ពាណិជ្ជកម្ម​ កម្ពុជា-​វៀតណាម

កម្ពុជា វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង ២.៣០០ លានដុល្លារ នៅ៥ខែ ដំបូងឆ្នាំនេះ


៥ខែ ដំបូងឆ្នាំ ២០១៩នេះ ប្រទេសកម្ពុជា និងវៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ជាង ២.៣០០ លានដុល្លារអាមេរិក ខណៈដែល ៥ខែ ដំបូងឆ្នាំ ២០១៨ មានតែប្រមាណ ២.០០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ពោលគឺ មានការកើនឡើងប្រមាណ ៣០០ លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ ពីគយវៀតណាម ដែលបានចេញផ្សាយថ្មីៗនេះ។
រូបសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេង) និងរូបលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម (ស្ដាំ) (www.vietbao.vn/)
ដោយ

របាយការណ៍​ដដែល បានឲ្យដឹងទៀតថា នៅ៥ខែ ដំបូងឆ្នាំ ២០១៩នេះ ពោលគឺ ចាប់ពីខែ មករា ដល់ខែឧសភា កន្លងទៅ​ កម្ពុជាបាននាំចេញ​ទៅវៀតណាមសម្រេច​បានជាង ៥៦០ លានដុល្លារអាមេរិក ពោលគឺបាន​កើនឡើង​ជាង ៦០ លានដុល្លារអាមេរិក ធៀបនឹងរយៈពេលដូចគ្នា​កាលពី​ឆ្នាំ ២០១៨។

ជាមួយគ្នានេះ នៅ៥ខែដូចគ្នានេះដែរ វៀតណាម ក៏បាន​នាំចូលមក​កម្ពុជា​វិញ មានជាង ១.៧០០ លានដុល្លារអាមេរិកឯណោះ ដែលបាន​កើនឡើងខ្ពស់ជាង ៥ខែដំបូង កាលពីឆ្នាំ២០១៨ ប្រមាណជាង ២៨០ លានដុល្លាអាមេរិក។

ក្នុងនោះ ផលិតផល​សំខាន់ៗ​ដែលវៀតណាម នាំចូលកម្ពុជា មានដូចជា ដែក និងដែកថែប ប្រេងសាំង ផលិតផលវាយនភណ្ឌ​និងសម្លៀកបំពាក់ និងផលិតផល​កសិកម្ម​ជាច្រើនទៀត ដូចជា​ត្រីសាច់ និងបន្លែផ្លែឈើ ព្រមជាមួយនឹង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗជាច្រើនទៀត។ 

រីឯ ផលិតផល ដែល​កម្ពុជា​នាំចេញទៅវៀតណាម វិញ មានដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ឈើ និងផលិតផល​ធ្វើពីឈើ បន្លែផ្លែឈើ និងផលិតផល​ជាច្រើនមុខ​ទៀត។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​រវាង កម្ពុជា និងវៀតណាម សម្រេចបាន​ដល់ ជាង ៤.៦០០ លានដុល្លារអាមេរិក កើនឡើង​ជាង ២៣% ធៀបនឹង​ឆ្នាំ ២០១៧។ ក្នុងនោះ វៀតណាម​នាំចូលមកកម្ពុជា មានប្រមាណ ៣.៧០០ លានដុល្លារអាមេរិក ខណៈ​កម្ពុជានាំទៅវៀតណាម​មានតែប្រមាណ ១.០០០ លាន​ដុល្លារអាមេរិកប៉ុណ្ណោះ។ បន្ថែមពីនេះ រដ្ឋាភិបាល​ប្រទេសទាំងពីរ ក៏ធ្លាប់បាន​ប្តេជ្ញារួមគ្នា​ផងដែរថា នឹងបង្កើន​ទំហំពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យបានដល់ ៥ ពាន់លាន​ដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០ ខាងមុខ។ 

តាមកាសែតវៀតណាម សៃហ្គន ជីអៃ ផុង បាន​ឲ្យដឹងថា គិតត្រឹមខែ មេសា​ឆ្នាំ២០១៩ កន្លងទៅ វៀតណាម​បានវិនិយោគ​នៅកម្ពុជា​ចំនួន ១៩០ គម្រោង ដែលមានតម្លៃទុន​វិនិយោគសរុប​ជិត ៣ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​កម្ពុជា​បានវិនិយោគ​ក្នុងប្រទេស​វៀតណាម​វិញ មាន​១៩ គម្រោង ជាមួយទុន​វិនិយោប្រមាណ ៦៥ លានដុល្លារអាមេរិក។

ជាមួយគ្នានេះ វៀតណាម ត្រូវបាន​គេចាត់ទុកថា ជាប្រទេស​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ទី៣ របស់កម្ពុជា ដែល​ទំហំ​ពាណិជ្ជកម្មទ្វេភាគី មានកំណើន​ប្រមាណជិត ១០ %​ក្នុងមួយឆ្នាំៗ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រោយ​បញ្ចប់​ទស្សនកិច្ច​លើកទីពីរនៅ​កម្ពុជា គណៈកម្មការអឺរ៉ុប​ផ្ញើ​សារ​អំពី​អនាគត EBA

ព័ត៌មាន
កាលពីថ្ងៃ​ទី៣ ដល់ទី១០ ខែ​មិថុនា ប្រតិភូ​គណៈកម្មការ​អឺរ៉ុប​បានមក​បំពេញ​ទស្សនកិច្ច​ស្វែងរក​ការពិត​លើក​ទីពីរ នៅកម្ពុជា ដើម្បីវាយតម្លៃ​ស្ថ…

ផ្លូវហោះហើរថ្មីមួយទៀត «ភ្នំពេញ-ដាណាង» នឹងបើកឲ្យដំណើរការនៅចុងខែ មិថុនានេះ

ព័ត៌មាន
ផ្លូវហោះហើរថ្មី រវាងរាជធានីភ្នំពេញ ទៅកាន់ទីក្រុង ដាណាង ប្រទេសវៀតណាម នឹងត្រូវ បើកដាក់ឲ្យដំណើរការហោះហើរនៅចុងខែមិថុនានេះ បន្ទាប់ពី រដ្ឋា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ