បច្ចុប្បន្នភាពកូវីដ-១៩ នៅកម្ពុជា

រកឃើញមានស្ត្រីខ្មែរម្នាក់នៅបាត់ដំបង មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ០២ តុលានេះ


ក្រសួងសុខាភិបាល បានប្រកាសរកឃើញស្ត្រីខ្មែរម្នាក់អាយុ ៣៣ រស់នៅខេត្តបាត់ដំបង មានវិជ្ជមានកូវីដ-១៩ ដោយស្ត្រីម្នាក់នោះ ជាអ្នកធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ន ក្រសួងសុខាភិបាល បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយស្ត្រីម្នាក់នេះ ចំនួន ៧នាក់ផងដែរ។
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
ដោយ

តាមការអះអាង​របស់​ក្រសួង​សុខាភិបាល ស្ត្រី​ខ្មែរ​ដែលបាន​រកឃើញថា មាន​វិជ្ជមាន​កូវីដ-១៩នេះ គឺមានអាសយដ្ឋាន​ស្នាក់នៅ​ភូមិក្ដុល ឃុំ​ក្ដុល​ដូនទាវ ក្រុងបាត់ដំបង ខេត្ត​បាត់ដំបង ជាអ្នកធ្វើដំណើរ​មកពីសហរដ្ឋអាមេរិក តាម​ជើងហោះហើរ​នៅប្រទេសចិន (តៃវ៉ាន់) មកដល់​កម្ពុជា​នៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២០។ បន្ទាប់មក​នៅថ្ងៃទី ១៩ កញ្ញា ឆ្នា២០២០ គាត់បាន​ចាកចេញ​ពីរាជធានី​ភ្នំពេញ​ទៅខេត្ត​បាត់ដំបង ក្រោយ​លទ្ធផល​តេស្ដ​លើកទី០១ របស់គាត់​អវិជ្ជមាន​កូវីដ-១៩។

លុះក្រោយ​មកទៀត នៅថ្ងៃទី ១៣ នៃការធ្វើ​ចត្តាឡីស័កនៅផ្ទះ​របស់គាត់ គឺត្រូវនឹង​ថ្ងៃទី ៣០ ខែកញ្ញា ការវិភាគសំណាក​លើកទី២របស់គាត់ គឺទទួលបាន​លទ្ធផល វិជ្ជមានកូវីដ-១៩ ហើយបច្ចុប្បន្ន​គាត់​ត្រូវបាន​ដាក់​ឲ្យ​នៅសម្រាក​ព្យបាល​នៅមន្ទីរពេទ្យ​បង្អែក​ខេត្តបាត់ដំបង។​

តាមការស្រាវជ្រាវ​ជាបឋម​របស់​ក្រសួង​សុខាភិបាល បាន​បង្ហាញថា មាន​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយអ្នកជំងឺ​កូវីដ-១៩ ម្នាក់នេះ ចំនួន ៧នាក់ (៥នាក់​ជាក្រុមគ្រួសារ និង០២នាក់​ជា​មិត្តភក្ដិ​) ហើយអ្នកដំណើរ​តាមជើងហោះហើរជាមួយ​អ្នកជំងឺនោះ មានចំនួន ៤០នាក់។

សូមបញ្ជាក់ថា គិតត្រឹម​ព្រឹកថ្ងៃទី ២ ខែតុលា កម្ពុជា​មាន​អ្នកឆ្លង​កូវីដ-១៩​ សរុប​ចំនួន ២៧៨ នាក់ ខណៈដែលអ្នកដែលបានព្យាបាលសះស្បើយ​មាន​២៧៥នាក់ ដូច្នេះ អ្នកនៅសម្រាកព្យាបាល​មានចំនួន ៣នាក់។ គិតមកទល់ពេលនេះ កម្ពុជា​មិនមាន​អ្នកបាត់បង់​ជីវិត​ដោយសារតែជំងឺកូវីដ-១៩នោះទេ៕​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនព្រូដិនសលកម្ពុជា បរិច្ចាគ​សម្ភារ:​សុវត្ថិភាព ជូន​មន្ទីពេទ្យ​ទូទាំង​25​ខេត្ត​ក្រុង និង​បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន​ក្នុង​ការបន្ត​គាំទ្រ​វិស័យសុខាភិបាលកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា កាលពីពេលថ្មីៗនេះ បានបរិច្ចាគសម្ភារៈសុវត្ថិភាព ដែលមានគុណភាពខ្ពស់នូវម៉ាស់ 3M N95 ចំនួន ១២៥០០ ម៉ាស់ និង ជេលល…

លោកត្រាំ និង ភរិយា រកឃើញមានវិជ្ជមានកូវីដ-១៩

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ និងភរិយា បានធ្វើតេស្ដរកឃើញវិជ្ជមានកូវីដ-១៩ បន្ទាប់ពី មានការប៉ះពាល់ជាមួយជំនួយការ ដែលមានវិជ្ជមានក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ