ពាណិជ្ជកម្ម​ខ្មែរ-ថៃ

កម្ពុជា និងថៃ សម្រេចបានទំហំពាណិជ្ជកម្ម ៤,៥ពាន់លានដុល្លារ រអិលធ្លាក់ចុះ ១០% នៅ៧ខែ​ឆ្នាំ២០២០


ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងថៃ នៅរយៈពេល ៧ខែ ដំបូងនៅឆ្នាំ២០២០នេះ សម្រេចបានក្នុងទំហំ៤,៥ ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ ដោយមានការធ្លាក់ចុះ ប្រមាណ ១០% ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មថៃ ដែលបានផ្សាយនៅក្នុងសារព័ត៌មានក្នុងស្រុកនៃប្រទេសនេះ។
ទង់​ជាតិ​កម្ពុជា-​ថៃ។ រូបភាព៖ http://asianitinerary.com
ដោយ

អំឡុងពេល​ ៧ខែនេះ កម្ពុជា បាននាំចេញ​ទំនិញជាង ៨៣០លានដុល្លារ ទៅកាន់​ប្រទេស​ថៃ ដែល​តួលេខនេះ មានការ​ធ្លាក់ចុះ ២១% ធៀប​នឹងពេល​ដូចគ្នា កាលពីឆ្នាំមុន ខណៈ ទំនិញ​ដែល ថៃ នាំចេញ​មកកាន់ កម្ពុជា វិញ សម្រេច​បានជាង ៣,៧ ពាន់​លាន​ដុល្លារអាមេរិក ដែលធ្លាក់ចុះ ៧%។

ដោយឡែក បើយើងក្រឡេក​ទៅមើល​ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេសថៃ ក្នុងរយៈពេល​ ៧ខែនេះ គឺថា ការនាំចេញ​សម្រេចបាន ១៣៣​ពាន់លាន​ដុល្លារអាមេរិក ធ្លាក់ចុះ ៧% ហើយ​ការនាំចូល​ទំនិញ​មកកាន់ ថៃ វិញ​សម្រេច​បានជាង​ ១១៩ពាន់លាន​ដុល្លារ​អាមេរិក​ ធ្លាក់ ១៤%​ ដែល​ធ្វើឲ្យ​ ប្រទេស​ថៃ សម្រេច​បាន​នូវ ​អតិរេក​ពាណិជ្ជកម្ម​ជាង ​១៤ពាន់​លាន​ដុល្លារ​អាមេរិក។

លោកស្រី​ ភីមឆាណុក​ វុន ករ ផុន​ មន្រ្តី​ជាន់ខ្ពស់​នៃក្រសួង​ពាណិជ្ជកម្ម​ថៃ បានគូស​បញ្ជាក់ថា ការនាំចេញ​ទំនិញ​របស់ថៃ ទៅកាន់​ប្រទេស​ដៃគូពាណិជ្ជកម្ម​សំខាន់ៗ​ គឹថមថយ​ចុះ ​តិចជាងមុន ដែលបង្ហាញ​ពី ភាព​ប្រសើរ​ឡើងវិញ​នៃ​ ពាណិជ្ជកម្ម​អន្តរជាតិ​ ដោយសារ​ បណ្តា​ប្រទេស​ជាដៃគូ អាចគ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូវីដ-១៩ ​បាន​ល្អ​ជាងមុន និងចាប់​ផ្តើម​បន្ធូរ​បន្ថយ​វិធានការ​រឹតបន្តឹង​ជាដើម។

លោកស្រី បន្តថា​ មានផលិត​ផល​សក្តានុពល​ជាច្រើនមុខ​ ដែលថៃ អាច​ជំរុញ​ការនាំចេញ​បាន ជាពិសេស​ទៅលើ អាហារ​កែច្នៃ ​ដែលមាន​គុណភាព ​និងស្តង់ដារ​អន្តរជាតិ ​ហើយ​នឹង​សម្ភារៈ​ពាក់ព័ន្ធ​នឹង ​ជំងឺកូវីដ-១៩។

គួរជម្រាបថា ​ក្រសួង​ពាណិជ្ជកម្មថៃ​ ក៏បង្ហាញ​ពីការប៉ាន់​ប្រមាណថា ​ការនាំចេញ​របស់ថៃ ​ក្នុងឆ្នាំនេះ អាចនឹង​សម្រេច​បាន​ ២២៧ពាន់​លាន​ដុល្លារ​អាមេរិក​ ដែលមាន​ការធា្លក់ចុះ​ប្រមាណ​ ៨% ដោយសារតែ​ ភាព​មិនច្បាស់លាស់​នៃការផ្ទុះ​ឡើង​វិញ​នៃមេរោគ​កូវីដ-១៩​ ការចុះអន់​ខ្សោយ​នៃសេដ្ឋកិច្ច​សកល និងជាពិសេស​គឺ ការរឹតបន្តឹង​លើ ពាណិជ្ជកម្ម​អន្តរជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងបូម​ប្រេង​​នៅសមុទ្រ​កម្ពុជា​ឈានដល់ការ​តម្លើងក្បាលអណ្ដូងហើយ... រំពឹងតំណក់ប្រេងដំបូងនៅចុងឆ្នាំនេះ!

ព័ត៌មាន
ក្រុមហ៊ុន គ្រីសអេនើជី (KrisEnergy) ប្រកាសឲ្យ​ដឹង​នៅថ្ងៃទី២៦ ខែសីហានេះ ថា ការកសាងផ្លាតហ្វមក្បាលអណ្ដូងផលិតកម្ម (Mini-Platform) សម្រាប់​ក…

អ្នកជំនាញ៖ ខេត្តមណ្ឌលគិរី កំពុងត្រូវការការវិនិយោគលើសេវាកម្មស្នាក់នៅ និងម្ហូបអាហារបន្ថែម

ព័ត៌មាន
មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីអំពាវនាវវិនិយោគិនឯកជនងាកមកចាប់អារម្មណ៍ធ្វើការវិនិយោគផ្គត់ផ្គង់កន្លែងស្នាក់នៅរួមមានសណ្ឋាគារ និងផ្ទះសំណាក់ និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ