ពាណិជ្ជកម្ម​កម្ពុជា-វៀតណាម

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម រអិល​ធ្លាក់ចុះជាង៨% នៅ៥ខែដើមឆ្នាំនេះ មកនៅត្រឹមជាង ២ពាន់លានដុល្លារ


បញ្ហារីករាលដាលនៃវិបត្តិកូវីដ-១៩ បានធ្វើឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងវៀតណាម បានថមថយចុះជាង ៨% នៅរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២០នេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺមានមកនៅត្រឹមតែជាង ២,១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។នេះបើយោងតាមទិន្នន័យពីគេហទំព័រផ្លូវការរបស់ ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។
រូបសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (ឆ្វេង) និងរូបលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រីវៀតណាម (ស្ដាំ) (www.vietbao.vn/)

ទិន្នន័យ ដែល​ស្ថានទូតវៀតណាមប្រចាំ​នៅកម្ពុជា បានដក​ស្រង់ចេញ​ពី​អគ្គនាយកដ្ឋាន​គយ​វៀតណាម បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេល ៥ខែដំបូង ​ដើមឆ្នាំ ២០២០នេះ ការនាំចេញ​ទំនិញ​ពី​ប្រទេសកម្ពុជា ទៅកាន់ប្រទេស​វៀតណាម សម្រេចបានជាង ​៤៧៦លានដុល្លារអាមេរិក ដែលមាន​ការធ្លាក់ចុះ ១៥% ហើយទំនិញ​នាំចេញ​ភាគច្រើនជា ប្រភេទស្រូវអង្ករ គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ ជាដើម។ ទន្ទឹមគ្នានេះ ​ការនាំចូលទំនិញ​ពីប្រទេសវៀតណាម មកកាន់​ប្រទេស​កម្ពុជា វិញ សម្រេចបានជាង​ ១,៧ ពាន់លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ ៦% បើធៀប​នឹងរយៈពេល​ដូចគ្នា កាលពីឆ្នាំ ២០១៩​ ខណៈទំនិញភាគ​ច្រើន​ជា ដែកថែប ប្រេង បន្លែ និងផ្លែឈើជាដើម។

សូមជម្រាបថា កាលពីឆ្នាំ២០១៩​កន្លងទៅ ទំហំពាណិជ្ជកម្ពុជា និងវៀតណាម សម្រេចបានជិត ៥,៣ ពាន់លាន​ដុល្លារអាមេរិក កើនឡើង​ជាង ១១% បើធៀបនឹង​ឆ្នាំ ២០១៨ ខណៈការនាំចេញ​ទំនិញ​ពីប្រទេស​វៀតណាម ចូលមក​កម្ពុជា កាលពីឆ្នាំ ២០១៩ ​មានជាង ៤,៤ពាន់​លាន​ដុល្លារ​អាមេរិក ហើយការនាំចេញ​ពី​កម្ពុជា​ទៅកាន់​វៀតណាម​វិញ មានជាង ៩០០​លានដុល្លារ​អាមេរិក។

គួររម្លឹក​ដែរថា បើតាមរបាយការណ៍ពី​ការិយាល័យ​ស្ថិតិ​ទូទៅ​វៀតណាម បានបង្ហាញថា ក្នុងរយៈពេល​ ៥ខែដើមឆ្នាំ​២០២០នេះ ​ទំហំពាណិជ្ជកម្ម​អន្តរជាតិ​របស់ វៀតណាម សម្រេច​បានជិត ​២០០ ពាន់លាន​ដុល្លារ​អាមេរិក ក្នុងនោះ ការនាំចេញ​ទៅក្រៅ​ប្រទេស មានជិត ​១០០​ពាន់លាន​ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ ១,៧% ហើយការនាំចូល​មកកាន់​​ប្រទេស​វៀតណាម មាន​ជាង ៩៧ពាន់លាន​ដុល្លារ​អាមេរិក ថយចុះ​ប្រមាណ ៣,៨%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា អាចប្រកៀកប្រកិតទៅនឹងផែនការ ១លានតោន?

ព័ត៌មាន
បើទោះបីជាឆ្នាំ២០២០នេះ វិស័យស្នូលសំខាន់ៗមួយចំនួនរបស់កម្ពុជា កំពុងត្រូវបានរងផលប៉ះពាល់យ៉ាងដំណំពីវិបត្តិកូវីដ-១៩ក៏ពិតមែន ប៉ុន្ដែ បើយើង…

ពលរដ្ឋរស់នៅក្នុងទីក្រុងរណបសិរីមង្គល ទទួលបានសម្ភារការពារខ្លួនពីជំងឺកូវី-១៩

ព័ត៌មាន
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ ក្រុមហ៊ុន Worldbridge Homes របស់លោកឧកញ៉ា សៀ ឬទ្ធី បានចែកសម្ភារការពារខ្លួនពីជំងឺកូវីដ-១៩ដល់ពលរដ្ឋទាំងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ