ការនាំចេញអង្ករ​កម្ពុជា

៥ខែឆ្នាំនេះស្ថានភាពនាំចេញអង្ករកម្ពុជាទៅក្រៅប្រទេសសម្រេចបានលទ្ធផលយ៉ាងណា?


សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីរដ្ឋាភិបាលសម្រេចឲ្យមានការនាំចេញអង្ករសឡើងវិញ បរិមាណនៃការនាំចេញអង្ករស ស្ថិតនៅក្នុងចំណែកភាគរយនាំចេញតិចតួចដដែល។ ជាក់ស្តែង ក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ ២០២០ នេះ ការនាំចេញអង្ករសបាន ១៨ភាគរយ ខណៈអង្ករក្រអូបមាន ៧៧ភាគរយ។ យោងតាមតួលេខនាំចេញអង្កររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៥ខែ ដំបូងនេះ បង្ហាញថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានជាង ៣៥ម៉ឺនតោន នឹងរកចំណូលបានជាង ២៤១លានដុល្លា។
ក្រុមហ៊ុនអូស្ត្រាលី ចាប់អារម្មណ៍ការវិនិយោគក្នុងវិស័យស្រូវអង្ករកម្ពុជា
ដោយ

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវអង្ករកម្ពុជា​បានឲ្យដឹង​ថា បច្ចុប្បន្ន​ការបញ្ជា​ទិញអង្ករ​ពីកម្ពុជា​នៅមាន​ការបញ្ជា​ទិញ​ជាធម្មតា បើទោះបីស្ថានភាព​នៃជំងឺ​កូវីដ-១៩ នៅតែបន្ត​ជះឥទ្ធិពល​ក៏ដោយ ប្រទេសចិន​នៅតែអាច​គ្រប់គ្រង​ចំនួននៃ​ការនាំចេញ​អង្ករ​ពីកម្ពុជា​បានរហូត​ ៣៨ភាគរយ​នៃទីផ្សារ​នាំចេញ​របស់កម្ពុជា និងបន្ទាប់មក​សហភាព​​អឺរ៉ុប​ ៣៤ភាគរយ ប្រទេស​អាស៊ាន ១៣ភាគរយ និងបណ្តាប្រទេស​ផ្សេងៗ​ទៀតមាន ១៥ភាគរយ។ តាមតួលេខនេះ បង្ហាញថា នៅដើមឆ្នាំនេះ កំណើននៃការនាំចេញ​អង្កររបស់​កម្ពុជា​នៅរក្សា​កំណើន​មួយល្អ​ដដែលទេ។ ប្រភេទអង្ករ​នាំចេញ​ក្នុងខែឧសភា ឆ្នាំ២០២០ នេះគឺ ៨៨ភាគរយ​ជាអង្ករ​ក្រអូប និង៦ ភាគរយ​ជាងអង្ករស។

លោកឧកញ៉ាបន្តថា បរិមាណ​នៃការនាំចេញ​អង្ករ​បានបង្ហាញ​ពីកំណើន​ថមថយ​ជាងឆ្នាំមុន​បន្តិច ខណៈការបញ្ជា​ទិញមួយចំនួន​ត្រូវបានកាត់​បន្ថយ​ដោយសារតម្លៃ​អង្ករ​ក្រអូប​បានឡើង​ថ្លៃខ្ពស់ ស្របពេល​ដែលការ​ផលិត​របស់កម្ពុជា​នៅរដូវ​ចុងដៃ​នេះ គឺប្រមូល​ផល​បានតិច។ លោកឧកញ៉ា ហ៊ុន ឡាក់ បន្ថែមទៀតថា ប្រភេទអង្ករ​នាំចេញក្នុង​ខែឧសភា ឆ្នាំ២០២០ នេះគឺ ៨៨ភាគរយ​ជាអង្ករ​ក្រអូប និង៦ ភាគរយ​ជាងអង្ករស ប៉ុន្តែយ៉ាងណាអង្ករស​ក្នុងខែ​ឧសភា​ មានការនាំចេញ​ថយចុះ​រហូត ៥៦ភាគរយ បើធៀបនឹង​ខែឧសភា​ដូចគ្នា​ឆ្នាំ២០១៩ ដោយសារក្នុង​អំឡុង​ខែឧសភា​កម្ពុជា​បានផ្អាក​ការនាំចេញ​អង្ករស​មួយរយៈ ក្នុងរដូវកាល​នៃការរីករាលដាល​ជំងឺ​កូវីដ-១៩។

របាយការណ៍បញ្ជាក់​បន្ថែមថា បើទោះបី​ជាអង្ករ​កម្ពុជា​ត្រូវបង់ពន្ធ​នាំចូល​ទៅអឺរ៉ុប​ក៏ដោយ ក៏កំណើន​នៃការនាំចេញ​ទៅអឺរ៉ុប​មានសន្ទុះ​កើនឡើង​ខ្ពស់ជាង ៥១ ភាគរយ ដែលក្នុងនោះ ប្រទេស​បារាំងជា​ប្រទេសនាំចូល​ធំជាងគេ​បង្អស់​គឺមានបរិមាណ ៤,៥ម៉ឺនតោន ខណៈប្រទេស​ហូឡង់ ១,៤​ម៉ឺន​តោន និងអង់គ្លេស​ជិត ១ម៉ឺនតោន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៤ខែឆ្នាំនេះ កម្ពុជាបាត់ភ្ញៀវទេសចរអន្តរជាតិជាង១,២លាននាក់ ដោយមានអត្រាធ្លាក់ចុះ ៥២%

ព័ត៌មាន
របាយការណ៍ពីក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅរយៈពេល ៤ខែ នៅឆ្នាំ ២០២០នេះ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានធ្វើដំណើរមកកម្ពុជា មានការធ្លាក់ចុះរហ…

តម្លៃថ្លៃប្រេងឥន្ធនៈនៅកម្ពុជាចាប់ផ្តើមងើបឡើងវិញ ខណៈតម្លៃប្រេងអន្តរជាតិកំពុងជួបភាពស្រពិចស្រពិល

ព័ត៌មាន
តម្លៃប្រេងឥន្ធនៈ នៅក្នុងប្រទេសកម្ពុជាសម្រាប់លក់រាយ ក្នុង២សប្តាហ៍ចុងក្រោយនៃខែមិថុនានេះ គឺបន្តកើនឡើងបន្តិចប្រមាណ ១៥០រៀលក្នុងមួយលីត្រ បើធៀបនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ