កំណើននឹងថមថយចុះ?

ក្រុម​ស្រាវជ្រាវ​មួយ​ព្យាករ​​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ថមថយ​ចុះ


ស្ថាប័ន​ស្រាវជ្រាវ​បរទេស ដែល​មាន​ឈ្មោះ​ថា Fitch Solutions Macro Research បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​មាន​ល្បឿន​យឺត​ដោយ​ថមថយ​ចុះ​ពី ៦,៨​ភាគរយ នៅ​ឆ្នាំ​២០១៨ ទៅ ៦,២​ភាគរយ ក្នុងឆ្នាំ​២០១៩ និង ៥,៨​ភាគរយ នៅ​ឆ្នាំ​២០២០ ខណៈ​ដែល​មាន​ផល​ប៉ះពាល់​ពី​ខាង​ក្រៅ​ទៅ​លើ​ការ​នាំ​ចេញ​និង​ការ​វិនិយោគ។
ទិដ្ឋភាពអគារនៅក្រុងភ្នំពេញ (រូបថត៖ហេង ភារម្យ)
ដោយ

ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​ចំពោះ​សេដ្ឋកិច្ច​បាន​កើន​ឡើង​នៅ​ពេល​មាន​ការ​គំរាម​កំហែង​បន្ទាប់​ពី​ការ​ព្រមាន​ថា អាច​មាន​ការ​យក​ពន្ធ​លើ​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប ទៅ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស (ក្រោយ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប ឬ​ក៏ Brexit)។

Fitch Solutions Macro Research មាន​ការិយាល័យ​របស់​ខ្លួន​នៅ​ប្រទេស​សិង្ហបុរី អង់គ្លេស អាមេរិក អាល្លឺម៉ង់ ហុងកុង ជប៉ុន អារ៉ាប់រួម និង​អាហ្វ្រិក​ខាង​ត្បូង​ផង​ដែរ។

Fitch Solutions Macro Research បាន​និយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដូច្នេះ​ថា «ថ្វី​បើ​យើង​រំពឹង​ទុក​ការ​ប៉ះពាល់​ខាង​សេដ្ឋកិច្ច​រយៈពេល​ខ្លី​ខ្លះ​ក្តី យើង​មើល​ឃើញ​នូវ​កាលានុវត្ត​ភាព​រយៈពេល​វែង​សម្រាប់​កំណើន​ដែល​មាន​តុល្យភាព​ថែម​ទៀត ប្រសិន​បើ​កំណែ​ទម្រង់​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ធ្វើ​ពិពិធកម្ម​ចេញ​ពី​ឧស្សាហកម្ម​កាត់ដេរ។

ស្ថាប័ន​នេះ​បាន​អះអាង​ថា បច្ចុប្បន្ន កម្ពុជា​ប្រឈម​នឹង​ការ​គំរាម​កំហែង​ខាង​ក្រៅ​ចំនួន​បី ដែល​អាច​ធ្វើ​ឱ្យ​មាន​ទម្ងន់​លើ​ការ​នាំ​ចេញ ដូចជា កំណើន​សេដ្ឋកិច្ច​យឺត​និង​ការ​កើន​ឡើង​នៃ​​ការ​ការពារ, ការ​កាត់​បន្ថយ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ចក្រភព​អង់គ្លេស​បន្ទាប់​ពី Brexit និង សំខាន់​បំផុត លទ្ធភាព​នៃ​ការ​បាត់ EBA ពី​សហភាព​អឺរ៉ុប និង GSP ពី​សហរដ្ឋ​អាមេរិក។

ស្ថាប័ន​នេះ​រំពឹង​ថា វិស័យ​ទេសចរណ៍​និង​សំណង់​និង​បន្ត​មាន​ភាព​រឹងមាំ​ជា​បន្ត​បន្ទាប់​ទៀត ដើម្បី​គាំទ្រ​ដល់​សេដ្ឋកិច្ច ខណៈ​រដ្ឋាភិបាល​កំពុង​កំណែ​ទម្រង់ រួមមាន «គោល​នយោបាយ​ឯករាជ្យជាតិ» នា​ពេល​ថ្មីៗ​នេះ ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ភាព​ប្រកួត​ប្រជែង​និង​ជំរុញ​ពាណិជ្ជកម្ម​ជាមួយ​ដៃគូ​ក្នុង​តំបន់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ហិរញ្ញប្បទាន ៧៦​លាន​ដុល្លារ ជួយវិស័យកសិកម្មកម្ពុជា

ព័ត៌មាន
ហិរញ្ញប្បទាន ៧៦ លានដុល្លារអាមេរិក ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី ប្រើប្រាស់សម្រាប់ជួយគាំទ្រដល់វិស័យកសិកម្មកម្ពុជា តាមរយៈការបង្កើតនូវគម្រោងអ…

​វៀតណាម​នឹង​ចុះ​ហត្ថលេខា​ទិញ​យន្តហោះ​ Boeing អាមេរិក ១០០គ្រឿង!

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍​វៀតណាម​ឈ្មោះ Vietjet ប្រកាសថា ខ្លួន​នឹង​ចុះ​ហត្ថលេខា​នៅ​សប្ដាហ៍​ក្រោយ​នេះ​ ដើម្បី​ទិញ​យន្តហោះ​ Boeing ដែលមាន​តួខ្លួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ