កិច្ចព្រមព្រៀង RCEP

កម្ពុជារំពឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងថ្នាក់ដ៏ធំ RCEPនៅឆ្នាំនេះ


មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា គណៈកម្មាការជំនាញនៃរដ្ឋសភាបានគាំទ្រទាំងស្រុងចំពោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP និង រំពឹងថា កម្ពុជាអាចនឹងរួចរាល់ ក្នុងការ ផ្ដល់សច្ចាប័នសម្រាប់ កិច្ចព្រមព្រៀងនេះនៅក្នុងឆ្នាំនេះ ខណៈដែលកិច្ចព្រមព្រៀង RCEP គ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២តទៅ។ តើកិច្ចព្រមព្រៀងភាពជាដែគូសេដ្ឋកិច្ចពាណិជ្ជគ្រប់ជ្រុងជ្រោយថ្នាក់តំបន់នេះ នឹងចូលរួមចំណែកអ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជា?
កិច្ចព្រមព្រៀង RCEP នឹងត្រូវកម្ពុជារួមទាំងប្រទេស១៤ ទៀត ចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកានេះ ទោះគ្មានវត្តមានឥណ្ឌា
ដោយ

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យឆ្លាស់វេន នៃក្រសួងពាណិជ្ជកម្ម បានប្រាប់ក្រុមការងារខេមបូណូមីសថា ក្រោយពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាជាមួយគណៈកម្មាការទី៥ និងគណៈកម្មាការទី៩នៃរដ្ឋសភា ទាក់ទងនឹងការការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាមួយគណៈកម្មការជំនាញនៃរដ្ឋសភារួចមក នៅទីតំផុតគណៈកម្មាការជំនាញនៃរដ្ឋសភាបានគាំទ្រទាំងស្រុង ចំពោះសេចក្តីព្រាងច្បាប់នេះ។

ឯកឧត្តម ប៉ែន សុវិជាតិ បានបញ្ជាក់បន្ថែមថា ចំពោះការដាក់ទៅក្នុងរបៀបវារះនៃកិច្ចប្រជុំពេញអង្គនៃរដ្ឋសភាវិញ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ដោយអាស្រ័យទៅលើការរៀបចំផ្ទៃក្នុងរបស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាជាអ្នកកំណត់ ហើយបន្ទាប់ពីរដ្ឋសភាអនុម័តហើយ គឺស្ថាប័នព្រឹទ្ធសភានឹងត្រួតពិនិត្យបន្ដ រួចទើប ព្រះមហាក្សត្រនឹងផ្តល់សច្ចាប័នជាក្រោយ។

យ៉ាងណាមិញ បើតាមអ្នកនាំពាក្យឆ្លាស់វេនរូបនេះ បានបញ្ជាក់បន្ថែមថា បញ្ហាកូវីដ-១៩អាចនឹងបង្ករផលប៉ះពាល់ខ្លះៗដល់ដំណើរការនៃការងារចុះកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោក សង្ឃឹមថា នឹងអាចនឹងជំនះ ឧបសគ្គទាំងនេះបាន ហើយបើតាមការរំពឹងទុក កម្ពុជាអាចនឹងរួចរាល់ ក្នុងការ ផ្ដល់សច្ចាប័ន សម្រាប់កិច្ចព្រមព្រៀងនេះ នៅក្នុងឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEPនេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តី RCEP កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយវានឹងបង្កើតបានទីផ្សារដែលមានអ្នកប្រើប្រាស់ជាង ២ពាន់លាននាក់ ឬ ៣០% នៃចំនួនប្រជាជនពិភពលោក ដែលមានផលិតផលក្នុងស្រុកសរុបរួមគ្នាប្រមាណជាង ២៦ទ្រីលានដុល្លាអាមេក ឬ ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានចំនួនប្រមាណ ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក ដោយផ្អែកលើទិន្នន័យឆ្នាំ២០១៩។

ផ្អែកតាមលទ្ធផលនៃការចរចា និងការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច សម្រាប់អាស៊ាន និងអាស៊ីបូ‍ព៌ា (ERIA) បានបង្ហាញថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀង RCEPនេះ កម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំ ការនាំចេញប្រមាណជាថ ៧% ការវិនិយោគមានកំណើន ជាង២៣% និងផលិតផលក្នុងស្រុកសរុបវិញនឹងកើន ២% លើសផលិតផលក្នុងស្រុកសរុប ដែលមានបច្ចុប្បន្ន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សកម្មភាព​ទេសចរណ៍បន្ដ​រើបឡើងវិញតិចតួច ចំពេលស្ថានការណ៍កូវីដ-១៩នៅបន្ដរាតត្បាតខ្លាំង

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យទេសចរណ៍កម្ពុជាអះអាងថា នៅមួយរយៈពេលចុងក្រោយមកនេះ ពោលគឺបន្ទាប់ពីរាជរដ្ឋាភិបាលបានបើកឲ្យមានការបើកតំបន់ទេសចរណ៍ ក៏ដូច…

Ford ដាក់សម្ពោធជាផ្លូវការកម្មវិធីទូរស័ព្ទដៃ Ford Cambodia Mobile App ជំនាន់ទី 2

ព័ត៌មាន
ក្រុមហ៊ុន អ អិម អេ ខេមបូឌាដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានធ្វើការសម្ពោធជាផ្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ