ច្បាប់វិនិយោគ

កម្ពុជាកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស


ប្រទេសកម្ពុជា បាននិងកំពុងរៀបចំច្បាប់វិនិយោគថ្មី និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ក្នុងគោលបំណងបង្កើននូវភាពអំណោយផល និងប្រសិទ្ធភាពសម្រាប់ការវិនិយោគក្នុងន័យលើកទឹកចិត្តឲ្យមានការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលមានលក្ខណៈប្រកួតប្រជែងស្មើភាព មានតម្លាភាព និងគ្មានការរើសអើង។ នេះបើយោងតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងនាឱកាសបើកពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា កាលពីថ្ងៃទី១៥ ខែធ្នូ ម្សិលមិញនេះ។
តំបន់​សេដ្ឋកិច្ច​ពិសេស​កោះកុង នៅ​ក្នុង​ខេត្ត​កោះកុង ជាប់​ព្រំដែន​កម្ពុជា-ថៃ។
ដោយ

ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជា បាននិងកំពុង​រៀបចំច្បាប់​វិនិយោគថ្មី និងច្បាប់ស្តីពី​តំបន់​សេដ្ឋកិច្ច​ពិសេស ដើម្បីបង្កើតនូវ ក្របខណ្ឌ​គតិយុត្ត ដែលមាន​លក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាព ស្របទៅនឹងលក្ខខណ្ឌ​នៃការវិនិយោគ ជាមួយនឹង​ផលប្រយោជន៍​របស់ប្រទេសកម្ពុជា។

យ៉ាងណាមិញ សម្តេចតេជោ បានបន្ថែមថា ការលើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាសធុនតូច និងមធ្យមនៅ​កម្ពុជា គឺជា​គោលដៅ​អាទិភាព​របស់រាជរដ្ឋាភិបាល ដោយមាន​ការលើកទឹកចិត្ត​ផ្នែកពន្ធ ហើយវិស័យ​អាទិភាព រួមមាន វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ការផលិត និងកែច្នៃ​ម្ហូបអាហារ, ការស្រាវជ្រាវ និងអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មានជាដើម។

គួរបញ្ជាក់ថា បើតាមទិន្នន័យពី ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បច្ចុប្បន្ន​នៅទូទាំង​ប្រទេសកម្ពុជា មានតំបន់​សេដ្ឋកិច្ចពិសេស ដែលមានដំណើរការ​ចំនួន២៣ កន្លែង ដែលមានរោងចក្រ​ចំនួន៤៩០ និងបង្កើត​ការងារ​បានចំនួន ប្រមាណជាង ១៣ម៉ឺនកន្លែង។

ការបង្កើតតំបន់​សេដ្ឋកិច្ចពិសេស គឺជាទីតាំង​វិនិយោគ​ដែលបង្កើតឡើង​សម្រាប់ទាក់ទាញការ​វិនិយោគផ្ទាល់​ពីបរទេស ដែលជាទូទៅ​រដ្ឋាភិបាល​បានផ្តល់​លក្ខខណ្ឌ​លើកទឹកចិត្តផ្សេងៗ ដូចជា ការអនុគ្រោះ​ពន្ធ ការបម្រើជូនសេវា​ច្រកចេញ​ចូលតែមួយ ការសម្រួល​បែបបទនាំចេញ នាំចូលទំនិញ ការសម្រួលបែប​បទរដ្ឋបាល​នានា និងលក្ខខណ្ឌ​ផ្សេងៗទៀតជាច្រើន ដើម្បីជំរុញ​សកម្មភាព​វិនិយោគ។ 

សូមជម្រាបថា ក្នុងរយៈពេល ៣ត្រីមាស ឆ្នាំ ២០១៩នេះ ការវិនិយោគ​ក្នុងតំបន់សេដ្ឋកិច្ច​ពិសេសមាន ៨១គម្រោង ដែលមាន​ទំហំទុន​វិនិយោគជាង ៦៥០លានដុល្លារអាមេរិក មានការកើនឡើង​ខ្ពស់បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៨ ដែលមាន​ការវិនិយោគ ៥៥គម្រោង ក្នុងទំហំទឹកប្រាក់ ៣០៩លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិស័យដឹកជញ្ជូនតាមកំពង់ផែនៅកម្ពុជា ពោរពេញទៅដោយឱកាស និងការប្រកួតប្រជែងខ្លាំង

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យកំពង់ផែនៅប្រទេសកម្ពុជាបានធ្វើការលើកឡើងថា ភាពរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចជាតិ បានផ្តល់ទាំងឱកាស និងបើកចំហរចំពោ…

សហព័ន្ធស្រូវអង្ករកម្ពុជា បន្តមហិច្ឆតា​នាំចេញអង្ករឲ្យបាន ១លានតោននៅត្រឹមឆ្នាំ២០២២ តើទៅរួចដែរទេ?

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងសារជាថ្មីថា បើទោះបីឆ្នាំនេះកម្ពុជាជួបឧបសគ្គដោយសារតែសហគមន៍អឺរ៉ុបដាក់សម្ពាធ និងការប្រកួតប្រជែងតម្លៃជាមួយ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ