ្វើ​ឲ្យ​ការ​ជួយ​ដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​គេ​ហៅ​ថា Forex នេះ មាន​កំណើន​ខ្ពស់ គឺ​ដោយសារ​តែ​វា​ជា​ផលិតផល​មួយ​ដែល​អាច​ជួញដូរ​បាន​គ្រប់ពេលវេលា ពោល​គឺ​បើក​ទីផ្សារ​២៤​ម៉ោង​តែ​ម្ដង ខុស​ពី​ការ​ជួយ​ដូរ​ផ្សារ​ហ៊ុន ដែលមាន​ម៉ោង​កំណត់​។ ឯកឧត្តម បន្ថែម​ទៀត​ថា ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ​នេះ មាន​តាំង​មុន មានការ​គ្រប់គ្រង​ពី​អាជ្ញាធរ​ទៅ​ទៀត​។

ទោះ​យ៉ាងណា ឯកឧត្តម ស៊ូ សុ​ជាតិ សង្កត់ធ្ងន់​ណា អ្នក​ជួញដូរ​ក្នុង​ទីផ្សារ​នេះ តែងតែ​យល់​ថា វា​មានការ​ចំណេញ​ច្រើន តែ​ពួក​គាត់​ភ្លេច​គិត​ថា ចំណេញ​ច្រើន ក៏​ប្រឈម​នឹង​ហានិភ័យ​ខាត​ច្រើន​ដែរ​។ ដូច្នេះ​ហើយ ទើប​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដែល​ជា​និយ័ត​ករ​ក្នុង​ទីផ្សារ​នេះ បាន​បញ្ជ្រាប​ទៅ​កាន់​ក្រុមហ៊ុន​ជា​ប្រតិបត្តិការ​ឲ្យ​ពន្យល់​ពី​ហានិភ័យ​ពី​ការ​វិនិយោគ​នេះ ចំពោះ​អ្នក​វិនិយោគ​ទាំងអស់​។

បើ​តាម​ការ​លើក​ឡើង​របស់​ឯកឧត្តម ស៊ូ សុ​ជាតិ ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ បច្ចុប្បន្ន​ត្រូវ​បាន​ធ្វើ​ប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ជា​សម​ភាគី​ចំនួន ៥ និង​ឈ្មួញ​ជើងសារ​ឧបករណ៍​និ​ស្ស​ន្ទ​ចំនួន ២៩​ ក្រុមហ៊ុន៕

© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៅកែ​ជ្រូកខ្វៃ៖ ឆ្នាំនេះ ជ្រូកឡើងថ្លៃគុណនឹង២ តែអ្នកទិញនៅតែសម្រុកទិញដដែល

ព័ត៌មាន
អ្នកប្រកបរបរខ្វៃជ្រូកលក់កំពុងមមាញឹកខ្លាំងនៅប៉ុន្មានថ្ងៃមកនេះ ក្នុងការត្រៀមខ្វៃជ្រូកសម្រាប់លក់ចេញលើទីផ្សារ ដើម្បីធ្វើការសែនព្រេនក្នុងពិធីបុណ្...

ក្រសួងសុខាភិបាលអំពាវនាវអ្នកលក់ម៉ាស់កុំដំឡើងថ្លៃ

ព័ត៌មាន
ក្រោយពីមានការផ្ទុះរីករាលដាលនូវជំងឺ កូរ៉ូណាវីរុស ដែលចាប់ផ្ដើមចេញពីខេត្តWuhan ប្រទេសចិន នឹងបន្តរីករាលដាលទៅកាន់ទីក្រុង និងខេត្តផ្សេងៗទ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ