ពាណិជ្ជកម្ម​កម្ពុជា-អាមេរិក

ទោះមានកូវីដ-១៩ ការនាំចេញពីកម្ពុជាទៅអាមេរិកនៅតែមានជាង៥,៥ ពាន់លានដុល្លារនៅ១០ខែឆ្នាំ២០២០


ពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅតែសម្រេចបានកំណើនល្អ នៅរយៈពេលជិតពេញមួយឆ្នាំ២០២០នេះ បើទោះបីជាបច្ចុប្បន្នបញ្ហាមេរោគកូវីដ-១៩ បាននិងកំពុងបន្ដវាយប្រហារឥតឈប់ឈរក៏ដោយចុះ។ ជាក់ស្ដែង នៅ១០ខែ ដំបូងឆ្នាំ២០២០ កម្ពុជាសម្រេចបានការនាំចេញទៅសហរដ្ឋអាមេរិកជាង៥ពាន់៥រយលានដុល្លារ កើនឡើងជាង២១% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ ប៉ុន្ដែការនាំចេញពីអាមេរិកមកកាន់កម្ពុជាវិញបានបង្ហាញពីការធ្លាក់ចុះដល់ទៅជិត៤០%ឯណោះ។ នេះបើយោងតាមតួលេខពីការិយាល័យពាណិជ្ជកម្មអាមេរិក ដែលបានចេញផ្សាយថ្មីៗនេះ។
ទង់ជាតិ​កម្ពុជា និងទង់ជាតិ​អាមេរិក
ដោយ

ទិន្នន័យពីប្រភពដដែលនេះ បាន​ឲ្យដឹងទៀតថា បើគិតពី​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា​និងអាមេរិក នៅ១០ខែ​ដំបូង​នៅឆ្នាំ២០២០នេះ គឺ​សម្រេចបាន​ដល់ជាង​៥ពាន់​៨រយ​លាន​ដុល្លារអាមេរិក ដែលចំនួននេះ គឺនៅតែ​រក្សាបាន​កំណើន​ពីរខ្ទង់ ដល់ទៅ ជិត​១៦% ធៀបនឹង​រយៈពេលដូចគ្នា​កាលពីឆ្នាំ២០១៩ ។ ក្នុងនោះ កម្ពុជា​នាំចេញ​ទៅអាមេរិក​មានដល់ទៅជាង​៥ពាន់៥​រយ​លានដុល្លារកើន ជាង​២១% ខណៈដែល​អាមេរិក​នាំចេញ​មក​កម្ពុជា​មានតម្លៃ​ត្រឹមតែ​ប្រមាណ​២៧០​លាន​ដុល្លារ ធ្លាក់ចុះ​ជិត​៤០% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។

ត្រូវបានស្រង់សម្ដី​ដោយភ្នាក់​ងារ​ព័ត៌មាន​វៀតណាម VNA កាលពីពេល​ថ្មីៗនេះ មន្ត្រីទំនាក់ទំនង​សាធារណៈ​នៃស្ថានទូត​អាមេរិក​នៅរាជធានីភ្នំពេញ គឺលោកអារែន វ៉ាងចេស បានគូសបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួល​ផលប្រយោជន៍​យ៉ាងច្រើន​ពីការអនុគ្រោះពន្ធ​នាំចូល​ទៅកាន់​ទីផ្សារអាមេរិក តាមរយៈ​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះពន្ធ GSP។ ទំនិញសម្រាប់​ការធ្វើដំណើរ ដូចជាវ៉ាលី កាបូបដៃ និងកាតាប​ស្ពាយជាដើម គឺស្ថិតនៅក្នុង​ចំណោម​ផលិតផល​ដែលមាន​ការនាំចេញ​លឿន​បំផុត​របស់កម្ពុជា​ទៅកាន់អាមេរិក ដោយមានការនាំចេញ​កើនឡើង​ពីប្រមាណ ៥០លានដុល្លារ​នៅឆ្នាំ២០១៦ កើនឡើង​ដល់ទៅជិត១ពាន់លាន​ដុល្លារនៅឆ្នាំ២០១៩ បន្ទាប់ពី​មុខផលិតផលទាំងនេះ បានដាក់បញ្ចូល​ក្នុងប្រព័ន្ធ​អនុគ្រោះ GSP នេះ។

ប្រទេសកម្ពុជា មានផលិតផល​នាំចេញ​សំខាន់ៗទៅអាមេរិក​ដូចជា វាយនភណ្ឌ ស្បែកជើង សម្ភារ​សម្រាប់​ការធ្វើដំណើរ កង់ និងផលិតផល​កសិកម្ម។ រីឯការ​នាំចូល​ពីអាមេរិក​មកវិញ មានដូចជា យានយន្ដ ចំណីសត្វ និងគ្រឿងម៉ាស៊ីន។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេសកម្ពុជា និង​អាមេរិក បានកើន​ឡើងដល់​ទៅជិត​៦ពាន់លានដុល្លារ មាន​កំណើន​៣៧% ធៀបនឹង​ឆ្នាំ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រោងចក្រអគ្គិសនីដុតធ្យូងថ្មតម្លៃ ១ពាន់លានដុល្លារ នៅខេត្តកោះកុង ត្រូវបាន CDC អនុម័ត

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៩ ធ្នូនេះ បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧…

វៀតណាម បន្តទិញថាមពលអគ្គិសនីពីប្រទេសឡាវ ចាប់ពីឆ្នាំ ២០២៤តទៅ

ព័ត៌មាន
ក្រុមហ៊ុនអគ្គិសនីជាតិវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈចំនួន ៣ ជាមួយនឹងភាគីឡាវ ដើម្បីធ្វើការបញ្ជាទិញអគ្គិសនីពីក្រុមហ៊ុនឡាវ ចាប់ពីឆ្នាំ ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ