ការជួញដូរផ្សារភាគ​ហ៊ុន

ផ្សារភាគហ៊ុនកម្ពុជាធ្លាក់ចុះទំហំជួញដូរពី ១៥ម៉ឺនដុល្លារ មកនៅត្រឹម ១៣ ម៉ឺនដុល្លារក្នុងមួយថ្ងៃ


អ្នកជំនាញនៅក្នុងទីផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថា បើទោះបីជានៅឆ្នាំ២០២០ នេះមានក្រុមហ៊ុនជាច្រើនចូលមកចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជាក៏ដោយ តែការជួញដូរភាគហ៊ុនមានការធ្លាក់ចុះពីទំហំជួញដូរជាមធ្យមខ្ទង់ ១៥ម៉ឺនដុល្លារមកនៅត្រឹម ១៣ ម៉ឺនដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។
សកម្មភាពនៃការជួញដូរភាគហ៊ុន នៅលើផ្សារមូលបត្រ​កម្ពុជា បង្ហាញតាម​អេក្រង់ទូរទស្សន៍
ដោយ

ឯកឧត្តម ហុង សុហួរ អគ្គនាយក​ផ្សារមូលបត្រ​កម្ពុជា​បានបញ្ជាក់​នៅថ្ងៃ​ទី ៦ ខែវិច្ឆិកានេះថា ការជួញ​ដូរ​ភាគហ៊ុន​​មានការ​ធ្លាក់​ចុះ​នាពេលនេះ គឺស្របគ្នា​​ទៅនឹង​ស្ថាន​ការ​​នៃវិបត្តិ​ជំងឺសកល បញ្ហាគ្រោះ​ទឹកជំនន់​ និងនៅ​ប៉ុន្មាន​​ថ្ងៃចុងក្រោយ​នៃការ​បោះឆ្នោត​​នៅ​សហរដ្ឋ​អាមេរិក។ ក្នុងនោះ គេ​សង្កេត​ឃើញថា ផ្សារភាគហ៊ុ​នៅកម្ពុជា​​មានការធ្លាក់​ដូចគ្នាដែរ ប៉ុន្តែក៏មិន​​បាន​រំពឹងថា ផលប៉ះពាល់នេះ ​ដោយសារតែ​ការបោះឆ្នោត​នៅ​អាមេរិក​នោះដែរ ឬយ៉ាងណា​នោះទេ ពីព្រោះ​ក្រុមហ៊ុន​​ដែលបាន​​ចុះបញ្ជី​នៅ​ក្នុង​ផ្សារ​ភាគមូលបត្រ​កម្ពុជា​​មិនសូវ​​ជាមាន​ការ​ពាក់ព័ន្ធ​​នឹងសហរដ្ឋ​អាមេរិក​​នោះឡើយ។

ឯកឧត្តមបញ្ជាក់ថា «យើងពិត​ជាពិបាក​​ធ្វើការ​សន្និដ្ឋានថា បញ្ហានេះ​វាជាប់ទាក់​ទង​​នឹង​ផ្សារ​ភាគ​ហ៊ុន​នៅ​កម្ពុជា​ ដែរឬយ៉ាង​​ណា​នោះទេ ប៉ុន្តែ ការជួញ​ដូរ​ភាគហ៊ុន​​​មានការ​ធ្លាក់ចុះ​នេះ គឺវាកើតឡើង​ស្របពេល​ជាមួយគ្នា​តែម្តង ពោលគឺនៅ​ក្នុង​​ឆ្នាំ២០២០ នេះទំហំនៃ​ការជួញដូរ ភាគហ៊ុន​ជា​មធ្យម​ក្នុងមួយថ្ងៃ​មាន​ចំនួន​ត្រឹម ១៣ ម៉ឺន ដុល្លារប៉ុណ្ណោះ ខណៈកាលពី​ឆ្នាំ​២០១៩ ការជួញ​ដូរ​​មាន​រហូត ១៥ម៉ឺន​ដុល្លារ​ក្នុងមួយថ្ងៃ។»

ឯកឧត្តម ហុង សុហួរ បានឲ្យ​ដឹងទៀតថា ខណៈវិស័យ​ផ្សេងៗ​ទៀត​នៅតែ​ដំណើរ​​ទៅមុខ​ដោយរលួន ដូច្នេះ ឯកឧត្តម នៅតែ​​មាន​គំនិត​​សុទិដ្ឋិនិយ​ម​​ចំពោះ​ផ្សារមូលបត្រ​​កម្ពុជាថា នឹងនៅ​តែ​អាច​​រីកចម្រើន​ទៅមុខ​ទៀត ដែល​ជាក់ស្តែង ផ្សារភាគហ៊ុន​​កម្ពុជា​​នៅតែ​​មានក្រុមហ៊ុនថ្មីៗ​​ចាប់អារម្មណ៍​មកចុះបញ្ជី និងកំពុង​ធ្វើការងារ​​ជាមួយគ្នា​​ជាបន្តបន្ទាប់ ដោយ​នៅ​ដើមឆ្នាំ២០២១ នឹង​មានក្រុមហ៊ុន​ថ្មី​ចំនួន​២ បន្ថែមទៀត​ចូលផ្សារ​មូលបត្រ​កម្ពុជា។

បើតាមឯកឧត្តម ហុង សុហួរ នៅឆ្នាំ២០២០ នេះមាន​ក្រុមហ៊ុន ដែលបាន​​មកចុះបញ្ជី​មាន​ចំនួន ៧ ក្រុមហ៊ុន ក្នុងនោះ​ ក្រុមហ៊ុន​ដែល​ចុះបញ្ជី​​លក់​​ភាគហ៊ុន​មាន​ចំនួន ៣ ក្រុមហ៊ុន និងក្រុមហ៊ុន​លក់​សញ្ញាបណ្ណ​មាន​ចំនួន ៤ ក្រុមហ៊ុន។ 

ឯកឧត្តមបន្ដថា ដោយឡែក​ នៅឆ្នាំ២០២១ រំពឹងមាន​​ក្រុមហ៊ុន ៤ទៅ៥ ក្រុមហ៊ុន បន្ថែម​ ដែលទាំងអស់នេះ ជាសញ្ញា​បង្ហាញថា ផ្សារភាគហ៊ុន​​​នៅកម្ពុជា​​​បន្តការរីកចម្រើនទៅមុខ​ជាលំដាប់ ខណៈ​សាធារជន​ចាប់ផ្តើមយល់ដឹង​កាន់តែ​ច្បាស់អំពី​ផ្សារភាគហ៊ុន។

អ្នកជំនាញ​គូសបញ្ជាក់ថា​ វិស័យអចលនទ្រព្យ​ហាក់បង្ហាញ​សញ្ញានៅទ្រឹង ដូច្នេះអ្នកវិនិយោគ​ផ្នែក​អចលនទ្រព្យ ក៏ចាប់ផ្តើមធ្វើ​ពិពិធកម្ម​វិនិយោគ​របស់ពួកគេ ដោយបង្វែខ្ទង់​វិនិយោគរបស់ខ្លួនទៅ​វិនិយោគ​វិស័យ​ផ្សេងៗវិញ ដូច្នេះផ្សារ​ភាគហ៊ុន​ក៏អាច​ជាជម្រើស​មួយ​សម្រាប់​ពួកគាត់ដែរ៕




អត្ថបទបន្ទាប់


ជប៉ុនសម្រេចផ្ដល់ជំនួយឥតសំណង និងឥណទានសម្បទានជិត ២៣០ លានដុល្លារដល់កម្ពុជា

ព័ត៌មាន
រាជរដ្ឋាភិបាលជប៉ុន បានសម្រេច ហិរញ្ញប្បទានសរុបប្រមាណ ២៣០ លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដោយក្នុងនោះ ហិរញ្ញប្បទានឥតសំណងមានប្រមា…

តម្លៃភាគហ៊ុននៅថៃហក់ឡើង ចំពេលការបោះឆ្នោតប្រធានាធិបតីអាមេរិក

ព័ត៌មាន
តម្លៃភាគហ៊ុនក្នុងផ្សារហ៊ុនរបស់ថៃ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ បានហក់ឡើងខ្ពស់ជាងមុន នៅចំពេលដែលលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសរើសប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ