Covid-19 នៅកម្ពុជា

កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ១២ករណីបន្ថែមទៀត សរុបកើនដល់ ២៤ករណី


ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី ១៧ មីនានេះ បានប្រកាសរកឃើញករណីអ្នកឆ្លងមេរោគ Covid-19 ចំនួន ១២ ករណីបន្ថែមទៀត ដែលក្នុងនោះបានកើតលើបុរសជនជាតិខ្មែរឥស្លាមចំនួន ១១នាក់ ដែលវិលត្រឡប់ពីការចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសជនជាតិខ្មែរចំនួន ម្នាក់ ដែលបានវិលត្រឡប់ពីប្រទេសថៃ។
រូបភាព​ឯកសារ​ អ្នកស្រី​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន​។
ដោយ

សរុប​ទាងករណីចាស់​ ១២​ ករណី​ ដែលបានរកឃើញ បូករួមទាំងករណី​ថ្មីចំនួន ១២ ករណីនេះ បាន​ធ្វើឲ្យ​ករណី​ឆ្លង​មេរោគ​ Covid-19 ដែល​កម្ពុជា​បានរកឃើញ​ គិតត្រឹម​ព្រឹក​ថ្ងៃទី ១៧ មីនា ឆ្នាំ២០២០នេះ បានកើនឡើងដល់ទៅ ២៤ ករណី។ ​

ចំនួន ករណី​ឆ្លង​ មេរោគ Covid-19នេះ ទាំង ១២ ករណីថ្មីនេះ គឺត្រូវបានរកឃើញ​នៅខេត្ត​ បន្ទាយមានជ័យ មាន២ករណី, រាជធានីភ្នំពេញ រកឃើញ ២ករណី, កំពង់ឆ្នាំង ២ករណី, បាត់ដំបង​មាន​ ៤ករណី, នៅកំពត​មាន១ករណី និង​ខេត្ត​ត្បូងឃ្មុំ​មាន ១ករណី។

សូមបញ្ជាក់ថា បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​ចំនួន ១១ នាក់ខាងលើនេះ គឺជា​​អ្នកនៅក្នុងចំណោម​អ្នកដែលបាន​វិលត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​ ចូលរួម​ក្នុង​ពិធីសាសនា​ សរុប​ចំនួន ៧៩នាក់។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


​បារាំង​បញ្ជា​ឲ្យ​ប្រជាជន​កុំ​ចេញពីផ្ទះ​​យ៉ាង​ហោច ១៥ថ្ងៃ ដើម្បី​ប្រយុទ្ធនឹង​ការរាតត្បាត​នៃ​វីរុសកូរ៉ូណា

ព័ត៌មាន
ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​និយាយថា លោក​បាន​ចេញ​បញ្ជា​ឲ្យ​ប្រជាជន​បារាំង​ទូទាំង​ប្រទេស ស្ថិត​នៅ​តែ​ក្នុង​ផ្ទះ​​ក្…

ស្ថានទូតចិន៖ ជំនួយផ្នែកវេជ្ជសាស្ត្ររបស់ចិន នឹងមកដល់កម្ពុជាយប់នេះ

ព័ត៌មាន
ប្រទេសចិននឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្ត្រ និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ