វិស័យ​ទេសចរណ៍

កម្ពុជា​មាន​សណ្ឋាគារ​ជាង​៦០០ ផ្ទះ​សំណាក់​ជាង​២០០០ ប៉ុន្តែ​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​នៅ​ឡើយ


កម្ពុជាជាប្រទេសដែល​កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ខ្លា​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ថា​ប្រទេស​តូច​មួយ​នេះ​មាន​សក្តានុពល​យ៉ាង​ខ្លាំង​សម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ ពិសេស វិស័យ​ទេសចរណ៍។
កំណើន​វិស័យ​ទេសចរណ៍ ជំរុញ​តម្រូវការ​កើន​ឡើង​នូវ​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​កើន​ឡើង។
ដោយ

ដោយសារតែប្រទេសកម្ពុជាមានភាពអំណោយផលនៅក្នុងវិស័យទេសចរណ៍ បានជំរុញឲ្យ វិនិយោគិនជាតិ និងអន្តរជាតិ បោះទុនវិនិយោគយ៉ាងច្រើននៅក្នុងវិស័យមួយនេះ ដូចជា ការវិនិយោគសាងសង់សណ្ឋាគារ ផ្ទះសំណាក់ រមណីយដ្ឋាន និង ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតភ្លើងខៀវដល់វិនិយោគិនចិនដើម្បីសាងសង់ព្រលានយន្តហោះអន្តរជាតិនៅខេត្តសៀមរាបដែលមានទឹកប្រាក់ប្រមាណ ១ពាន់លានដុល្លារ។ 

ការវិនិយោគទំាងអស់នេះ សុទ្ធតែដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជា។

បច្ចុប្បន្ន កម្ពុជាមានសណ្ឋាគារសរុបចំនួន ៦៤៧ ស្មើនឹងជាង ៣ម៉ឺន ៦ពាន់បន្ទប់ និងផ្ទះសំណាក់មានប្រមាណជិត ២០០០ ជាមួយនឹងបន្ទប់ស្នាក់នៅប្រមាណជិត ៣ម៉ឺនបន្ទប់។ 

នេះយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ កាលពីឆ្នាំ២០១៦។ របាយការណ៍បង្ហាញថា សណ្ឋាគារប្រណីតៗបានកើនឡើងជាង ២០ បើធៀបនឹង១០ឆ្នាំមុន មានតែ៥ ទៅ៦ប៉ុណ្ណោះ។

សណ្ឋាគារនិងផ្ទះសំណាក់ចំនួនប៉ុណ្ណឹង មិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅនឹងតម្រូវការកើនឡើងចំនួនភ្ញៀវទេសចរអន្តរជាតិ ជាពិសេស ទេសចរក្នុងស្រុកធ្វើដំណើរកម្សាន្តជាច្រើន នៅពេលបុណ្យជាតិនិងអន្តរជាតិធំៗម្តងៗ ពោលនៅពេលបុណ្យទានម្តងៗ តែងតែខ្វះខាតបន្ទប់ស្នាក់នៅ។

យោងតាមតួលេខពីក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៥លាននាក់ ពោលគឺមានការកើនឡើងជុំវិញ ៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


ការ​សុំទោស​របស់​ស្ថាបនិក Facebook ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​មេដឹកនាំ​ខ្លាំង?

ព័ត៌មាន
ថ្មីៗនេះ ស្ថាបនិក​និង​ជា​ប្រធាន​ក្រុមហ៊ុន Facebook មហា​សេដ្ឋី​វ័យ​ក្មេង ម៉ាក ហ្សាក់ឃើប៊ើក (Mark Zuckerberg) បាន​ផ្សាយ​លិខិត​ចំហ​មួយ …

អ្នកឧកញ៉ា លី ហួរ៖ ដើម​ទុនបើក​អាជីវកម្ម​ដំបូង​មិន​មែន​ជា​ប្រាក់​ទេ គឺ​គំនិត!

ព័ត៌មាន
អ្នកឧកញ៉ា លី ហួរ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពាណិជ្ជករ​ខ្មែរ​មួយ​រូប​ដែល​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​មុខ​ជំនួញ ជា​បុគ្គល​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ