ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន នៅតែបង្ហាញសញ្ញាវិជ្ជមាន ទោះមានវិបត្តិកូវីដ-១៩ មករំខាន


អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបញ្ចេញរបាយការណ៍របស់ខ្លួនថា ក្នុងរយៈពេល៤ខែដំបូង ដើមឆ្នាំ ២០២០ នេះ កម្ពុជាសម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ៦២៧ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ កើនឡើងជាង ៤ ភាគរយ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន (https://www.japantimes.co.jp)។ (រូបឯកសារ)
ដោយ

ទំហំទឹកប្រាក់នៃ​ការនាំចេញ​របស់កម្ពុជា​ទៅជប៉ុន​ចាប់ពីខែមករា ដល់ ខែមេសា ឆ្នាំ២០២០នេះ នៅតែបង្ហាញ​ពីកំណើនល្អ និងនៅតែ​ខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា បើទោះបីជា​កម្ពុជា​ក្នុងពេល​ជាមួយគ្នា​កំពុងរង​ផលប៉ះពាល់ពី​វិបត្តិកូវីដ-១៩ ក៏ដោយចុះ​ ពោលគឺ​កម្ពុជា​នៅតែរក្សា​បានចំណាត់​ថ្នាក់​ខ្ពស់ ស្ថិតនៅលេខ​រៀង​លំដាប់​ទី៨ នៃប្រទេស​ក្នុងតំបន់​អាស៊ាន​ ដែលបាន​នាំចេញ​ទៅជប៉ុន។

របាយការណ៍​បញ្ជាក់ថា ក្នុងចំណោម​ប្រទេស​អាស៊ាន​មាន​ប្រទេសថៃ និងវៀណាម​បាននាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ជប៉ុន​មានតម្លៃ​ទឹកប្រាក់ច្រើន​ជាងគេ​។ ក្នុងនោះ ថៃ​មានរហូតជាង​ ៨ពាន់លាន​ដុល្លារ ខណៈវៀតណាម​មានជាង ៧ពាន់លានដុល្លារ​ និងក្រៅពីនេះ​ទៀត មាន​ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី​មាន​ទំហំទឹកប្រាក់​នាំចេញ​ទៅជប៉ុន ក៏ប្រហាក់​ប្រហែល​គ្នាដែរ គឺជាង ៥ពាន់លាន​ដុល្លារ ខណៈ​សិង្ហបុរី និងហ្វីលីពីនជិត ៣ពាន់​លានដុល្លារ និង ប្រុយណេ​ជាង ៨០០​លានដុល្លារ។ 

ផ្ទុយទៅវិញ ក្នុងពេលដូចគ្នានេះ ការនាំចេញ​របស់​មីយ៉ាន់ម៉ា​ទាបជាង​កម្ពុជា​ដែលមាន​ទឹកប្រាក់​៥៣០លានដុល្លារ និងឡាវ​មានជាង ៥២លាន​ដុល្លារប៉ុណ្ណោះ។

ទិន្នន័យពីអង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​បានបង្ហាញទៀតថា ​គិតមកដល់​ត្រឹមខែ​ដំណាច់​ខែមេសានេះ ជប៉ុនបាននាំចូល​មកកម្ពុជា​មានទំហំ​ទឹកប្រាក់​ប្រមាណជាង ១៥១ លានដុល្លារ ដែលតួលេខនេះ គឺទាបជាង​កម្ពុជា​នាំចេញ​ទៅជប៉ុន ដែលមាន​ទឹកប្រាក់​ប្រមាណ​ជាង ៦០០លានដុល្លារ។

ផលិតផលសំខាន់ៗ ដែលកម្ពុជា​បាននំាចេញ​ទៅជប៉ុន​មានដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿង​បង្គំម៉ាស៊ីន​អគ្គិសនី។  ចំណែកឯ កម្ពុជាមាន​តម្រូវការ​នាំចូល​ពីជប៉ុនវិញ គឺផលិតផល​គ្រឿងម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ​ រថយន្ត គ្រឿង​អេឡិចត្រូនិក គ្រឿងចក្រ​សម្រាប់​វិស័យកសិកម្ម និងគ្រឿងបរិក្ខា​សម្រាប់​លំនៅដ្ឋាន​ជាដើម។

តាមរបាយការណ៍ពី អង្គការពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅកាត់ថា JETRO ទំហំ​នៃការ​នាំចេញ នាំចូល​រវាងកម្ពុជា និងជប៉ុន កាលពីឆ្នាំ២០១៩ កន្លងទៅនេះ សម្រេចបាន​ប្រមាណ ២.៣០០ លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ កម្ពុជានាំចេញ​ទៅជប៉ុន​មានជាង ១.៧០០ លានដុល្លារ​អាមេរិក កើនឡើង​ជាង ៧ភាគរយ ខណៈជប៉ុន​នាំចូលមក​កម្ពុជាវិញ មានជាង ៥៦០ លាន​ដុល្លារអាមេរិក កើនឡើង​ជាង ៣៣ភាគរយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សកម្មភាពជួញដូរភាគហ៊ុនថមថយកំដៅបន្តិចហើយ បន្ទាប់ពីពុះកញ្ជ្រោលខ្លាំងក្នុងខែឧសភា

ព័ត៌មាន
ចាប់តាំងពីដើមខែមិថុនាឆ្នាំ ២០២០នេះ សកម្មភាពជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាបានរអិលធ្លាក់ចុះមកវិញបន្តិចម្តងៗ បន្ទាប់ពីបា…

តើ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ ត្រូវ​​ធ្វើដូចម្តេច​ខ្លះ?

ព័ត៌មាន
ការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត ឬហៅយ៉ាងខ្លីថា ពន្ធប្រថាប់ត្រាឡាន ពិតជាមានភាពចាំបាច់ខ្លាំងណាស់ នៅពេលដែលអ្នកចង់ស្នើសុំផ្ទេរក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ