កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំGMS7

កម្ពុជា ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំGMS7 ដើម្បីចូលរួមស្ដារសេដ្ឋកិច្ចតំបន់ឡើងវិញពីវិបតិ្តកូវីដ-១៩


អស់រយៈពេលជិត ២ឆ្នាំមកហើយ ដែលវិបតិ្តកូវីដ-១៩ បានអុកឡុកសេដ្ឋកិច្ចពិភពលោក រួមទាំងប្រទសក្នុងតំបន់ផងដែរ។ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងវិបត្តិនេះ ប្រទេសចំនួន៦ បានបើកកិច្ចប្រជុំ ដើម្បីរកដំណោះស្រាយបញ្ហាប្រឈមនានា ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងរឹងមាំនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំមហាអនុតំបន់មេគង្គលើកទី៧ (GMS7)

ក្នុង​នាម​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧  សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​មាន​ក្ដី​រំពឹង​ខ្ពស់​ថា ការ​ពង្រីក​វិសាលភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​បណ្ដា​ប្រទេស​នីមួយ​ៗ នឹង​ចូលរួម​ធ្វើ​ឱ្យ​ស្ថានភាព​ពិភពលោក​ល្អ​ប្រសើរ​ឡើង​វិញ​។

ស្ថិត​ក្នុង​បរិបទ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ កិច្ចប្រជុំ​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧(GMS7) ត្រូវ​បាន​រៀបចំ​ឡើង តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​នាយក​រដ្ឋមន្ត្រី​ចិន​លោក លី ខឺ​ឈាំ​ង​, នាយក​រដ្ឋមន្ត្រី​ឡាវ លោក ផា​ន​ខាំ វិ​ផា​វ៉ា​ញ​, នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា​, នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មិ​ញ​ជិ​ញ​, លោក មីន អោ​ង ឡាំង ប្រធាន​ក្រុមប្រឹក្សា​រដ្ឋបាល​មី​យ៉ា​ន់​ម៉ា និង​លោក ម៉ាសា​ត្ស៊ូ​ហ្គូ អាសា​កា​វ៉ា ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​។

ការ​រៀបចំ​កិច្ចប្រជុំ កិច្ចប្រជុំ​មហា​អនុ​តំបន់​មេគង្គ​លើក​ទី​៧ GMS7 នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា របស់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដែល​បាន​រង​ផល​ប៉ះពាល់ ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩​។ ស្ថិត​ក្នុង​បរិការណ៍​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ក្ដី​រំពឹង​យ៉ាង​មុតមាំ​ថា ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នឹង​ប្រសើរ​ឡើង​វិញ ក្រោយ​បណ្ដា​ប្រទេស​នីមួយ​ៗ​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​គ្រប់​ៗ​គ្នា​។ ជា​ម្ចាស់​នៃ​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ សម្ដេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កិច្ច​សហប្រតិបត្តិការ​នេះ ពិតជា​មាន​ភាព​ចាំបាច់ ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​បន្ត​ធ្វើការ​រួម​គ្នា​យ៉ាង​ជិត​ស្និត ដើម្បី​ប្រែក្លាយ​ការ​គំរាមកំហែង​ពី​វិបត្តិ​ទៅ​ជា​កាលានុវត្តភាព​សម្រាប់​ការ​អភិវឌ្ឍ​តំបន់​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា យល់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​ប្រទេស​មហា​អនុ​តំបន់ ពិតជា​មាន​សារៈសំខាន់​សម្រាប់​ការ​ស្ដារ និង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​តំបន់ ឱ្យ​មាន​កំណើន​ជា​ថ្មី ពិសេស​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​«​ការ​ឆ្លើយ​តប​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​ផែនការ​ស្ដារ​ឡើង​វិញ​ឆ្នាំ​២០២១-២០២៣»​។

សូម​បញ្ជាក់​ថា នេះ​ជា​កិច្ចប្រជុំ​កំពូល​នៅ​ជុំ​ទី​២​ហើយ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ ដែល​កិច្ចប្រជុំ​មហា​អនុ​តំបន់​លើក​ទី​១ បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០០២ នៅ​រាជធានី​ភ្នំពេញ​។ ក្នុង​បរិការណ៍​នៃ​ភាព​មិន​ប្រាកដប្រជា​បច្ចុប្បន្ន ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​សាធារណៈ ក៏​ដូច​ជា​បញ្ហា​ប្រឈម​តំបន់ និង​ពិភពលោក កិច្ចប្រជុំ​លើក​ទី​៧ នៃ​សហប្រតិបត្តិការ​មហា​អនុ​តំបន់​មេគង្គ​នា​ពេល​នេះ បាន​ជ្រើសរើស​យក​មូលបទ​«​មហា​អនុ​តំបន់​មេគង្គ​៖ ពង្រឹង​ភាព​ខ្លាំង​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នៃ​ទស្សវត្សរ៍​ថ្មី​» ក្នុង​គោលបំណង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​ថ្មី​ៗ សំដៅ​ធ្វើ​យ៉ាងណា​បន្ត​ភាព​ជោគជ័យ និង​ធានា​ថា​មហា​អនុ​-​តំបន់​មេគង្គ​នឹង​នៅ​តែ​ជា​ចំណុច​ស្នូល​នៃ​កា​រត​ភ្ជាប់​តំបន់ និង​ជួយ​ប្រទេស​ជា​សមាជិក​សម្រេច​គោលដៅ នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​បន្ន​។

កិច្ចប្រជុំ​មហា​អនុ​តំបន់​មេគង្គ ផ្ដោត​សំខាន់​លើ​វិស័យ​សំខាន់​ៗ ដូច​ជា វិស័យ​ដឹក​ជញ្ជូន​,​ថាមពល​,​ទូរគមនាគមន៍​,​បរិស្ថាន​,​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​,​ទេសចរណ៍ និង​កសិកម្ម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមបែបគន្លងថ្មី ត្រូវបានក្រសួងសុខាភិបាលណែនាំឲ្យអនុវត្ត

ព័ត៌មាន
ក្រសួងសុខាភិបាល នៅថ្ងៃទី ០៨ ខែកញ្ញា បានដាក់សេចក្ដីប្រកាសណែនាំមួយស្ដីពីការការពារការចម្លងវិរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធ…

រដ្ឋចំនួន ៤៩ នៅអាមេរិក កំពុងរងការលុកលុយដោយមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទ «មុយ»

ព័ត៌មាន
មេរោគកូវីដបំប្លែងថ្មី ប្រភេទ «មុយ» ដែលត្រូវបានរកឃើញដំបូងនៅប្រទេសកូឡុំប៊ីបានរាលដាលឆ្លងដល់រដ្ឋចំនួន ៤៩ របស់អាមេរិកហើយគិតមកទល់ពេល ។ ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ