ការលាងលុយកខ្វក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម

កម្ពុជា​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្រ្ត​ជាតិ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​និង​ហិរញ្ញប្បទាន​ភេវរកម្ម


ប្រទេស​កម្ពុជា​បាន​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្រ្ត​ជាតិ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​និង​ហិរញ្ញប្បទាន​ភេវរកម្ម ដែល​កំពុងតែ​គំរាម​កំហែង​ដល់​សេដ្ឋកិច្ច​និង​សង្គម​សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ ក៏​ដូចជា ដើម្បី​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​ទាំង​នេះ ផងដែរ។
កម្ពុជា​ធ្វើ​បច្ចុប្បន្នភាព​យុទ្ធសាស្រ្ត​ជាតិ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​និង​ហិរញ្ញប្បទាន​ភេវរកម្ម។ (រូបភាពតំណាង ពី Pixabay.com)

នៅជុំវិញ​សកលលោក ទឹក​ប្រាក់​ដែល​ឧក្រិដ្ឋជន​បាន​លាង​សម្អាត​ ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា មាន​​ប្រមាណពី ២ ទៅ ៥​ភាគរយ នៃ​ផលិតផល​ក្នុង​ស្រុក​របស់​សកលលោក ឬ​ប្រមាណពី ៨០០ ប៊ីលាន ទៅ ២​ទ្រីលាន​ដុល្លារ​ក្នុង​១ឆ្នាំ។ នេះ​យោង​តាម​លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា ដោយ​ប្រើប្រាស់​តួលេខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ។

លោក ជា ចាន់តូ បាន​និយាយ​អំពី​​​​យុទ្ធសាស្រ្ត​​ជាតិ​​ដែល​​មាន​ចំនួន៦២ទំព័រ យ៉ាង​ដូច្នេះ​ថា ៖ «ទិន្និន័យ​នេះ​បង្ហាញ​ពី​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ស្ថិរភាព​សង្គម​និង​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ទាំង​ឡាយ ត្រូវ​យក​ចិត្ត​ទុកដាក់​ទប់ស្កាប់​និង​បង្រ្កាប ឲ្យ​បានទាន់​ពេល​វេលា តាមរយៈ​ការស្វែងរក​បទល្មើស​ដើម្បី​បង្កក​និង​រឹបអូស​ផល​និង​ឧបករណ៍​នៃ​បទ​ល្មើស​ទាំង​នេះ។»

កាលពី​ខែ​កុម្ភ:​កន្លង​ទៅ អង្គការ​ឃ្លាំមើល​ការ​លាង​លុយ​កខ្វក់ (FATF) បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​បញ្ជី​តាមដាន ដោយសារ​តែ​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រទេស​នេះ​ងាយ​រងគ្រោះ​ដោយសារ​ការ​លាង​លុយ​កខ្វក់។

យោងតាម​យុទ្ធសាស្រ្ត​ជាតិ ២០១៩-​២០២៣ គោល​បំណង​មាន ១០​សំខាន់ៗ រួម​មាន គ្រប់គ្រង​ហានិភ័យ, ផ្តល់​អាជ្ញាប័ណ្ណ​និង​ត្រួត​ពិនិត្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ, ស៊ើប​អង្កេត​និង​កាត់​ទោស​បទល្មើស, រឹបអូស​ផល​នៃ​​សំអាង​បទល្មើស, ស្វែងរក​និង​លុប​បំបាត់​ចោល​ហិរញ្ញប្បទាន​ភេវរកម្ម​និង​ហិរញ្ញប្បទាន​សាយភាយ​អាវុធ​ប្រល័យ​លោក។

ខណ:ដែល​យុទ្ធសាស្រ្ត​ជាតិ​ថ្មី​នេះ មាន​​អ្នក​​ចូលរួម ៧០​រូប​មក​ពី​ក្រសួង ស្ថាប័ន ចំនួន​២២ យុទ្ធសាស្រ្ត​ជាតិ​ចាស់​បាន​ផុត​កំណត់​តាំង​ពី​ឆ្នាំ​២០១៧​មក​ម្ល៉េះ។

កាលពីចុង​ខែ​មីនា ធនាគារជាតិ​នៃ​កម្ពុជា អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​និង​អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក៏​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់​និង​ហិរញ្ញប្បទាន​ភេរវកម្ម។

ប្រទេស​កម្ពុជា​បាន​វាយតម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​លើក​ទី១ នៅ​ឆ្នាំ​២០១៦ ស្តីពី​ការ​ប្រឆាំង​ការ​លាងលុយ​កខ្វក់​និង​ហិរញ្ញប្បទាន​ភេវរកម្ម ដោយ​បាន​រកឃើញ​ថា ហានិភ័យ​ការ​សំអាត​ប្រាក់​នៅ​កម្ពុជា​មាន​កម្រិត​«មធ្យម​ខ្ពស់។»

កត្តា​ដែល​មាន​ទម្ងន់​ធ្វើ​ឲ្យ​ហានិភ័យ​កើន​ខ្ពស់​ដោយសារ​សេដ្ឋកិច្ច​ដុល្លារូបនីយកម្ម និង​ការ​ប្រើប្រាស់​សាច់​ប្រាក់​សុទ្ធ​ច្រើន, ការ​ប្រើ​សេវា​ហិរញ្ញវត្ថុ​ក្រៅ​ផ្លូវការ​ច្រើន, កា​ររីក​លូតលាស់​វិស័យ​អចលនទ្រព្យ​និង​វិស័យ​ល្បែង​ស៊ីសង​តាម​កាស៊ីណូ។

របាយការណ៍​វាយ​តម្លៃ​ហានិភ័យ​ថ្នាក់​ជាតិ​នោះ បាន​កំណត់​វិស័យ​៤​ដែល​ងាយរងគ្រោះ​ខ្លាំង​ជាង​គេ​ មាន​ដូចជា វិស័យ​ធនាគារ, វិស័យ​ផ្ទេរ​ប្រាក់, វិស័យ​​កាស៊ីណូ, និង​វិស័យ​អចលនទ្រព្យ ដែល​មាន​កម្រិត​គំរាម​គំហែង​នៃ​ការ​សំអាត​ប្រាក់​«មធ្យម​ខ្ពស់។»

ចំពោះ​វិស័យ​អចលន​ទ្រព្យ​និង​កាស៊ីណូ របាយការណ៍​បាន​និយាយ​ថា «អាជ្ញាធរ​ត្រូវ​វាយ​តម្លៃ​ហានិភ័យ​សំអាត​ប្រាក់​នៃ​វិស័យ​នេះ ដើម្បី​កំណត់​ពី​ភាព​ងាយ​រងគ្រោះ និង​រៀបចំ​យន្តការ​ត្រួត​ពិនិត្យ​និង​បញ្ញត្តកម្ម​ដើម្បី​គ្រប់គ្រង​និង​កាត់​បន្ថយ​ហានិភ័យ​ទាំងនេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។»

យោងតាម​ការ​វាយ​តម្លៃ​ដដែល ហានិភ័យ​ហិរញ្ញប្បទាន​ភេវរកម្ម​នៅ​កម្ពុជា​មាន​កម្រិត​ទាប ខណ:ដែល​មិន​ទាន់​មាន​ការ​វាយតម្លៃ​លើ​វិស័យ​អង្គការ​មិន​រក​ប្រាក់​ចំណេញ​នៅ​ឡើយ​ទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧកញ៉ា សៀ ឫទ្ធី៖ ភាព​ទាក់ទាញ​​របស់​កម្ពុជា​មានហើយ​ តែត្រូវការសម្រួចបន្ថែមទៀត!

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយសេដ្ឋកិច្ចពាណិជ្ជកម្មជាច្រើន ដើម្បីបង្កលក្ខណៈងាយស្រួល និងទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស បោះ…

ឆ្នាំ​២០១៩ ខ្មែរ​ពីររូប​ជាប់​ក្នុង​បញ្ជី​សហគ្រិន​ឆ្នើម​អាយុ​ក្រោម​​៣០ របស់​ទស្សនាវដ្ដី Forbes

ព័ត៌មាន
រៀងរាល់ឆ្នាំ​ ទស្សនាវដ្ដី​សេដ្ឋកិច្ច​ដ៏ល្បី​របស់​ពិភពលោក គឺទស្សនាវដ្ដី Forbes ផ្សាយ​នូវ​បញ្ជី​សហគ្រិន​ឆ្នើម​អាយុក្រោម ៣០ឆ្នាំ មកពីទូទាំង​ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ