រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី

ឯកឧត្តម ឌិត ទីណា ត្រូវបានជ្រើសរើសសម្រាប់តំណែងរដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី ជំនួសឯកឧត្តម វេង សាខុន


សម្តេចតេជោ ហ៊ុន សែន ស្នើប្រធានរដ្ឋសភា រៀបចំបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត លើការបំពេញបន្ថែមសមាសភាពសមាជិក នៃរាជរដ្ឋាភិបាលដល់ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសឯកឧត្តម វេង សាខុន ដែលត្រូវបានបញ្ចប់តំណែងកាលពីសប្ដាហ៍មុន។ នេះបើយោងតាមលិខិតរបស់រាជរដ្ឋាភិបាល ដែលបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ ផ្ញើជូនទៅកាន់ប្រធានរដ្ឋសភា។
ឯកឧត្តម ឌិត ទីណា (រូបភាព៖ ហ្វេសប៊ុក ក្រសួងរ៉ែ និងថាមពល)
ដោយ

ឯកឧត្តម ឌិត ទីណា បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជ្រើសរើសសម្រាប់មកកាន់មុខតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួស ឯកឧត្តម វេង សាខុន ដែលទើបត្រូវបានបញ្ចប់តួនាទី កាលពីថ្ងៃទី ៨ ខែតុលា។

បើតាមលិខិតរបស់រាជរដ្ឋាភិបាល ផ្ញើជូនទៅកាន់ប្រធានរដ្ឋសភាកាលពីថ្ងៃទី ៨ ខែតុលា បានបញ្ជាក់ថា យោងតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ព្រមទាំងព្រះរាជក្រឹត្យលេខ នស/រកត/០៨១៨/៨៦២ ចុះថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៨ ស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម តម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើសម្តេចប្រធានរដ្ឋសភា មេត្តាអនុញ្ញាតរៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តរបស់រដ្ឋសភា លើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គួរបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់តំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ខណៈដែលកន្លងមក អតីតរដ្ឋមន្ត្រីក្រសួងកសិកម្មរូបនេះ ធ្លាប់ត្រូវបានរងការស្ដីបន្ទោសខ្លាំងពីសំណាក់សម្តេចតេជោ ហ៊ុន សែនថា ជារដ្ឋមន្ត្រីមិនមានការសហការជាមួយនឹងក្រសួងផ្សេងៗ និងជារដ្ឋមន្ត្រីជិះសេះមើលផ្កា ជាដើម។

បច្ចុប្បន្ន ក្នុងអំឡុងពេលរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមិនទាន់ចូលមកកាន់តំណែង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុន្នីរ័ត្ន ត្រូវបានចាត់តាំងជាង រដ្ឋមន្ត្រីស្ដីទីនៃក្រសួងកសិកម្ម៕




អត្ថបទបន្ទាប់


ទីផ្សារមូលបត្របំណុលរបស់ចិនបាត់បង់ទឹកប្រាក់អស់ ៨៣ ពាន់លានដុល្លារ នៅ៧ខែដំបូងឆ្នាំនេះ

ព័ត៌មាន
សាច់ប្រាក់នៅក្រៅប្រទេសបានហូរចេញពីទីផ្សារភាគហ៊ុន និងបណ្ណបំណុលរបស់ប្រទេសចិនជាបន្ដបន្ទាប់ នៅចំពេលដែល សេដ្ឋកិច្ចរបស់ប្រទេសនេះមានការថមថយកំណើ…

សមាគមមីក្រូហិរញ្ញវត្ថុអះអាងថា សមាជិករបស់ខ្លួនប្តេជ្ញាមិនដំឡើងអត្រាការប្រាក់កម្ចីឡើយ ទោះបីរងត្រូវសម្ពាធចំណាយក្ដី

ព័ត៌មាន
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួននៅមួយរយៈចុងក្រោយនេះ បាននាំគ្នាដំឡើងអត្រាការប្រាក់បញ្ញើដើម្បីកៀរគរប្រភពទុនក្នុងស្រុក ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ