ការនាំចេញម្រេច

កម្ពុជានាំចេញម្រេចកើនឡើងខ្លាំងដល់ទៅ៤០០% នៅពាក់កណ្ដាលឆ្នាំនេះ តើមកពីមូលហេតុអ្វី?


ការនាំចេញម្រេចនៅរយៈពេល៦ខែឆ្នាំ២០២១នេះ សម្រេចបានជាង ១ម៉ឺន៤ពាន់តោន ដែលមានកំណើនដល់ទៅប្រមាណ៤០០% ដោយក្នុងនោះ ប្រទេសវៀតណាមបានបញ្ជាទិញម្រេចពីកម្ពុជាច្រើនជាងគេបង្អស់។ ការកើនឡើងនៃការនាំចេញសម្រេចយ៉ាងគំហុករបស់កម្ពុជានេះ ត្រូវបានឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មអះអាងថា ដោយសារមានការបញ្ជាទិញវៀតណាមច្រើន ដ្បិតថា នៅវៀតណាមនៅមួយរយៈចុងក្រោយនេះ មានកសិករមួយចំនួនបានផ្លាស់ប្ដូរការដាំដុះដំណាំរបស់ពួកគេ ពោលគឺងាកចេញពីការដាំម្រេច ទៅដាំដំណាំផ្លែឈើសម្រាប់បម្រើដល់ការនាំចេញវិញ ព្រោះមានសក្ដានុពលទីផ្សារ និងលក់បានថ្លៃ។
កសិករកំពុងហាលម្រេច ដែលបេះមកពីចម្ការ
ដោយ

ក្នុងចំណោមបរិមាណនាំចេញម្រេចជាង១ម៉ឺន៤ពាន់របស់កម្ពុជានៅ៦ខែដំបូងឆ្នាំ២០២១ ទីផ្សារវៀតណាមមានចំណែកធំជាងគេ គឺស្ទើរតែ១០០%ទៅហើយ។ កំណើននៃការនាំចេញម្រេចរបស់កម្ពុជាហក់ឡើងខ្លាំងនេះ ត្រូវបានឯកឧត្តមវេង សាខុន វាយតម្លៃជាបឋមថា ដោយសារតែវៀតណាមមួយរយៈចុងក្រោយនេះ បានផ្លាស់ប្ដូរមុខដំណាំដាំដុះមួយចំនួន ដែលមិនទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ ហើយមិនសូវសមស្របជាមួយនឹងការរីកចម្រើនខាងសេដ្ឋកិច្ចរបស់ខ្លួន ដោយងាកទៅដាំដុះប្រភេទដំណាំយុទ្ធសាស្ត្រ ដូចជាផ្លែឈើសម្រាប់បម្រើដល់ការនាំចេញវិញ។

យោងតាមតារាងតម្លៃដែលបង្ហាញដោយសម្ព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានបង្ហាញថា គិតត្រឹមដំណាច់ខែមិថុនាកន្លទៅនេះ តម្លៃម្រេចដែលលក់នៅតាមបណ្ដាខេត្តនីមួយៗ មានការល្អៀងគ្នាតិចតួច លើកលែងតែម្រេចកំពតដែលមានម៉ាកសម្គាល់ភូមិសាស្ត្រ GI តែប៉ុណ្ណោះ។ តម្លៃម្រេចគិតជាមធ្យមដែលលក់នៅតាមបណ្ដាខេត្តដូចជា ស្រុកមេមត់កំពង់ចាម ខេត្តកំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងព្រះវិហារ សម្រាប់ម្រេចខ្មៅតម្លៃប្រមាណជាង ១ម៉ឺន៣ពាន់រៀលក្នុងមួយគីឡូក្រាម។

តែសម្រាប់ម្រេចកំពតជាម៉ាកសម្គាល់ភូមិសាស្ត្រ GI វិញ គឺម្រេចខ្មៅលក់ចេញក្នុងតម្លៃ ១៥ ដុល្លារ ម្រេចក្រហម ២៥ដុល្លារ និងម្រេចស តម្លៃ២៨ដុល្លារ។

លោកងួន ឡាយ ប្រធានសមាគមម្រេចកំពតបានប្រាប់ក្រុមការងារខេមបូណូមីសថា ម្រេចកំពតនៅឆ្នាំនេះ រំពឹងនឹងអាចនាំចេញបានក្នុងរង្វង់ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ ប្រមាណ៧០ម៉ឺនតោន។ ហើយ ការនាំចេញភាគច្រើននោះ គឺទៅកាន់ទីផ្សារអឺរ៉ុប។

កសិករដាំម្រេចនៅខេត្តព្រះវិហារបានប្រាប់ខេមបូណូមីសដោយសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងដែរថា ម្រេចរបស់គាត់នៅឆ្នាំនេះ គឺមានទីផ្សារល្អ មានឈ្មួញមកទិញច្រើន និងតម្លៃវិញក៏ខ្ពស់ជាងឆ្នាំមុនដែរ។ ប៉ុន្ដែ បញ្ហាចោទសម្រាប់របរដាំម្រេចរបស់គាត់នាពេលនេះ គឺបញ្ហាកង្វះទឹកស្រោចស្រព និងខ្វះកម្មករ។

រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ដែរថា កន្លងមកមានកសិករមួយចំនួនបានបោះបង់ការដាំដុះម្រេចងាកទៅរកការដាំដុះដំណាំផ្សេងៗខ្លះដែរ ដូចជាការដាំស្វាយចន្ទីរជាដើម។ បើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ផ្ទៃដីដាំដំណាំម្រេចនៅទូទាំងប្រទេសនៅឆ្នាំ២០២០ មានចំនួនជាង ៧ពាន់ហិកតា ក្នុងនេះមានផ្ទៃដីកំពុងប្រមូលផលមានចំនួនជាង ៦ពាន់ហិកតា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនួញ៖ ប្រតិបត្តិការអាជីវកម្មក្នុងសម័យកូវីដ-១៩ ទាមទារការប្រុងប្រយ័ត្នខ្ពស់ និង ចេះបត់បែនទើបរស់

ព័ត៌មាន
ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យក្រុមហ៊ុន និងអាជីវកម្មមួយចំនួនត្រូវបង្ខំចិត្តផ្អាកដំណើរការបណ្តោះអាសន្ន និងមួយចំនួនបន្តរស់ទាំងត្រដាប…

ក្រុមហ៊ុនចិនធំៗ២បោះទុនវិនិយោគ៤០០លានដុល្លារនៅខេត្តស្វាយរៀង

ព័ត៌មាន
ក្នុងចំណោមក្រុមហ៊ុនដែលបានបោះទុនវិនិយោគវិនិយោគនៅកម្ពុជារាប់ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំ២០២០១នេះ មានក្រុមហ៊ុនចិនធំៗចំនួន២ បានបោះទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ