Advertisement
ពិន្ទុ​នៃ​ភាព​ងាយស្រួល​ទទួល​បាន​ហិរញ្ញ​ប្បទាន

កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​ងាយ​ស្រួល​ជាង​គេ​ក្នុង​ការ​ខ្ចី​លុយ


ទេសាភិបាល​ធនាគារ​ជាតិ លោក ជា ចាន់តូ បាន​និយាយ​ថា កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ភាព​ងាយ​ស្រួល​ជាង​គេ​នៅ​លើ​ពិភព​លោក ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន។
ធនាគារជាតិ​នៃ​កម្ពុជា
ដោយ
Advertisement

លោក ជា ចាន់តូ បាន​ថ្លែង​យ៉ាង​ដូច្នេះ នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​របស់​ធនាគារ​ជាតិ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

លោក ជា ចាន់តូ បាន​និយាយ​ដូច្នេះ​ថា៖ “ធនាគារ​ពិភព​លោក​បាន​ផ្តល់​ចំណាត់​ថ្នាក់​ទី​៧​ដល់​កម្ពុជា ជា​ប្រទេស​ដែល​មាន​ភាព​ងាយស្រួល​ជាង​គេ​នៅ​លើ​ពិភព​លោក​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន។”

លោក ជា ចាន់តូ បាន​បន្ថែម​ថា ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​បាន​អភិវឌ្ឍ​ខ្លួន​ឲ្យ​មាន​ស្ថិរភាព​និង​បាន​ពង្រឹង​ភាព​ធន់​នឹង​ហានិភ័យ​ផ្សេងៗ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ថ្មីៗ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ដក​​អាជ្ញាប័ណ្ណ​ឥណទាន​ជនបទ​ចំនួន ១១ ដោយ​អះអាង​ថា ពួកគេ​អនុវត្ត​ពុំ​ស្រប​តាម​ច្បាប់​និង​បទប្បញ្ញតិ្ត​ជា​ធរមាន។

នៅ​ឆ្នាំ​២០១៧ វិស័យ​ធនាគារ​បាន​បម្រើ​សេវា​ហិរញ្ញ​វត្ថុ​ដល់​ប្រជាជន​ពេញ​វ័យ​បន្ថែម​ប្រមាណ ៦០​ម៉ឺន​នាក់ ដែល​ធ្វើ​ឱ្យ​អត្រា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​កើន​ដល់ ៥៦% ស្មើ​នឹង​ចំនួន​ប្រជាជន​ពេញ​វ័យ​ប្រមាណ ៦,២ លាន​នាក់ នេះ​បើ​យោង​តាម​លោក​ទេសាភិបាល ជា ចាន់តូ។

យោង​តាម​របាយការណ៍​ឆ្នាំ​២០១៧ របស់​ធនាគារ​ពិភព​លោក វិស័យ​ហិរញ្ញវត្ថុ​ដែល​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​​ស្ថិត​ក្នុង​កម្រិត​​ដែល​នៅ​អាច​គ្រប់គ្រង​​បាន។

កំណើន​ឥណទាន​បាន​ធ្លាក់​ចុះ ១៨,២​ភាគរយ នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៧ ពី ២៥,៨​ភាគរយ ក្នុង​ឆ្នាំ​២០១៦។ របាយការណ៍​ដដែល​ និយាយ​ថា ប្រាក់​បញ្ញើ​មាន​ភាព​រឹងមាំ​ ដោយ​មាន​កំណើន ២០​ភាគរយ គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​២០១៧ ដែល​ឆ្លុះ​បញ្ចាំង​ពី​លំហូរ​ចូល​នូវ​មូលធន​ដែល​មាន​សុខភាព​ល្អ និង​កំណើន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​ធនាគារ៕




អត្ថបទបន្ទាប់


តោះ! ធ្វើ​ដំណើរ​ជុំវិញ​ពិភព​លោក​ជាមួយ​ការ​ផ្ដល់​ជូន​តម្លៃ​ពិសេស​របស់​ អ៊ែមមឺរឹត!

ព័ត៌មាន
ទន្ទឹម​នឹង​ការ​ជំរុញ​អ្នក​និយម​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក​ឱ្យ​ស្វែង​យល់​បន្ថែម អំពី​លទ្ធភាព​គ្មាន​ដែន​កំណត់​នៃ​ការ​ធ្វើ​ដំណើរ អ៊ែមម...

នាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង នឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី១១ ខែមករា

ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី​ចិន លី ខឺឈាង (Li Keqiang) នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ដែលតបតាមការអញ្ជើញរ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ