ទំនាក់ទំនង​កម្ពុជា-ជប៉ុន

រាជរដ្ឋាភិបាលកម្ពុជា និងជប៉ុន ប្ដេជ្ញារឹតចំណងមេត្រីភាពឲ្យកាន់តែស្អិតល្មួតថែមទៀត


ប្រទេសជប៉ុន គឺដៃគូយុទ្ធសាស្ត្រ ដ៏សំខាន់មួយរបស់កម្ពុជា ហើយប្រទេសនេះ ក៏ត្រូវបានគេមើលឃើញថា បានផ្ដល់ជំនួយអភិវឌ្ឍផ្លូវការមកដល់ប្រទេសកម្ពុជាច្រើនជាងគេផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះដែរ រាជរដ្ឋាភិបាលប្រទេសទាំងពីរ បានប្តេជ្ញាចិត្តថា នឹងបន្ដពង្រឹង និងពង្រីកចំណងមិត្តភាព ទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម និងនយោបាយរវាងប្រទេសទាំងពីរ ឲ្យកាន់តែស្អិតល្មួតថែមទៀត។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ភាពរីកចម្រើនរបស់កម្ពុជា ពិតជាមិនអាចកាត់ផ្ដាច់បានឡើយ ពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសជប៉ុន។
ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី (ឆ្វេង) និង ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំកម្ពុជា (ឆ្វេង) ក្នុងពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះចៅអធិរាជនៃប្រទេសជប៉ុន នាពេ
ដោយ

ថ្លែង​ក្នុង​ពិធី​ចម្រើន​ព្រះ​ជន្ម ព្រះករុណា ព្រះ​ចៅ​អធិរាជ​នៃ​ប្រទេស​ជប៉ុន នា​ពេល​ថ្មី​ៗ​នេះ ឯកឧត្តម ប៊ិ​ន ឈិ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ត្រូវ​បាន​ពង្រឹង និង​ពង្រីក​ឥត​ឈប់​ឈរ​ក្នុង​រយៈពេល​ជាង ៦៧ ឆ្នាំ​មកនេះ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជា​ញឹកញាប់ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រស​សើរ​ក្នុង​កម្រិត​ទ្វេភាគី និង​ពហុភាគី ព្រមទាំង​ពាណិជ្ជកម្ម​ទ្វេភាគី កា​វិនិយោគ និង​ទេសចរណ៍​ជាដើម​។

ឯកឧត្តម ប៊ិ​ន ឈិ​ន​បាន​សង្កត់ធ្ងន់​ថា ការ​រីក​ចម្រើន​របស់​កម្ពុជា​មាន​ដូច​សព្វ​ថ្ងៃនេះ គឺ​មិន​អាច​កាត់​ផ្ដាច់​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​បាន​ឡើយ​។

ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ជប៉ុន​ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ចំណងមិត្តភាព​រវាង​ជប៉ុន​និង​កម្ពុជា ត្រូវ​បាន​ពង្រឹង ហើយ​រាជរដ្ឋាភិបាល​ជប៉ុន​ប្ដេជ្ញា​ចិត្ត ខិតខំ​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង ដើម្បី​បន្ដ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នេះ នៅ​ក្នុង​សករាជ​ថ្មី​របស់​ជប៉ុន គឺ​រដ្ឋ​កាល រ៉េ​វ៉ា ដោយ​យក​ទំនុកចិត្ត និង​កិច្ចសហការ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ក្នុង​សករាជ​មុន ធ្វើ​ជា​មូលដ្ឋាន​។

តាម​ការ​បញ្ជាក់​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា គិត​ក្នុង​រយៈពេល ៦​ឆ្នាំ កន្លង​មក ពោល​គឺ​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៧ ជប៉ុន​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា មាន​ជាង ១.៦០០ លាន​ដុល្លារ​អា​មេ​រិ​ក ប្រាក់​កម្ចី​មានការ​ប្រាក់​ប្រមាណ ៣៤៥ លាន​ដុល្លារ​អា​មេ​រិ​ក និង​ជំនួយ​លើ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​មាន​ប្រមាណ ៩០០ លាន​ដុល្លារ​អា​មេ​រិ​ក​។

ជំនួយ​អភិវឌ្ឍន៍​របស់​ជប៉ុន​ដែល​បាន​ផ្ដល់​មក​ឲ្យ​កម្ពុជា គឺ​មាន​ភាគច្រើន ផ្ដោត​ទៅ​លើ​វិស័យ​អាទិភាព​ចំនួន ៣ រួម​មាន ការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សា​កម្ម ការ​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង និង​ការ​ជំរុញ​គាំទ្រ​និរន្តរភាព​សង្គម តាម​រយៈ​ការ​ពង្រឹង​អភិបាលកិច្ច​។ 

បើ​យើង​ក្រឡេក ទៅ​មើល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ជប៉ុន​វិញ កាលពី​ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ សម្រេច​បាន​ប្រមាណ ២.៣០០ លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ជាង ១.៧០០ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៧,៧% ធៀប​នឹង​ឆ្នាំ​២០១៨ ខណៈ​ដែល​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​វិញ មាន​ជាង ៥៦០ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​ជាង ៣៣%​។ នេះ​បើ​តាម​របាយការណ៍​ពី អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន ហៅ​កាត់​ថា JETRO​។

បើ​តាម​របាយការណ៍​ពី​ធនាគារជាតិ​នៃ​កម្ពុជា​វិញ បាន​បង្ហាញ​ដែរ​ថា ក្នុង​ចំណោម​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​បរទេស​ប្រមាណ​ជាង ៣.៦០០ លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​២០១៩ ឃើញ​ថា ប្រទេស​ជប៉ុន​មាន​ចំណែក​វិនិយោគ​នៅ​កម្ពុជា ៦% ខណៈ​ដែល​ប្រទេស​ចិន មាន​ដល់​ទៅ ៤៣% កូ​រ៉ូ​ខាងត្បូង មាន​១១% និង​វៀតណាម មាន​៧%៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ចព្រមានចាត់វិធានការតឹងរ៉ឹងចំពោះអ្នកដែល ផ្សព្វផ្សាយលក់អចលនទ្រព្យគ្មានអាជ្ញាបណ្ណ

ព័ត៌មាន
ជារៀងរាល់ថ្ងៃ នៅលើបណ្តាញសង្គមហ្វេសបុក និងតេឡេក្រាម តែងតែមានការផ្សព្វផ្សាយ លក់គម្រោងអចលនវត្ថុ យ៉ាងគគ្រឹកគ្រេង ដែលមានដូចជាលំនៅឋាន អគារសហ…

ស្ថានទូតជប៉ុនប្រចាំកម្ពុជាប្រារព្វពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន ជាលើកទី១

ព័ត៌មាន
ពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា Naruhito ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន គម្រប់៥៩យាង ចូល៦០ព្រះវស្សាត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម កាលព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ