ពាណិជ្ជកម្ម​កម្ពុជា-​ថៃ

កម្ពុជា-ថៃ​សម្រេច​បើក​ច្រក​អន្តរជាតិ​ថ្មី​មួយ​ទៀត​នៅ​ចុង​ខែ​មីនា​នេះ!


តំណាង​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នៅ​ចុង​ខែ​មីនា ឆ្នាំ​២០១៨​នេះ រាជ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​សម្រេច​បើក​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ច្រក​ព្រំដែន​អន្តរជាតិ​ថ្មី​មួយ​ទៀត បន្ថែម​លើ​ច្រក​អន្តរជាតិ​ដែល​មាន​ស្រាប់ ដើម្បី​ជំរុញ​បង្កើន​ការ​ធ្វើ​ពាណិជ្ជកម្ម​ឲ្យ​សម្រេច​តាម​គោលដៅ ១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០។
ទង់​ជាតិ​កម្ពុជា-​ថៃ។ រូបភាព៖ http://asianitinerary.com
ដោយ

ច្រក​ព្រំដែន​អន្តរជាតិ​ថ្មី​ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​ឆាប់ៗ​នេះ គឺ​ច្រក​អន្តរជាតិ​ភ្នំ​ដី​ស្ថិត​នៅ​ក្នុង​ខេត្ត​បាត់ដំបង។ 

លោក Jirawuth Suwanna-arj អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម​នៅ​ស្ថាន​រាជ​ទូត​ថៃ​ប្រចាំ​កម្ពុជា​ថ្លែង​បញ្ជាក់​ នៅ​ក្នុង​សន្និសីទ​កាសែត​ស្តីពី​ការ​រៀបចំ​ពិព័រណ៍​រថយន្ត​កាល​ពី​ពេល​ថ្មីៗ​នេះ​ ថា ការ​​បើក​ច្រក​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​នាំចូល​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ងាយ​ស្រួល ពិសេស គឺ​កសិផល​នៅ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា​អាច​នឹង​បញ្ចេញ​ទៅ​ប្រទេស​ថៃ​ច្រើន​ជាង​មុន ខណៈ​ដែល​ការ​នាំចូល​ផលិត​ផល​គ្រឿង​ឧបភោគ​បរិភោគ​ពី​ប្រទេស​ថៃ​មក​កាន់​កម្ពុជា ក៏​នឹង​មាន​​កំណើន​ជាង​មុន​ផង​ដែរ។

សូម​ជម្រាប​ថា ច្រក​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា ឡាវ ថៃ និង​វៀតណាម មាន​សរុប​ជាង ១០​ច្រក​ហើយ ហើយ​ការ​ដាក់​ឲ្យ​ដំណើរការ​នៃ​ច្រក​អន្តរជាតិ​នៅ​តាម​ព្រំដែន​គឺ​ជា​ការ​ជំរុញ​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ ដោយ​នឹង​បង្កើន​ការ​នាំចេញ​នាំចូល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

យោង​តាម​ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ថៃ ឆ្នាំ​២០១៧ សម្រេច​បាន​ប្រមាណ ៦​ពាន់​លាន​ដុល្លារ ក្នុង​នោះ កម្ពុជា​នាំ​ទៅ​ថៃ​មាន​ជាង ៩០០​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ថៃ​នាំចូល​មក​កម្ពុជា​មាន​ជាង ៥​ពាន់​លាន​ដុល្លារ​អាមេរិក។ ហើយ​នៅ​ត្រឹម​ឆ្នាំ​២០២០ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ប្រកាស​ថា នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​កើន​ដល់ ១៥​ពាន់​លាន​ដុល្លារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​យក្ស Alibaba ចាក់​បន្ថែម​ទុន​ជាង​២​ពាន់​លាន​ដុល្លារ ចូល​ក្នុង​ទីផ្សារ​អាស៊ី​អាគ្នេយ៍

ព័ត៌មាន
ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​អនឡាញ​​ខ្នាត​យក្ស Alibaba ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​មហាសេដ្ឋី​ចិន លោក ជេក ម៉ា ជា​ស្ថាបនិក និង​ជា​នាយក​…

ថៃ​ចង់​សហការ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​នៅ​កម្ពុជា​បន្ថែម​ទៀត

ព័ត៌មាន
ភាគី​ថៃ​​បាន​ស្នើ​ស្វែងរក​កិច្ច​សហការ​បង្កើត​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ដ​នៅ​កម្ពុជា​បន្ថែម​ទៀត ស្រប​ពេល​ដែល​បច្ចុប្បន្ន​ទើប​តែ​មាន​រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ