Advertisement
Advertisement
Advertisement
ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា

មិនបានរកឃើញករណីឆ្លងកូវីដ-១៩ក្នុងសហគមន៍ទេ នៅថ្ងៃទី០១ ខែធ្នូ! តែរកឃើញករណីនាំចូល ៣នាក់!


ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ០២ ខែធ្នូនេះ បានបញ្ជាក់ថា តាមការពិនិត្យលើសំណាករបស់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆកា ចំនួន ២.០៤២ នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី ០១ ខែវិច្ឆិកា បង្ហាញលទ្ធផលថា មិនមានអ្នកឆ្លងកូវីដ-១៩នោះទេ។ ប៉ុន្ដែ ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងកូវីដ-១៩ ដែលជាករណីនាំចូលចំនួន ៣ នាក់។
ស្ថានភាព​កូវីដ-១៩ នៅកម្ពុជា
Advertisement

សរុប​ចំនួន​អ្នកឆ្លង​កូវីដ-១៩ ក្នុង​ព្រឹត្តិការណ៍​​សហគមន៍​ ២៨ វិច្ឆិកា គិតត្រឹម​ថ្ងៃទី ០១ ខែ​ធ្នូ ឆ្នាំ២០២០ គឺមានចំនួនសរុប ១៧ នាក់ហើយ ដោយក្នុងនោះ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ក៏បាន​រកឃើញ​៣នាក់​ផងដែរ។

គិតតាំងពីថ្ងៃទី ២៩ ខែ​វិច្ឆិកា ដល់ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ ក្រសួង​សុខាភិបាល​បាន​ធ្វើតេស្ដ​អ្នកប៉ះពាល់​សរុប​ទាំងអស់​បាន​ចំនួន ៨.២១២ នាក់ហើយ។ ក្នុងនោះ វត្ថុសំណាកចំនួន ៧.១៣១ នាក់​ត្រូវបាន​វិភាគរួចហើយ ខណៈដែល​ចំនួន​វត្ថុសំណាក​នៅសល់​ចំនួន ១.០៨១ នាក់ទៀត នឹងត្រូវវិភាគបន្ដ​នៅថ្ងៃទី ០២ ខែ​ធ្នូ​ឆ្នាំ២០២០នេះ ដោយវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

ដោយឡែក ចំពោះ​អ្នកឆ្លងកូវីដ-១៩ ចំនួន ០៣ នាក់​ ដែលជាករណី​នាំចូល ដែលត្រូវបាន​រកឃើញ​នៅថ្ងៃទី ០១ ខែធ្នូនេះ រួមមាន៖

១៖ បុរសជនជាតិ​ខ្មែរ អាយុ ២៦ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់​នៅស្រុក​ដងទង់ ខេត្តកំពត ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន បន្តជើង​ហោះហើរ នៅប្រទេស​កូរ៉េ​ខាងត្បូង មកដល់​កម្ពុជា​នៅថ្ងៃ​ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផល​ធ្វើតេស្ត​វត្ថុសំណាក​លើកទី​ ២ នៅថ្ងៃទី១៣ នៃការធ្វើ​ចត្តាឡីស័ក​របស់​បុរសនេះ ដែលផ្តល់​ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានី​ភ្នំពេញ គឺវិជ្ជមាន​វីរុសកូវីដ-១៩ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបានដាក់​ឱ្យសម្រាក​ព្យាបាល នៅមណ្ឌល​សុខ ភាព​ចាក់អង្រែ ​រាជធានី​ភ្នំពេញ។

២៖ បុរសជន​ជាតិ​ខ្មែរ អាយុ ៤៦ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ខេត្តកណ្ដាល ធ្វើដំណើរ​មកពី​ប្រទេសជប៉ុន បន្ត​ជើងហោះហើរ​នៅប្រទេស​កូរ៉េ​ខាងត្បូង មកដល់​កម្ពុជា​នៅថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលលទ្ធផល​ធ្វើតេស្ត​វត្ថុសំណាក លើកទី២ នៅថ្ងៃទី១៣ នៃការធ្វើ​ចត្តាឡីស័ក​របស់​បុរសនេះ ដែលផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា រាជធានី​ ភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវ​បាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅមណ្ឌល​សុខភាពចាក់ អង្រែ រាជធានី​ភ្នំពេញ។

៣៖ ស្ត្រីជនជាតិខ្មែរ ​អាយុ ៣៥ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅ​ស្រុកទឹកឈូ ខេត្តកំពត ធ្វើដំណើរ​មកពី​ប្រទេសចិន មកដល់​កម្ពុជា​នៅថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលលទ្ធផល​ធ្វើតេស្ត​វត្ថុសំណាក​លើកទី២ នៅថ្ងៃទី១៣ នៃការធ្វើ​ចត្តាឡីស័ក​របស់​ស្ត្រីនេះ ដែលផ្តល់​ដោយវិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានីភ្នំពេញ គឺវិជ្ជមាន​វីរុសកូវីដ-១៩ ហើយ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅមណ្ឌល​សុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា គិតត្រឹម​ព្រឹកថ្ងៃទី ០២ ខែ​ធ្នូ ឆ្នាំ២០២០ ចំនួន​​ឆ្លង​កូវីដ-១៩ សរុប​មានចំនួន ៣២៩នាក់ ដោយក្នុងនោះ អ្នកជាសះស្បើយ​មានចំនួន​៣០៤នាក់ (ស្មើនឹង​៩២,៤០% ធៀបនឹង​ចំនួន​អ្នកឆ្លង​សរុប)។ រីឯអ្នក កំពុង​សម្រាកព្យាបាល​វិញ មានចំនួន ២៥នាក់ និងមិនមាន​អ្នកស្លាប់​នោះទេ៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​"សរសើរ​"ខ្មែរ​ ២រូប ដែល​ជួយ​ជំរុញ​មិត្តភាព​ជប៉ុន-កម្ពុជា

ព័ត៌មាន
ឥស្សរជន​ខ្មែរ​ ២រូប បាន​ទទួល​លិខិត​សរសើរ​ពី​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន សម្រាប់​ឆ្នាំ​២០២០​នេះ ដោយសារ​គុណសម្បត្តិ​​លើក​ស្ទួយ​មិត្ត​ភាព...

កីឡាអូឡាំពិក នៅទីក្រុងតូក្យូឆ្នាំក្រោយ ជប៉ុនមានបំណងបើកទទួលភ្ញៀវពីបរទេសចូលទស្សនាក្នុងចំនួនច្រើន

ព័ត៌មាន
សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ នៅឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលប្រទេសជប៉ុន មានបំណងនឹងបើកឲ្យភ្ញៀវពីបរទេសចូលទស្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ