ទំហំ​ពាណិជ្ជកម្ម​

ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និង ឥណ្ឌូនេស៊ីនៅមានកម្រិតតិចតួច


ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និង ឥណ្ឌូនេស៊ី នៅមានកំណើនតិចតូចនៅឡើយ ដែលទាមទារជំរុញបន្ថែមតាមរយៈការនាំចេញ នាំចូលរវាងប្រទេសពីរ។ ការនាំចេញរបស់កម្ពុជាទៅកាន់ឥណ្ឌូនេស៊ីមានចំនួនតិចតួចបំផុតត្រឹមជាង ៣៣លានដុល្លារប៉ុណ្ណោះ ខណៈការនាំចេញទំនិញផ្សេងៗរបស់ឥណ្ឌូនេស៊ីមកកាន់ប្រទេសកម្ពុជាវិញ មានទឹកប្រាក់ជាង ៥២៥ លានដុល្លារអាមេរិក។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា និង ឥណ្ឌូនេស៊ីនៅមានកម្រិតតិចតួច
ដោយ

បើតាមរបាយការណ៍​ក្រសួងពាណិជ្ជកម្ម​បង្ហាញថា ទំហំពាណិជ្ជកម្ម​សរុប​រវាង កម្ពុជា និងឥណ្ឌូនេស៊ី​កាលពី​ឆ្នាំ២០១៨ កន្លងមកនេះ សម្រេច​បាន​ជាង ៥៥៨លាន​ដុល្លារ​អាមេរិក ពោលគឺ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​ និង ឥណ្ឌូនេស៊ីវិញ រយៈពេល​៥ឆ្នាំចុង​ក្រោយ​នេះវិញ គឺមាន​កំណើន​ជាមធ្យម​ជាង ៧ភាគរយ។

ដោយឡែក​បើគិតត្រឹម​ខែមេសា​ឆ្នាំ២០១៩នេះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​នៃប្រទេស​ទាំងពីរ​មាន​ចំនួន ១៩៦​លានដុល្លារ កើនឡើងជាង ១០ភាគរយ ធៀបនឹងរយៈ​ពេល​ដូចគ្នាឆ្នាំ២០១៨ ដែលក្នុងនោះ​ការនំាចេញ​របស់​កម្ពុជា​កើនឡើង ៥៤ភាគរយ ខណៈឥណ្ឌូនេស៊ី​នាំចូលមកកម្ពុជា​កើនឡើង​ជាង ៧ភាគរយ។

មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បានអះអាងថា កម្ពុជានឹង​បន្តពង្រីក​ទីផ្សារ​នាំចេញអង្ករ​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី ខណៈប្រទេសទាំងពីរ​កំពុងមាន​តម្រូវការ​ទិញអង្ករ​ច្រើនជារៀងរាល់​ឆ្នាំ​ពីបណ្តា​ប្រទេស​ដែលមាន​អង្ករ​ច្រើនដូចជា​វៀតណាម ថៃ និង កម្ពុជា។

ឯកឧត្តម ស៊ូឌឺម៉ាន ហាសេង ឯកអគ្គរដ្ឋ​ទូតឥណ្ឌូនេស៊ី​ប្រចាំនៅ​កម្ពុជា​បានលើក​ឡើងថា កាលពីឆ្នាំ២០១៨​ កន្លងមកកម្ពុជា និងឥណ្ឌូនេស៊ី​ធ្លាប់បាន​ចុះ MoU ជាមួយគ្នា​រួចហើយ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​នេះ ប៉ុន្តែរហូត​មកដល់ពេលនេះ មិនទាន់មាន​តួលេខ​ណាមួយ​ជាក់លាក់​នៅឡើយទេ សម្រាប់ការ​នាំចូល​អង្ករ​ពីកម្ពុជា។

ប៉ុន្តែយ៉ាងណា​ឯឧត្តម ឌឺម៉ាន ហាសេង ទទួលស្គាល់ថា​ ឥណ្ឌូនេស៊ី​ពិតជាត្រូវការ​ទិញអង្ករ​សម្រាប់ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក​របស់ខ្លួន​ដែរ បើទោះបីជាប្រទេស​ខ្លួនក៏មាន​ការផលិតអង្ករ​ដែរនោះ។  ឯកឧត្តមបញ្ជាក់ថា ដោយឆ្នាំខ្លះ​ធ្វើស្រូវបាន​ និងឆ្នាំខ្លះ​ក៏ធ្វើស្រូវមិនបាន​ដោយសារ​កត្តាអាកាសធាតុ​ ដូច្នេះបាន​ជាឥណ្ឌូនេស៊ី​កន្លងមក​បាននាំចូល​អង្ករពីប្រទេស​ជិតខាង​ដែលគិត​ជាមធ្យមក្នុង​១ឆ្នាំៗ នាំចូល​អង្ករ​ប្រមាណ១លានតោន។

របាយការណ៍​ពីលេខាធិការដ្ឋាន​ច្រកចេញ​ចូលតែមួយ​សម្រាប់​បំពេញបែប បទ​នាំចេញអង្ករ​បង្ហាញថា ការនាំចេញ​អង្ករកម្ពុជា​ទៅកាន់ទីផ្សារ​អន្តរជាតិ​ពីខែមករា ដល់ដំណាច់​ខែមិថុនា ឆ្នាំ ២០១៩ នេះ សម្រេចបាន​ចំនួនជាង ២៨ម៉ឺន តោនកើន​ឡើងជាង ៣ភាគរយ បើធៀប​នឹងរយៈពេល​ដូចគ្នាកាល​ពីឆ្នាំ ២០១៨ មានចំនួន​ត្រឹមតែ​ជាង ២៧ ម៉ឺនតោនប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​ព្រួយ​បារម្ភ​ចំពោះ​​ការប្រើ​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន និង​មាន​លក្ខណៈ​នយោបាយ​លើ​ពលរដ្ឋ​កម្ពុជា

ព័ត៌មាន
សហរដ្ឋ​អាមេរិក​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ចន្ទ ទី១៥ ខែ​កក្កដា នេះ ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ទាំង​ឡាយ…

Huawei គ្រោងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅសហរដ្ឋអាមេរិក

ព័ត៌មាន
ក្រុមហ៊ុន Huawei គ្រោងនឹងកាត់បន្ថយ បុគ្គលិករាប់រយនាក់ ដែលកំពុងធ្វើការនៅក្នុង សហរដ្ឋអាមេរិក ដោយសារតែ បញ្ហារកាំរកូសកើតមានឡើងជាច្រើនលើក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ