ចំណូលពីវិស័យទេសចរណ៍

កម្ពុជាបាត់ចំណូលពីវិស័យទេសចរណ៍ ៨០%នៅក្នុងឆ្នាំ២០២០


មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០ ចំណូលពីវិស័យទេសចរណ៍មានប្រមាណតែជាង១ពាន់លានដុល្លារប៉ុណ្ណោះ ថយចុះជិត៨០% ដោយក្នុងនោះដែរ ភ្ញៀវទេសចរណ៍អន្តរជាតិ ដែលកម្ពុជាទទួលបានមានតែជា១លាន៣សែននាក់ ថយចុះប្រមាណជាង៨០% និងភ្ញៀវទេសចរជាតិប្រមាណជាង ៧លាន២សែននាក់ ថយចុះប្រមាណ៣៦% បើធៀបនឹងឆ្នាំ២០១៩។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ និង​សមាគម​ន៍ទី​ភ្នាក់ងារទេសចរណ៍​សុទ្ធតែ​អះ​អា​ថា នៅ​ឆ្នាំ​២០២១​នេះ បើ​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​តែ​បន្ត​អូស​បន្លាយ​ដូច​បច្ចុប្បន្ន​នេះ នោះ​ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍​នឹង​កាន់តែ​ដុនដាប​មិន​ខុស​ពី​ឆ្នាំ​២០២០​នោះ​ទេ​។

ឯកឧត្តម តុ​ប សុ​ភ័​ក្រ អ្នក​នាំ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​២០២១​នេះ ស្ថានភាព​វិស័យ​ទេសចរណ៍​កម្ពុជា ក៏​មិន​ខុស​ពី​ឆ្នាំ​២០២០​ប៉ុន្មាន​ដែរ ដោយសារ​តែ​បច្ចុប្បន្ន កម្ពុជា​កំពុង​តែ​រង​នូវ​ការ​រីក​រាលដាល​យ៉ាង​ខ្លាំង ក្នុង​ការ​ឆ្លង​សហគមន៍​។ យ៉ាងណាមិញ នៅ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ គឺ​បាត់បង់​ទាំងស្រុង​ទៅ​ហើយ​។

ទោះជា​យ៉ាងណា​ក៏ ឯកឧត្តម​បញ្ជាក់​ថា ក្រសួងទេសចរណ៍​បាន​និង​កំពុងធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​មួយ​ចំនួន ដើម្បី​ស្តារ​វិស័យ​នេះ ឲ្យ​ឆាប់​មាន​ភាព​ប្រសើរ​ឡើង​។

ជាមួយ​នេះ​ដែរ លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរ​កម្ពុជា ក៏​បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ដែរ​ថា ស្ថានភាព​យ៉ាប់យ៉ឺន​របស់​វិស័យ​ទេសចរណ៍​ពី​ដើមឆ្នាំ រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​នេះ គឺ​មិន​មាន​ស្ថានភាព​ធូរស្បើយ​នោះ​ទេ ប៉ុន្តែ​បើសិនជា​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ គ្របដណ្តប់​បាន​ច្រើន នោះ​ស្ថានភាព​អាច​នឹង​ប្រសើរ​ឡើង​វិញ​នៅ​ចុងឆ្នាំ​នេះ​។

បើ​តាម​អ្នក​នាំ​ក្រសួងទេសចរណ៍​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឲ្យ​ក្រសួងទេសចរណ៍​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល និង​ភាគី​ពាក់ព័ន្ធ សិក្សា​លើ​លទ្ធភាព និង​រក​នីតិវិធី ដើម្បី​រក​មធ្យោបាយ​សម្រួល​បែបបទ​យ៉ាងណា ដើម្បី​ឲ្យ​ការ​ធ្វើ​ទេសចរណ៍​មាន​ចលនា​ឡើង​វិញ​នៅ​ពេល​ឆាប់​ៗ​នេះ​។

បែប​នេះ​ក្តី​ក្រសួងទេសចរណ៍​រំពឹង​ថា​ហើយ​រំពឹង​ថា នឹង​អាច​ទទួល​បាន​ទេសចរ​អន្តរជាតិ​ផង​ដែរ​ន​នៅ​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០២១ នៅ​ពេល​ដែល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក គ្របដណ្តប់​កាន់តែ​ទូលំទូលាយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ការជួញដូរផ្សារភាគហ៊ុនប្រសើរជាងឆ្នាំមុនទៅទៀត នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ថ្វីត្បិតតែ ការរីករាលដាលឆ្លងនៅសហគមន៍ បាននិងកំពុងធ្វើទុក្ខបុកម្នេញទៅដល់អាជីវកម្មជាច្រើនក៏ពិតមែន ប៉ុន្តែព្រឹត្តិក…

Tesla ប្រាប់ចិនថា «កុំបារម្ភព្រោះម៉ាស៊ីនថតមាននៅលើរថយន្តខ្លួនដំណើរការតែនៅអាមេរិកប៉ុណ្ណោះ»

ព័ត៌មាន
ក្រុមហ៊ុន Tesla បានចេញមកបញ្ជាក់ជាថ្មីប្រាប់ទៅកាន់រដ្ឋាភិបាលចិនថា សូមកុំបារម្ភចំពោះកាមេរ៉ាមានដែលមានក្នុងរថយន្ដនេះ ព្រោះវាដំណើរការតែនៅអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ