កិច្ចព្រមព្រៀងថ្នាក់តំបន់ RCEP

កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះកិច្ចព្រមព្រៀង RCEP ដែលមានទំហំ GDP សរុបជិត ១៤០ ពាន់លានដុល្លារ នៅចុងឆ្នាំនេះ


កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ដែលមានសមាជិកចរចានាពេលបច្ចុប្បន្នចំនួន ១៥ ប្រទេសនោះ ត្រូវបានរំពឹងថា នឹងបញ្ចប់កិច្ចរចរចាទាំងស្រុង និងឈានទៅសម្រេចការចុះហត្ថលេខារួមគ្នានៅក្នុងខែវិច្ឆិកាឆ្នាំ២០២០នេះ។ ក្នុងនោះដែរ សម្រាប់កម្ពុជាវិញ គឺបានត្រៀមខ្លួនរួចរាល់អស់ហើយ និងគាំទ្រយ៉ាងពេញទំហឹងឲ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅចុងឆ្នាំ២០២០។
កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះកិច្ចព្រមព្រៀង RCEP ដែលមានទំហំ GDP សរុបជិត ១៤០ ពាន់លានដុល្លារ នៅចុងឆ្នាំនេះ

អន្តរ​កិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រី​លើកទី ១០ ស្ដីពី​កិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ​តំបន់ (RCEP) ត្រូវបាន​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធវីដេអូ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមាន​ការសម្របសម្រួល​​ពីលេខាធិការដ្ឋាន​អាស៊ាន និងដឹកនាំដោយ​លោក Tran Tuan Anh រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម​ និងពាណិជ្ជកម្មវៀតណាម ដែលជាប្រធាន​អាស៊ាន ឆ្នាំ២០២០។

កិច្ចប្រជុំនេះ គឺធ្វើឡើង​ដោយមាន​ការចូលរួម​ពីសមាជិក​ចរចា​ RCEP ចំនួន ១៥ ប្រទេស រួមមាន​ប្រទេសអាស៊ានទាំង១០ (កម្ពុជា, ឡាវ, ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ប្រុយណេ, ឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី​ និងសិង្ហបុរី) រួមទាំង​ប្រទេសចំនួន​៥ ផ្សេងទៀត គឺចិន, ជប៉ុន, កូរ៉េខាងត្បូង, អូស្ត្រាលី និងនូវែលស័រឡង់។ 

បើតាម​ការបញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា កិច្ចប្រជុំនេះ​មានគោលបំណង​ពិនិត្យការ​អនុវត្តអាណត្តិ​ដែលបានប្រគល់ដោយថ្នាក់ដឹកនាំ កាលពីកិច្ចប្រជុំកំពូលអាសិបលើកទី៣ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក កន្លងទៅ និងដោះស្រាយបញ្ហាសេសសល់ ដើម្បីឱ្យប្រទេស​ជា​សមាជិកអាច​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង RCEPនេះ ក្នុងឆ្នាំ២០២០ នៅប្រទេសវៀតណាម។ ក្រសួង​ពាណិជ្ជកម្ម​អះអាងទៀតថា សម្រាប់កម្ពុជា គឺបាន​​ដោះស្រាយ​បញ្ហា​សេសសល់​របស់ខ្លួន​រួចរាល់​អស់ហើយ និងបានបញ្ជាក់​ជំហរគាំទ្រ​យ៉ាងពេញ​ទំហឹង​ដល់ការចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​​នៅចុងឆ្នាំនេះ។

ក្រសួងពាណិជ្ជកម្ម​កម្ពុជា អះអាង​ទៀតថា ការចរចាបញ្ចប់ និងចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​RCEPនេះ ត្រូវបានរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ច​របស់​ប្រទេស​ចូលរួមចរចា និងតំបន់ទាំងមូល ពីផលប៉ះពាល់​ធ្ងន់ធ្ងរ​បង្កឡើង​ដោយវិបត្តិកូវីដ-១៩។ ការអះអាងដូច្នេះ គឺ​ដោយសារតែ ​កិច្ចព្រមព្រៀង​ RCEPនេះ​ទាំងមូល ​មានផលិតផល​ក្នុងស្រុក​សរុបជិត ៤០% នៃផលិតផល​ក្នុងស្រុកពិភពលោក ទីផ្សារអ្នកប្រើប្រាស់​សរុបប្រមាណ ៣,៥ប៊ីលាន (ជិត៥០%នៃ​ប្រជាជន​ពិភពលោក) ទំហំពាណិជ្ជកម្ម​​សរុបមាន​ជិត ២៩% នៃទំហំ​ពាណិជ្ជកម្ម​ពិភពលោក និងវិនិយោគ​ផ្ទាល់​ពិភពលោក​ហូរចូលមក​ក្នុងតំបន់អាសិប​ប្រមាណ​២០%។

ដើមឡើយ​កិច្ចព្រមព្រៀង​នេះ មានប្រទេស​ចូលរួម​ចំនួន ១៦ រួមមាន ​ដោយមាន​ប្រទេសឥណ្ឌាផងដែរ ប៉ុន្ដែ ក្រោយមក​ឥណ្ឌា ហាក់មានការស្ទាក់ស្ទើរ​​ក្នុងការ​បើកចំហរ​ទីផ្សារ​របស់ខ្លួន​តាមរយៈ​កិច្ចព្រមព្រៀង​នេះ ដោយបារម្ភខ្លាច​​ថា ឱនភាព​របស់ខ្លួន​​ជាមួយនឹង​ប្រទេសចិន ដែលជាប្រទេស​សមាជិក​ RCEP ដែរនោះ នឹងហក់កើនឡើង​កាន់តែខ្ពស់។ ហេតុនេះហើយ ទើបឥណ្ឌា​បាន​បោះបង់ចោល​ការងារ​ចរចា​ជាបន្ដបន្ទាប់​មកទល់​នឹងពេលនេះ។ ការបោះបង់​របស់ឥណ្ឌា វាក៏​បានធ្វើ​ឲ្យ​ការសម្រេច​កិច្ចព្រមព្រៀងនេះ ត្រូវបាន​រាំងស្ទះ និងអូសបន្លាយ​មកទល់នឹងពេលនេះផងដែរ។

ទោះយ៉ាងណា ប្រទេស​អាស៊ាន​​កំពុងព្យាយាម​បញ្ចុះបញ្ចូល​ឥណ្ឌា​ឲ្យវិលមក​កិច្ចចរចា​បញ្ចប់កិច្ច​ព្រមព្រៀង​វិញ ព្រោះអាស៊ាន​យល់ឃើញថា ឥណ្ឌា​ គឺជាចំណែក​​ធំដ៏សំខាន់មួយ នៃកិច្ចព្រមព្រៀងនេះ តាំងពីពេល​ដែលកិច្ចព្រមព្រៀងនេះ បានចាប់ផ្ដើម​​កាលពីឆ្នាំ ​២០១២មកម្ល៉េះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចូលរួមវិភាគទានព្រះរាជទ្រព្យ ២លានដុល្លារជូនរាជរដ្ឋាភិបាល

ព័ត៌មាន
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាតសម្តេចព្រះបរមនាថ នរោត្ត សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម ម…

វិទ្យាស្ថានAIB នឹងបន្តអភិវឌ្ឍកម្មវិធីសិក្សាតាមអនឡាញ ក្រោយក្រសួងអប់រំប្រកាសគាំទ្រ និងទទួលស្គាល់

ព័ត៌មាន
វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា (AIB) ទទួលបានការគាំទ្រ ពីក្រសួងអប់រំយុវជន និងកីឡា ចំពោះការបង្រៀន និងការរៀនតាមប្រព័ន្ធអេឡិចត្រូនិច រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ