កូវីដ១៩ នៅ​កម្ពុជា

កម្ពុជា​គ្រោង​ទិញ​វ៉ាក់សាំង​កូវីដ-១៩ ជាជំហាន​ដំបូង ចំនួន ១លានដូស


នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២០នេះ បាន​ប្រកាស​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់សម្ដេច​ថា សម្ដេច​បាន​ណែនាំ​​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រៀម​ថវិកា​​សម្រាប់​ការទិញ​វ៉ាក់សាំង​កូវីដ-១៩ ចំនួន ១លាន​ដូស ក្នុង​ដំណាក់កាលដំបូង ដើម្បី​ចាក់​ជូន​ចំពោះ​អ្នក​ដែល​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​អ្នក​ដែល​មាន​ហានិភ័យ ។
សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រូបភាពពីទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី
ដោយ

សម្ដេច​តេជោ​បាន​ប្រកាសថា វ៉ាក់សាំង​១លានដូស​ដំបូង​នេះ នឹង​ចាក់ជូន​ប្រជាជន​ដោយ​ឥត​គិតថ្លៃ ។ 

ចំពោះ​ថាតើ​គួរទិញវ៉ាក់សាំងកូវីដ-១៩នេះពីប្រទេស​ណា​មួយ​នោះ​ សម្ដេចតេជោ​បាន​មានប្រសាសន៍ថា "ខ្ញុំ​បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ពិសេស អង្គការ​សុខភាព​ពិភពលោក ដើម្បី​កំណត់​ថា តើ​យើង​គួរ​ទិញ​វ៉ាក់សាំង​ពី​ប្រទេសណា? ។"

វ៉ាក់សាំង​មួយ​លាន​ដូស អាច​ចាក់​បាន​ត្រឹមតែ​មនុស្ស ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ (ព្រោះ​ម្នាក់​ត្រូវការ​ចាក់​២ដង) ក្នុង​ពេលដែល​កម្ពុជា​ប្រជាជន ១៦​លាន​នាក់ ទាំង​ចាស់ ទាំងក្មេង ដែល​ក្នុង​នោះ អាច​មាន​មនុស្ស​ប្រមាណ ១០​លាន​នាក់ ត្រូវការ​ចាក់​វ៉ាក់សាំង។ នេះ​បើ​តាម​ប្រសាសន៍​សម្ដេច​តេជោ ។ 

ក្នុងស្ថានភាព​ដែល​ប្រទេស​កម្ពុជា​នៅ​ក្រ​ខ្វះ​ថវិកា​សម្រាប់​ទិញ​បន្ថែម សម្ដេចតេជោ​មានប្រសាសន៍ថា "ខ្ញុំ​បាន​ណែនាំ​រដ្ឋមន្ត្រី​ទាំង​២​រូប (ក្រសួងសុខាភិបាល និង​ក្រសួង​សេដ្ឋកិច្ច) ឲ្យ​ពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី ទាំង​ពហុភាគី ដើម្បី​ស្វែងរក​ជំនួយ​បន្ថែម​មក​ជួយ​ដល់​ប្រជាជនយើង ។" 

សម្ដេចតេជោ​បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា សម្រាប់​ដំណាក់កាល​បន្ទាប់ សម្ដេច​បានណែនាំ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច-ហិរញ្ញវត្ថុ ត្រៀម​ថវិកា​សម្រាប់​ទិញ​ ២ ទៅ ៣​លាន​ដូស​ថែម​ទៀត ៕




អត្ថបទបន្ទាប់


ថៃ សម្រេចពង្រឹងការប្រមូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យា ប្រសើរជាងការតម្លើងពន្ធ

ព័ត៌មាន
នាយកដ្ឋានពន្ធដារ និងរដ្ឋាករថៃ បានសម្រេចពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូលពន្ធតាម រយៈ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលប្រសើរជាង ការតម្លើងពន្…

វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើសកលលោក ផ្នែកទំនាក់ទំនងពាណិជ្ជកម្ម

ព័ត៌មាន
ដោយសារតែប្រទេសវៀតណាម បានពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូពាណិជ្ជកម្មយ៉ាងល្អ បានធ្វើឲ្យ ប្រទេសវៀតណាម ជាប់ចំណាត់ថ្នាក់លេខ ៥ នៅលើសកលលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ