កូវីដ១៩នៅកម្ពុជា

ឯកឧត្តម វង្សី វិស្សុត៖កម្ពុជាជាប្រទេសក្រីក្រតែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញវ៉ាក់សាំង


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ថវិកាមិនមែនជាបញ្ហាចោទសម្រាប់កម្ពុជានោះទេ ក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ បើទោះបីជាកម្ពុជាជាប្រទេសក្រីក្រ ប៉ុន្ដែមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (រូបភាព៖ អេង ថារិទ្ធ/ខេមបូណូមីស)
ដោយ

ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ចោទ​សម្រាប់​កម្ពុជា​នោះ ថា​តើ​គេ​មាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ លក់​ឲ្យ​កម្ពុជា ឬ​អត់?

ថ្លែង​នៅ​ក្នុង​កម្មវិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​កូ​វី​ដ​-១៩ ប្រភេទ Sinovac ចំនួន​១​លាន​៥​សែន​ដូ​ស ដែល​កម្ពុជា​បញ្ជា​ទិញ​ពី​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា នាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អះអាង កម្ពុជា​មិន​បារម្ភ​ពី​រឿង​ខ្វះ​ថវិកា​ទិញ​វ៉ាក់សាំង អ្វី​ដែល​បារម្ភ គឺ​ខ្លាច​ថា​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​លក់​មក​ឲ្យ​កម្ពុជា​ទៅ​វិញ​ទេ?

រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​រូប​នេះ បាន​អះអាង​ទៀត​ថា កម្ពុជា​អាច​មាន​លទ្ធភាព​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ពីរ​ឆ្នាំទៅ​មុខ​ទៀត ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ប៉ុន្តែ ឯកឧត្តម មិន​ហ៊ាន​ធានា​លទ្ធភាព​របស់​កម្ពុជា​នោះ​ទេ ប្រសិនបើ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បន្ត​អូស​បន្លាយ​លើស​ពី​រយៈពេល​ពីរ​ឆ្នាំ​។

បើ​តាម​ឯកឧត្តម វ​ង្សី វិស្សុត កម្ពុជា​បាន​ដាក់​គោលដៅ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឲ្យ​បាន​យ៉ាងតិច​១០​លាន​ដូ​ស សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​នៅ​ឆ្នាំ​២០២១ ខណៈ គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២១ កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ជាង​២​លាន​៤​សែន​ដូ​ស​ហើយ​៕

ក្នុង​នោះ​៦០​ម៉ឺន​ដូ​ស​ជា​ជំនួយ​របស់​ចិន រីឯ​៣២៤,០០០​ដូ​ស ជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្រោម​គម្រោង​របស់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ និង​១,៥​លាន​ដូ​ស​កម្ពុជា​បញ្ជា​ទិញ​ពី​ចិន ដែល​បាន​ដឹក​មក​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២១​។

រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃ​ទី​២៥ មីនា បាន​ដាក់​ចេញ​នូវ​វិធានការ​ជុំ​ទី​៨ ដើម្បី​ជួយ​ដល់​ជន​ក្រី​ក្រី ជន​រង​គ្រោះ និង​ងាយ​រង​គ្រោះ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ពេល​ថ្មី​ៗ​បាន​ប្រកាស​ថា ថវិការដ្ឋ​ជាង​១​ពាន់​លាន​ដុល្លារ​បាន​ប្រើប្រាស់​ជិត​អស់ហើយ ក្រោយ​រាជរដ្ឋាភិបាល​អនុវត្ត​វិធានការ​៧​ជុំ​កន្លង​មក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក​នឹង​នៅតែមាន​ជាង​ចិន​ ពីពេលនេះរហូត​ដល់​៥០ឆ្នាំទៅមុខទៀត

ព័ត៌មាន
សហរដ្ឋ​អាមេរិក​នឹងនៅតែមាន​លុយ​ជាងចិន បើវាស់តាម​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) សម្រាប់​មនុស្ស​ម្នាក់ៗ ពីពេលនេះរហូតដល់​៥០ឆ្នាំទៅមុខ​ទៀ…

ប្រាក់ចំណេញសុទ្ធរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកើនជាង ១៦៥% នៅឆ្នាំ២០២០

ព័ត៌មាន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសម្រេចបានប្រាក់ចំណេញសុទ្ធនៅឆ្នាំ២០២០ ជាង៨៨ពាន់លានរៀល ឬស្មើនឹងប្រមាណជិត២២លានដុល្លារអាមេរិក ដែលមានកំណើនដល់ទៅ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ