Advertisement
Advertisement
Advertisement
ពាណិជ្ជកម្ម​កម្ពុជា-រស្ស៊ី

កម្ពុជា កំពុងប្រឹងទាក់ទាញការរវិនិយោគបន្ថែមពីរុស្ស៊ី និងមានបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួមគ្នា


មន្ត្រីជាន់ខ្ពស់ របស់ក្រសួងពាណិជ្ជកម្ពុជា ថ្មីៗនេះបានថ្លែងទៅកាន់ អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់រុស្ស៊ីថា កម្ពុជាសម្រេចបាន និងកំពុងចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសជាច្រើន ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្នាក់តំបន់ផងដែរ។ ស្ថិតក្នុងបរិការណ៍នេះ កម្ពុជា កំពុងត្រូវការការវិនិយោគបន្ថែមទៀត ពីសហព័ន្ធរស្ស៊ី ពិសេសលើផ្នែកម៉ាស៊ីនធុនស្រាល និងមធ្យម ដើម្បីពង្រឹងវិស័យឧស្សាហកម្មកម្ពុជា សម្រាប់បង្កើនភាពប្រកួតប្រជែងក្នុងការនាំចេញ។
កម្ពុជា កំពុងប្រឹងទាក់ទាញការរវិនិយោគបន្ថែមពីរុស្ស៊ី និងមានបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរួមគ្នា
ដោយ
Advertisement

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​នៅចំពោះមុខ ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសហព័ន្ធរុស្សីប្រចាំកម្ពុជា តាមរយៈ​ប្រព័ន្ធវីដេអូ នាពេល​ថ្មីៗនេះថា ប្រទេស​កម្ពុជា​ទើបតែ​ ម្រេចបាន​នូវការ​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន កាលពីខែតុលា កន្លងទៅនេះ។ ទន្ទឹមនឹងនេះ ដំណើរ​ការ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-សាធារណៈរដ្ឋកូរ៉េ ក៏ទើបតែ​បានបញ្ចប់ជុំទី៤ហើយ​ដែរ កាលពី​ខែវិច្ឆិកា ឆ្នាំ២០២០ នេះ។ មិនតែប៉ុណ្ណោះ កម្ពុជា​ក៏ទើបតែ​ចុះ​កិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុង​​ជ្រោយតំបន់ (RCEP) កាលពីពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ២០២០ថែមទៀតផង។ 

កិច្ចព្រមព្រៀងទាំងអស់នេះ ត្រូវបាន​ឯកឧត្តម សុខ សុភ័ក្ត្រ អះអាងថា បាននិង​កំពុង​ផ្តល់​ទីផ្សារ​យ៉ាង​ធំទូលាយ​ដល់កម្ពុជា។ ឯកឧត្តម បន្ថែមថា ស្ថិតក្នុងបរិការណ៍នេះ កម្ពុជា​ត្រូវការ​ការវិនិយោគ​​បន្ថែមទៀត​​ពីសហព័ន្ធរុស្សី ពិសេសផ្នែក​ម៉ាស៊ីន​ធុនស្រាល និងមធ្យម ដើម្បី​ពង្រឹង​វិស័យ​ឧស្សាហកម្ម​កម្ពុជា សម្រាប់បង្កើនការប្រកួតប្រជែងក្នុងការនាំចេញ។ ក្នុងស្មារតីនេះ កម្ពុជាក៏បាន​បង្ហាញ​បំណង​សិក្សា​ពីលទ្ធភាព​ក្នុងការ​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​រវាង​កម្ពុជា-រុស្សី ឲ្យបាន​ឆាប់តាមដែលអាចធ្វើបានផងដែរ។

ទោះជាយ៉ាងណា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រូបនេះ បានសង្កត់ធ្ងន់ថា បញ្ហា​រីករាលដាល​នៃ​មេរោគ កូវីដ-១៩ ក៏​បាននិងកំពុង​បង្ក​ការរាំងស្ទះ​ដល់ការ​ប្រើប្រាស់ ការបញ្ជាទិញ និងការ​ដឹកជញ្ជូន​ទំនិញ​ទូទាំង​សកលលោក និងបាន​ចូលរួមចំណែក​យ៉ាងធំ​ក្នុង​ការធ្វើឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-រុស្សីធ្លាក់ចុះ​ប្រមាណ ១៨% នៅ១០ ខែដើមឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ទំហំពាណិជ្ជកម្ម​កម្ពុជា រុស្ស៊ី សម្រេចបាន​ត្រឹមតែជាង ​៥៥លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ ដែលមានការធ្លាក់ចុះ​ដល់ទៅជាង​៤០% ធៀបនឹង​ឆ្នាំ២០១៨។ នេះបើយោងតាម​របាយការណ៍​ពីក្រសួង​ពាណិជ្ជកម្ម៕

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កីឡាអូឡាំពិក នៅទីក្រុងតូក្យូឆ្នាំក្រោយ ជប៉ុនមានបំណងបើកទទួលភ្ញៀវពីបរទេសចូលទស្សនាក្នុងចំនួនច្រើន

ព័ត៌មាន
សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ នៅឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលប្រទេសជប៉ុន មានបំណងនឹងបើកឲ្យភ្ញៀវពីបរទេសចូលទស្...

អ្នកជំនាញថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីចិនមកកម្ពុជា កំពុងហក់ឡើងថ្លៃខ្ពស់មិនធ្លាប់មាន

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា សកម្មភាពដឹកជញ្ជូនទំនិញនៅកម្ពុជា នៅតែដំណើរការសកម្មភាពរបស់ខ្លួនជាធម្មតា បើទោះបីជា ពេលន...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ