ពាណិជ្ជកម្ម​កម្ពុជា ថៃ

ទំហំពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-ថៃ សម្រេចបានជាង ២ពាន់លានដុល្លារ


ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មតាមព្រំដែនរវាង ប្រទេសកម្ពុជា និងប្រទេសថៃ គឺសម្រេចបានប្រមាណ ៨០ពាន់លានបាត ស្មើនឹងប្រមាណ ២,៦ ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ បានធ្វើឲ្យកម្ពុជា ឈរនៅលំដាប់ទី ៤ ក្នុងចំណោមបណ្តាប្រទេសជា ដៃគូពាណិជ្ជកម្មតាមព្រំដែន។ នេះបើយោងតាមទិន្នន័យពីនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ។
ទង់​ជាតិ​កម្ពុជា-​ថៃ។ រូបភាព៖ http://asianitinerary.com
ដោយ

របាយការណ៍​បញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្ម​ថៃ ជាមួយបណ្តា​ប្រទេស​ជាប់​ព្រំដែន គឺមាន​ប្រមាណ​ជាង​ ២២ពាន់​លានដុល្លារ​អាមេរិក កើនឡើង​តិចតួច​ត្រឹមតែ ១,១៦ភាគរយ​ប៉ុណ្ណោះ បើធៀប​នឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំមុន។

ក្នុងនោះ ប្រទេសម៉ាឡេស៊ី នៅតែជា​ដៃគូពាណិជ្ជកម្ម​ធំជាងគេ​បំផុត​របស់ថៃ ដែលមាន​ទំហំទឹក​ប្រាក់​សរុប ៨,៨ ពាន់លាន​ដុល្លារ​អាមេរិក ខណៈដែល មីយ៉ាន់ម៉ា មានជាង ៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក ប្រទេស​ឡាវ​មានជិត ៣,២ ពាន់​លានដុល្លារ​អាមេរិក ហើយកម្ពុជា ឈរ​លំដាប់ទី ៤ មានជាង ២ពាន់​លាន​ដុល្លារ​អាមេរិក។

សម្រាប់ការ​ធ្វើពាណិជ្ជកម្ម​ជាមួយបណ្តា​ប្រទេស​ទាំង ៤ ខាងលើនេះ ថៃ សម្រេចការ​នាំចេញ​បាន ១០ពាន់​លានដុល្លារ​អាមេរិក ថយចុះ​ប្រមាណ ៤ភាគរយ នឹងទទួល​ការនាំចូល​ជិត ៨ពាន់លាន​ដុល្លារ​អាមេរិក ដែលកើនឡើង ៥,៦ ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា កាលពីឆ្នាំមុន។

ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​បរទេសថៃ លោក អាដុល ឆូទី នីសាខន រំពឹងថា ទំហំ​ពាណិជ្ជកម្ម​នៅតាម​ព្រំដែន​របស់ថៃ នឹងបន្តកើន​ឡើងទៀត នៅក្នុង​ឆមាសទី ២ ឆ្នាំ ២០១៩នេះ ដោយ​រាជរដ្ឋាភិបាល​ថៃ ​នឹងជំរុញ​ប្រតិបត្តិករ​វ័យក្មេងថៃ និងដៃគូ​របស់ពួកគេ ឲ្យបង្កើត​ពិព័រណ៍​នៅតាម​ប្រទេស​ជិតខាង ឲ្យបានកាន់​តែច្រើន ដើម្បីសម្រេច​បានទំហំ​ពាណិជ្ជកម្ម​តាមព្រំដែន ៤៨ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងឆ្នាំនេះ។

ដោយឡែក បើតាមរបាយការណ៍​ពី ក្រសួងពាណិជ្ជកម្មថៃ ​បានបញ្ជាក់ឲ្យ​ដឹងថា ក្នុងឆមាសទី​ ១ ឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា-ថៃ កើនឡើង​ដល់ជាង ៤ពាន់លាន​ដុល្លារអាមេរិក ដែលមាន​កំណើន ៧ភាគរយ ធៀបនឹងរយៈ​ពេល​ដូចគ្នា កាលពីឆ្នាំមុន។​​

ក្នុងនោះ កម្ពុជា នាំចេញទៅ ប្រទេសថៃ មានជាង ៦៨០​លានដុល្លារ​ប៉ុណ្ណោះ ខណៈដែល ថៃ នាំចូលមក កម្ពុជា វិញ មានចំនួន​ជាង ៣,៤ពាន់​លានដុល្លារអាមេរិក។

របាយការណ៍ដដែល ​បានឲ្យដឹង​ទៀតថា កាលពីឆ្នាំ ២០១៨កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាងកម្ពុជា និងថៃ បានកើន​ឡើង​រហូត​ដល់ជាង ៨,៣ ពាន់លាន​ដុល្លារអាមេរិក  ​ដោយ កម្ពុជា នាំចេញទៅ ថៃ ក្នុងទំហំ​ទឹកប្រាក់ ៧៦០លាន​ដុល្លារ ខណៈដែល ថៃ នាំចូល​មក កម្ពុជា មានចំនួន ៧,៦ ពាន់លាន​ដុល្លារអាមេរិក។

គួរជម្រាបដែរថា ផលិតផល​ដែលកម្ពុជា នាំចេញ​ទៅថៃ​ភាគច្រើនជា ពោត ដំឡូងមី ជាដើម ខណៈដែល​ប្រទេសថៃ នាំចូល មកកម្ពុជាវិញ រួមមាន ឧបករណ៍​អេឡិចត្រូនិក ប្រេងឥន្ធនៈ គ្រឿងសម្អាង សម្ភារសំណង់​ជាដើម ហើយវាជាសញ្ញា​វិជ្ជមាន​មួយ សម្រាប់​កិច្ចសហបត្តិការ​ប្រទេស​ទាំងពីរ ខណៈដែល​ប្រមុខរដ្ឋាភិបាល គ្រោងបង្កើន​ទំហំពាណិជ្ជកម្ម ឱ្យបានដល់ ១៥ពាន់​លាន​ដុល្លារ​អាមេរិក នៅឆ្នាំ ២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មានតែ ១០ ម៉ឺនរៀល ក៏អាចទិញបណ្ណបំណុលពីធនាគារ ABA បានដែរ!

ព័ត៌មាន
ធនាគារ ABA រំពឹងនឹងអាចធ្វើការបោះផ្សាយលក់មូលបត្របំណុលនៅក្នុងផ្សារមូលបត្រកម្ពុជា នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីធនាគារនេះ បានទ…

ឆមាសទី១ ឆ្នាំ ២០១៩នេះ តើវិស័យធនាគារ និង​ហិរញ្ញវត្ថុកម្ពុជា ល្អ ឬអាក្រក់?

ព័ត៌មាន
នៅក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៩ កន្លងមកនេះ វិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តរីកចម្រើនជាមួយនឹងភាពរឹងមាំ ដោយសារតែគ្រឹះស្ថានធនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ