កម្ពុជា-ការវិនិយោគអចលនទ្រព្យ​

កម្ពុជា ស្ថិតក្នុងចំណោមប្រទេសកំពូល ៣ សម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ


នៅក្នុងបណ្តាប្រទេសទាំង ១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានប្រទេសកំពូលៗចំនួន ៣ ត្រូវបានជ្រើសរើសជាប្រទេសគោលដៅល្អបំផុត សម្រាប់ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ រួមមានដូចជា ប្រទេស ហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី និង ប្រទេសកម្ពុជារបស់យើងផ្ទាល់តែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិប្រចាំតំបន់អាស៊ាន Asian Correspondent។
អគារ​ភ្លោះ The Bridge ស្ថិត​ក្នុង​ចំណោម​អគារ​ពាណិជ្ជកម្ម​និង​លំនៅដ្ឋាន​ខ្ពស់​បំផុត​ទាំង​១០ នៅ​កម្ពុជា។
ដោយ

អ្នកវិនិយោគ​មកពី​ជុំវិញ​ពិភពលោក ពុំសូវ​យកចិត្ត​ទុកដាក់​ទៅលើ ការវិនិយោគ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ដូចជា ប្រទេស​សិង្ហបុរី ទៀតឡើយ ហើយ​ពួកគេ បានងាក​មកមើល​ប្រទេស​កំពុងអភិវឌ្ឍន៍​វិញ ដែលបង្ហាញពី ឱកាស​វិនិយោគ​ដ៏មាន​សក្តានុពល ជាពិសេស​ក្នុងវិស័យ​អចលនទ្រព្យ ដែលកំពុង​តែងើប​ឡើង​បន្តិច​ម្តងៗ។

ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់ កំពុងតែ​កើនឡើង​ជាបន្ត​បន្ទាប់ ហើយអ្នកវិនិយោគ ក៏កំពុង​ពិចារណា​ថាតើ ត្រូវសម្រេច​ជ្រើសរើស​វិនិយោគ​ក្នុង​ប្រទេស​ណាមួយ ដែលអាចទុក​ចិត្តបាន​ មានហានិភ័យ​ទាប និងអាច​រកបាន​ប្រាក់​ចំណេញ ក្នុងរយៈពេលវែង។

ប្រភព​ដដែល បានជ្រើស​រើស កម្ពុជា ជាប្រទេស​ល្អ​បំផុត សម្រាប់​ការវិនិយោគ​លើ វិស័យអចលនទ្រព្យ​​ដោយសារតែ​កម្ពុជា មានកំណើន​សេដ្ឋកិច្ច​លឿន​ជាងគេ​បំផុត​ក្នុងតំបន់ ខណៈដែលសន្ទុះ​នៃវិស័យ​អចលនទ្រព្យ រក្សាកំណើន​បានល្អ។

រាជធានីភ្នំពេញ​ និងខេត្ត​ព្រះសីហនុ ត្រូវ​បានគេ​មើល​ឃើញថា មានការ​រីកចម្រើន​ខ្លាំង​ក្នុង​វិស័យ​សំណង់ នាប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ ទាំងអគារ​ពាណិជ្ជកម្ម អគារ​ស្នាក់នៅ ខុនដូ​ និងការអភិវឌ្ឍ​ចម្រុះ​ជាច្រើន​ទៀត​​។

ប្រមាណជា ២ ទៅ ៣ឆ្នាំទៀត ទីផ្សារ​អចលនទ្រព្យ ត្រូវបាន​គេ​រំពឹងទុក នឹងផ្តល់​ជម្រើស​គ្រប់ជាន់​ថ្នាក់ សម្រាប់​អតិថិជន និងមាន​គុណភាព​អាច​ប្រកួត​ប្រជែង​ជាមួយ មជ្ឈមណ្ឌល​នានា​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះតែម្តង។

រីឯប្រទេស​ហ្វីលីពីន ក៏មាន ការផ្ទុះ​ឡើង​នៃវិស័យ​អចលនទ្រព្យ​ក្នុងទីក្រុង​ដាវ៉ៅ ដែល​ជាទីក្រុង​រីកចម្រើន​លឿន​បំផុត​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​តែម្តង ដោយសារតែ​រដ្ឋាភិបាល​ហ្វីលីពីន កំពុង​ខិតខំ​ជំរុញ​ទីក្រុងនេះ ឲ្យក្លាយ​ជាគោលដៅ​ទេសចរណ៍​ទាក់ទាញ​បំផុត ខណៈដែល​វិស័យអចលនទ្រព្យ នៅក្នុង​ទីក្រុង​ដាវ៉ៅ នៅមិន​ទាន់ឆ្អែត​ដូចនៅ​ទីក្រុង​ម៉ានីល​ឡើយ។

សម្រាប់ ប្រទេស​ឥណ្ឌូនេស៊ី គឺមាន​ទីក្រុង​ចាកាតា​ ជាគោលដៅ​វិនិយោគ​ដ៏គួរឲ្យ​ចាប់​អារម្មណ៍ជាងគេ ព្រោះ​មាន​ប្រជាជន​ជាង ១០លាននាក់ រស់នៅក្នុង​ទីក្រុងនេះ ដែលជំរុញ​ឲ្យ​ថ្លៃជួល អាផាត​មិន​លំដាប់​ខ្ពស់ កើនឡើង​ជាញឹកញាប់​ប្រមាណ ៧ ទៅ​ ៨ភាគរយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កសិករថៃ សប្បាយចិត្ត​នឹងកិច្ច​ព្រម​ព្រៀង​នាំចេញ​អង្ករ​ទៅ ប្រទេស​ចិន និងហ្វីលីពីន

ព័ត៌មាន
ប្រជាកសិករ និងអ្នកជំនួញអង្ករថៃ សប្បាយចិត្ត និង សាទរចំពោះការកើនឡើងនៃការលក់អង្ករ ជាមួយនឹងតម្លៃល្អជាងមុន នៅក្នុងទីផ្សារពិភពលោក ជាពិសេសគឺ …

ចិន គ្រោងបង្កើត តំបន់​ពាណិជ្ជកម្ម​សេរីនៅជាប់​ព្រំដែន​ជាមួយ ថៃ-ឡាវ

ព័ត៌មាន
ចិន គ្រោងនឹងបង្កើត តំបន់​ពាណិជ្ជកម្ម​សេរីរួមគ្នា ៣ប្រទេស​តែម្តង ដែល​ស្ថិតនៅ​ជាប់ព្រំដែន​ជាមួយ​ប្រទេស​ថៃ និង​ប្រទេស​ឡាវ ក្នុងគោល​បំណង​ពង្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ