Advertisement
Advertisement
Advertisement
កំណើន​វិស័យសំណង់២០១៩

ស្ថាប័នស្រាវជ្រាវបរទេស ព្យាករគម្រោងផ្លូវធំៗគាំទ្រដោយចិន នឹងជំរុញកំណើនវិស័យសំណង់កម្ពុជា


ស្ថាប័នស្រាវជ្រាវបរទេសមួយ ដែលមានឈ្មោះថា Fitch Solutions Macro Research បានព្យាករនៅថ្ងៃចន្ទនេះថា កំណើនទីផ្សារសំណង់របស់កម្ពុជានឹងកើនឡើង ១៤ភាគរយ នៅឆ្នាំ ២០១៩នេះ និង១៣.៨ ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារគម្រោងធំៗ ដែលគាំទ្រដោយប្រទេសចិនមានការវិវត្តជាវិជ្ជមានទៅមុខ។
ស្ថាប័នស្រាវជ្រាវបរទេស ព្យាករគម្រោងផ្លូវធំៗគាំទ្រដោយចិន និងជំរុញកំណើនវិស័យសំណង់កម្ពុជា
ដោយ
Advertisement

ផ្លូវល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែលមាន​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ China Communication Construction Company Ltd (CCCC) គឺកំពុង​តែដោះ​ស្រាយបញ្ហា​ចុងក្រោយ​ទាក់ទង​នឹង​សំណង​ហើយរំពឹងថា នឹងធ្វើ​ពិធី​បញ្ចុះ​បឋមសិលា មុនខែមីនា​ឆ្នាំ​២០១៩ នេះបើ​យោងតាម​របាយការណ៍ របស់Fitch Solutions Macro Research។

Fitch Solutions Macro Research បានចេញ​របាយការណ៍​​នេះ ពីការិយាល័យ​របស់ខ្លួន​នៅប្រទេស​សិង្ហបុរី ហើយក្រុមហ៊ុន​នេះក៏​មានទីស្នាក់ការ​នៅប្រទេស​អង់គ្លេស អាមេរិច អាល្លឺម៉ង់ ហុងកុង ជប៉ុន អារ៉ាប់រួម និងអាហ្រិច​ខាងត្បូង​ផងដែរ។

ផ្លូវដែល​មាន​ប្រវែង ១៩០គីឡូម៉ែត្រ​នេះ នឹងតភ្ជាប់​កំពង់​ផែ​សំខាន់​របស់​កម្ពុជា​នៅ​ក្រុង​ព្រះសីហនុ​ទៅ​រាជធានី​ភ្នំពេញ ដោយបង្កើន​ប្រសិទ្ធភាព​ដឹកជញ្ជូន និងកាត់បន្ថយ​ការកក​ស្ទះ​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ៤។

Fitch Solutions Macro Research បាននិយាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ដូច្នេះថា ៖«គម្រោងដែល​មានតម្លៃ ៤ពាន់លាន​ដុល្លារ​នេះ នឹងជាគម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏ធំមួយ​ក្នុង​ចំណោម​គម្រោង​ធំៗផ្សេង​ទៀត​នៅកម្ពុជា ហើយយើង​ជឿថា វានឹង​បន្ថែម​តម្លៃ​បន្ថែម​ដល់វិស័យ​សំណង់​របស់​ប្រទេសនេះផងដែរ។»

ក្រៅពីគម្រោង​នេះ គឺមាន​ផ្លូវ​ក្រវ៉ាត់​ក្រុង​ ដែលមាន​ចំងាយ ៤៨គីឡូម៉ែត្រ​ ហើយវាមាន​តម្លៃ ២៧៣លាន​ដុល្លារ​នៅក៏បាន​ចាប់ផ្តើម​សាងសង់​ហើយ ដោយ​ក្រុមហ៊ុន Shanghai Construction Group Co. Ltd ហើយគេ​រំពឹងថា នឹង​ចំណាយពេល​ ៤២ខែ ជាមួយនឹង​គោលដៅ បើកឲ្យ​ប្រើប្រាស់​នៅឆ្នាំ ២០២១។

Fitch Solutions Macro Research បាន​និយាយ​ក្នុង​របាយការណ៍​បន្ត​ដូច្នេះ​ថា៖«ជាមួយ​នឹងការវិវត្តវិជ្ជមាន​នៃគម្រោង​ទាំងនេះ យើង​បាន​បង្កើន​ការការ​ព្យាករ​របស់​យើង​លើវិស័យ​សំណង់​កម្ពុជា​ថា នឹងកើន ១៤ភាគរយ​នៅ​ឆ្នាំ២០១៩ និង​១៣.៨ ភាគរយ នៅឆ្នាំ​ ២០២០។»

Fitch Solutions Macro Research ធ្លាប់​បាន​ព្យាករ​ថា វិស័យនេះ នឹងមាន​កំណើន​តែ១១.៥​ភាគរយ​នៅឆ្នាំ ២០១៩ និង១៣.៤ ភាគរយ នៅឆ្នាំ​២០២០។ ទំនាក់ទំនង​ទ្វេភាគី​រឹងមាំ​រវាង​កម្ពុជា និង​ចិន នឹងក្លាយ​ជាកត្តា​ដ៏សំខាន់​ដែល​ជួយឲ្យ​មាន​កំណើន​វិស័យ​សំណង់​កម្ពុជា​ហើយក្នុង​កំឡុង​ពេល​ទស្សនកិច្ច​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្មីៗនេះ​នៅទី​ក្រុង​ប៉េកាំង ប្រធានាធិបតី​ចិន​ លោក ស៊ី ជីនពីង​បាន​សន្យា​ផ្តល់ជំនួយ ៤ពាន់លាន​យ័ន ប្រមាណជិត ៦០០ លាន​ដុល្លារ​អាមេរិក ​ដល់កម្ពុជា​សម្រាប់​ឆ្នាំ២០១៩-២០២១​រួម​នឹងបង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់ ១០ពាន់​លាន​ដុលា្លរ​ត្រឹម​ឆ្នាំ​២០២៣ផងដែរ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសតំបន់អាស៊ីអាគ្នេយ៍ជា «កូនក្រមុំដ៏ស្រស់សោភា» ក្នុងក្រសែភ្នែកវិនិយោគិនចិន និងអាមេរិក

ព័ត៌មាន
គិតមកទល់ពេលនេះ ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក នៅតែមិនទាន់បានដោះស្រាយនៅឡើយទេ ទោះបីជា កន្លងមកមានការចរចាគ្នាខ្លះៗទៅហើយក្ដី។ សម្ពា...

ចំណូលប្រជាពលរដ្ឋវៀតណាម បច្ចុប្បន្ន មានប្រហែលចំណូលពលរដ្ឋម៉ាឡេស៊ីកាលពី ២០ឆ្នាំមុន

ព័ត៌មាន
ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ឬហៅថា GDP Per capita របស់វៀតណាម គិតត្រឹម ៣ទសវត្សរ៍ ចុងក្រោយនេះ មានកំណើនខ្ពស់ជាង ២៧ ដង ពោលគិ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ