តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ

អាមេរិក​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ


ស្ថានទូត​អាមេរិក​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ លើ​បញ្ហា​«អភិបាល​កិច្ច​និង​ការ​អនុលោម​តាម​ច្បាប់» បន្ទាប់​ពី​រក​ឃើញ​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ទីនោះ​ បាន​ប្រើ​ទឹកដី​កម្ពុជា​ នាំ​ទំនិញ​គេច​ពន្ធ​កាល​ពី​ឆ្នាំ​២០១៧។
ទង់ជាតិកម្ពុជា និងសហរដ្ឋអាមេរិក
ដោយ

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោកស្រី Emily Zeeberg បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី​២៨ ខែ​មិថុនា​នេះ ថា​ មាន​ពីរ​ករណី​ដែល​ក្រុមហ៊ុន​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស បាន​ត្រូវ​​បាន​រក​ឃើញ​ថា បាន​ព្យាយាម​យក​ទំនិញ​ផលិត​នៅ​ប្រទេស​ចិន​មក​កម្ពុជា ហើយ​នាំចេញ​ទៅ​អាមេរិក កាល​ពី​ឆ្នាំ​២០១៧។

យោង​តាម​លោកស្រី Emily Zeeberg ទំនិញ​ទាំង​នោះ រួមមាន ប្រភេទ​បំពង់​ទឹក​ដែក និង​ប្រភេទ​គីមី​ម្យ៉ាង។

លោកស្រី Emily Zeeberg បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​តាម​អ៊ីម៉េល យ៉ាង​ដូច្នេះ​ថា ៖ «ក្នុង​ពីរ​ករណី​នេះ មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ធ្វើការ​ត្រួត​ពិនិត្យ​នៅ​នឹង​កន្លែង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​​ក្រុង​ព្រះសីហនុ ហើយ​បាន​កំណត់​ថា ទោះបី​ដាក់​ជា​ទំនិញ​កម្ពុជា​ក៏​ដោយ ទំនិញ​ទាំងនោះ​មាន​ប្រភព​ដើម​ពី​ចិន​នៅ​ពេល​នាំចូល​ទៅ​សហរដ្ឋ​អាមេរិក។»

លោកស្រី Emily Zeeberg បាននិយាយបន្តថា«យើងសូមអំពាវនាវដល់អាជ្ញាធររដ្ឋាភិបាលកម្ពុជាឱ្យពិនិត្យឱ្យបានម៉ត់ចត់នូវបញ្ហាអភិបាលកិច្ចនិងការអនុលោមតាមច្បាប់នៅតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ។»

ក្នុង​សប្តាហ៍​នះ​​ដែរ ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​ចុះ​ត្រួត​ពិនិត្យ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ហើយ​បាន​ចេញ​ការ​បដិសេធ​ចំពោះ​ការ​លើកឡើង​របស់​មន្រ្តី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក ដែល​បាន​អះអាង​ថា ក្រុមហ៊ុន​មួយ​ចំនួន​បាន​បំពាន​បំរាម​គយ​របស់​អាមេរិក។

ក្រសួង​ពាណិជ្ជកម្ម បាន​និយាយ​ថា ការ​លើក​ឡើង​របស់​មន្រ្តី​ស្ថានទូត​អាមេរិក​ប្រាប់ វិទ្យុ អាស៊ីសេរី ថា ក្រុមហ៊ុន​ទាំងនេះ​បាន​បញ្ជូន​ទំនិញ​ពី​ចិន ដូចជា អាស៊ីតអាមីណូ ម្សៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ និង​បំពង់​ដែក​ថែប ទៅ​អាមេរិក តាមរយៈ​កម្ពុជា ដើម្បី​គេច​ពន្ធ «ពុំ​មាន​មូលដ្ឋាន​ច្បាស់​លាស់​ឡើយ»។

ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​បាន​និយាយ​បន្ត​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ មិន​មាន​ក្រុមហ៊ុន​ផលិត​ម្សៅ​អាហារ​ធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​និង​បំពង់​ដែក​ថែប​ទេ។

តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ក៏​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ផង​ដែរ​ថា ខ្លួន​បាន​ធ្វើការ​ស៊ើប​អង្កេត​ភ្លាមៗ បន្ទាប់ពី​ទទួល​ព័ត៌មាន​នេះ ហើយ​មិន​បាន​រក​ឃើញ​ក្រុមហ៊ុន​ណា​មួយ​នៃ​ក្រុមហ៊ុន​ចំនួន​២៩ ដែល​នាំ​ចេញ​ទៅ​អាមេរិក ត្រូវ​បាន​គេ​ស៊ើប​អង្កេត ឬ​ពិន័យ​នោះ​ទេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក នឹង​បើក​ឲ្យ​ដំណើរការ នៅចុង​ឆ្នាំ​២០១៩​នេះ

ព័ត៌មាន
អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ជីប ម៉ុង បាក់ទូក ដ៏​ទំនើប ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន ជីប ម៉ុង រីថែល បច្ចុប្បន្ន សាងសង់​រួច​រាល់​ប្រមាណ​៨០​ភ…

អ្នក​ជួយ​ធ្វើ​ខ្សែ​ភាពយន្ត​ឯកសារ​«ម្តាយ​ខ្ញុំ​លក់​ខ្ញុំ» ជាប់​ពន្ធនាគារ​២​ឆ្នាំ

ព័ត៌មាន
តុលាការ​ក្រុង​ភ្នំពេញ​នៅថ្ងៃទី​២៦ ខែ​មិថុនា បាន​សម្រេច​ផ្តន្ទាទោស លោក រ៉ាត់ រដ្ឋមុនី ដាក់​ពន្ធនាគារ​២​ឆ្នាំ ពី​បទ​ញុះញង់​ឲ្យ​មាន​ការរើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ