អត្ថបទ​ក្រុមហ៊ុន

ក្រុម​កម្ពុជា​ទទួល​ជ័យ​ជម្នះ​ជា​លើកដំបូង​ក្នុង​ការ​ប្រកួត​ហ្គេម eSports លើ​ឆាក​អន្តរជាតិ


ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ។
ក្រុម​កម្ពុជា​ទទួល​ជ័យ​ជម្នះ​ជា​លើកដំបូង​ក្នុង​ការ​ប្រកួត​ហ្គេម eSports លើ​ឆាក​អន្តរជាតិ
ដោយ

នេះគឺជាលើកទីមួយហើយ ដែលក្រុមកម្ពុជាទទួលបានជ័យជម្នះលើការប្រកួតហ្គេម eSports លើឆាកអន្តរជាតិ។

ក្រុមកម្ពុជា HMB eSports បានយកឈ្នះលើក្រុមម៉ាឡេស៊ី ក្រុម​ស្រីលង្កា ក្រុម​បង់ក្លាដេស និងក្រុមឥណ្ឌូនេស៊ី ហើយបានឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ១ម៉ឺន​៥ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក ពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃ Axiata Game Hero 2020 ជាការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់។

ហ្គេមដែលបានប្រកួត មានឈ្មោះថា   Free Fire ជាហ្គេមបាញ់ប្រហារដែលផលិតនិងរៀបចំក្នុងភាពជាដៃគូរវាង Garena, Techninier និង Axiata Group ព្រមទាំងក្រុមហ៊ុន Smart Axiata ផងដែរ ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា។

ក្រុម​កម្ពុជា​ទទួល​ជ័យ​ជម្នះ​ជា​លើកដំបូង​ក្នុង​ការ​ប្រកួត​ហ្គេម eSports លើ​ឆាក​អន្តរជាតិ

នៅវគ្គផ្ដាច់ព្រ័ត្រ (Grand Final) ក្រុម HMB eSports បានឆ្លងកាត់ការប្រកួតដ៏លំបាកមួយ ប៉ុន្តែនៅទីបំផុត សមាជិកទាំង៤នាក់របស់ក្រុម ក៏អាចយកឈ្នះការប្រកួតដោយប្រើយុទ្ធសាស្ត្រនិងជំនាញដ៏ពូកែរបស់ពួកគេ។

បេក្ខជន HMB Boy Loy ដែលមកពីក្រុមជ័យលាភី បាននិយាយថា៖ “ខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលឈ្នះការប្រកួតនេះ។ ខ្ញុំស្ទើរតែមិនជឿសោះថា ក្រុម HMB eSports របស់កម្ពុជា អាចគ្រងដំណែងជើងឯកក្នុងការប្រកួតនេះ។”

បេក្ខជន HMB Girl Loy ដែលជាប្រធានក្រុម HMB បាននិយាយថា៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលក្រុមរបស់យើង ក្លាយជាក្រុមជើងឯក។ ការដែលយើងឈ្នះប្រាក់រង្វាន់នេះ គឺជារឿងដ៏គួរឲ្យរំភើបមួយហើយ ប៉ុន្តែអ្វីដែលគួរឲ្យរំភើបជាងនេះទៀតនោះ គឺយើងបានធ្វើឲ្យកម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ។”

ក្រុម​កម្ពុជា​ទទួល​ជ័យ​ជម្នះ​ជា​លើកដំបូង​ក្នុង​ការ​ប្រកួត​ហ្គេម eSports លើ​ឆាក​អន្តរជាតិ

វគ្គផ្ដាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅនាចុងខែធ្នូនេះ គឺជាវគ្គចុងក្រោយបង្អស់នៃការប្រកួតនេះ។ ការប្រកួតនេះ មានរយៈពេល១ឆ្នាំពេញដោយវគ្គជម្រុះបានចាប់ផ្ដើមកាលពីខែមករាឆ្នាំ២០២០ជាមួយនឹងការប្រកួតជាលក្ខណៈបុគ្គល ហើយបន្ទាប់មកគឺជាការប្រកួតជាក្រុម មុននឹងឈានដល់វគ្គប្រកួតក្រុមជម្រើសជាតិ។

វគ្គផ្ដាច់ព្រ័ត្រ មានការចូលរួមពីក្រុមចំនួន៨ មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី ស្រីឡាំងកា បង់ក្លាដេស និងឥណ្ឌូនេស៊ី។ ប្រាក់រង្វាន់សរុបចំនួន ១សែន៣ម៉ឺន៨ពាន់ដុល្លារសហរដ្ឋអាមេរិក ត្រូវបានផ្ដល់ជូនដល់បេក្ខជនម្នាក់ៗ ក៏ដូចជាក្រុមដែលបានចូលរួមប្រកួត។

នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន បានមានប្រសាសន៍ថា៖ “ជ័យជម្នះដ៏អស្ចារ្យរបស់ក្រុម HMB eSports សបញ្ជាក់ឲ្យយើងឃើញថា វិស័យ eSports នៅកម្ពុជា កំពុងអភិវឌ្ឍឈានទៅមុខ។ បីកម្មវិធីប្រកួតមានអ្នកប្រកួតប្រជែងផ្សេងដែលគួរឲ្យកោតសរសើរ​បេក្ខជនទាំង៤នេះបានបង្ហាញនូវជំនាញនិងសមត្ថភាពដ៏អស្ចារ្យដែលបាននាំឲ្យគេនូវជ័យលាភីជើងឯក។ ក្រុមហ៊ុន Smart គឺនៅក្នុងចំណោមអ្នកគាំទ្រ eSports មុនគេដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ហើយយើងនៅមានប្ដេជ្ញាចិត្តខ្ពស់ក្នុងការផ្ដល់ការគាំទ្របន្ថែមទៀត ដល់ការអភិវឌ្ឍន៍នៃវិស័យ eSports និងបន្តនាំយកព្រឹត្តិការណ៍ eSports ដ៏គួរឲ្យរំភើបជាច្រើនទៀត មកកាន់ប្រទេសកម្ពុជា។”

Axiata Game Hero គឺជាហ្គេមទូរស័ព្ទ និង ទីប្រមូលផ្ដុំហ្គេម eSports ដ៏ធំបំផុតមួយនៅអាស៊ី ដែលមានផ្ដល់ជូននូវហ្គេមទូរស័ព្ទនិងហ្គេមកុំព្យូទ័រជាច្រើនប្រភេទ ៕




អត្ថបទបន្ទាប់


ហេតុផលអ្វីខ្លះ គួរទិញអចលនទ្រព្យអំឡុងពេលវិបត្តិកូវីដ១៩ និង សេដ្ឋកិច្ចស្ងប់ស្ងាត់?

ព័ត៌មាន
បើទោះបីជាបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចហាក់មានសភាពអាប់អួរ ជាពិសេសដោយសារតែជំងឺកូវីដ-១៩ក្ដី ប៉ុន្តែ នេះក៏ជា ឱកាសសម្រាប់អស់លោកអ្នក ដែលមានធ…

រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ចំនួន២ នឹងផ្ដល់មូលនិធិ ៥០ម៉ឺនដុល្លារ ជួយឲ្យ SME ចេះធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងផ្ដល់ជំនួយជាថវិក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ