Advertisement
Advertisement
Advertisement
ចំនួនពលករទៅថៃចយចុះនៅឆ្នាំ២០១៩

ក្រសួងការងារ៖ ពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ថយចុះ៣០%ក្នុងឆ្នាំ២០១៩


ក្នុងឆ្នាំ២០១៩កន្លងទៅ ពលករដែលបានចំណាកស្រុកទៅធ្វើការនៅប្រទេសថៃមានការ ថយចុះប្រមាណ៣០% បើធៀបនឹងឆ្នាំ២០១៨ ពោលគឺថយពីជាង ៩០ពាន់នាក់ មកនៅត្រឹម ប្រមាណ៥៧ពាន់នាក់តែប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នៅក្នុងសន្និសិទសារព័ត៌មាននាព្រឹកមិញនេះ។
ពលករ​ខ្មែរ​នៅ​ថៃ​មក​ទទួល​ឯកសារ​អត្តសញ្ញាណ​នៅ​ស្ថានទូត​កម្ពុជា​ក្នុងទីក្រុង​បាងកក។
ដោយ
Advertisement

បើ​តាម​ឯកឧត្តម ហេង សួរ បាន​បញ្ជាក់​ថា កា​ថយ​ចុះ​នេះ​បណ្តាល​មក​ពី ភាព​ប្រហាក់ប្រហែល​គ្នា​នៃ​ប្រាក់បៀវត្ស​ន៍​របស់​កម្មករ​និ​យោ​ជិ​ក ជាមួយ​ប្រទេស​ជិតខាង ក៏​ដូច​ជា​ភាព​សម្បូរ​បែន​នៃ​ការងារ ដោយសារ​មានការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​ច្រើន​។

ឯកឧត្តម ហេង សួរ មាន​ប្រសាសន៍​ថា «​ជាក់ស្តែង​បើសិនជា​ប្រៀបធៀប​ជាមួយ​ទីផ្សារ​ម៉ា​ឡេ​ស៊ី​វិញ ឥឡូវនេះ​ភាគតិច​ណាស់​ដែល​បងប្អូន​យើង​ចង់ទៅ​ធ្វើការ​នៅ​ទីនោះ ដោយសារ​រូបិយ​បណ្ណ​របស់​ប្រទេស​នោះ ហាក់​ចុះថោក​បើ​ប្រៀបធៀប​នឹង​ដុល្លារ ធ្វើ​ឲ្យ​នៅ​ប្រទេស​មួយ​ចំនួន លែង​មាន​ភាព​ទាក់ទាញ​។ ហើយ​ម្យ៉ាង​ការងារ​ក៏​កាន់តែ​សម្បូរ​បែប​នៅ​ប្រទេស​យើង ក្នុង​នោះ​សម្រាប់​អ្នក​ដែល​ចង់​ធ្វើការ​នៅ​ក្នុង​វិស័យ​កសិកម្ម​ក៏​មិន​លំបាក​ប៉ុន្មាន​ដែរ ដោយសារ​តែ​វិស័យ​កសិកម្ម​របស់​យើង​ឥឡូវនេះ ក៏​មានការ​វិនិយោគ​ជា​លក្ខណៈ​បែប​ឧស្សាហកម្ម មិនមែន​ជា​កសិកម្ម​ដែល​ធ្វើ​ជា​លក្ខណៈ​គ្រួសារ​អី​នោះ​ដែរ​»​។

គូសបញ្ជាក់​ថា ចំនួន​ពលករ​ដែល​ស្នាក់​នៅ និង​ធ្វើការ​នៅ​ក្រៅប្រទេស នៅ​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ មាន ១,២ លាន​នាក់ មានការ​កើនឡើង​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ប្រមាណ​ជាង​៥០​ពាន់​នាក់​។ ហើយ​ប្រាក់​បញ្ញើរ​ដែល​សល់​ពី​ការ​វាយ​នៅ​ក្នុង​ក្រៅប្រទេស​ដែល​ពលករ​បាន​ផ្ញើ​មក​ក្រុម​គ្រួសារ​មាន​ប្រមាណ ជា ២.៨០០ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ហើយ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​ច្រើន​ជាងគេ​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សិស្សជាង ២.៥០០ នាក់នៅថៃ ខកខានសិក្សា ដោយសារសាលាបិទទ្វារ បន្ទាប់ពីរកឃើញ សិស្សម្នាក់ឆ្លងវីរុស Covid 19

ព័ត៌មាន
សាលា Pharaharuthai Donmuang ដែលមានសិស្ស ២.៥០០ នាក់ នៅក្នុងស្រុក ដនមឿង ប្រទេសថៃ បានត្រូវសម្រេច​ឲ្យ​បិទទ្វារចំនួន ១៤ ថ្ងៃ បន្ទាប់ពីរកឃ...

ក្រសួងការងារ៖ មានរោងចក្រចំនួន១០ហើយ បានស្នើសុំព្យួរការងារកម្មករនយោជិត ព្រោះតែកង្វះវត្ថុធាតុដើមផលិត!

ព័ត៌មាន
ក្រសួងការងារ បានឲ្យដឹងថា នៅក្នុងខែមីនានេះ អាចនឹងមានរោងចក្រប្រមាណជិត ២០០ រោងចក្រ នឹងត្រូវបានជួបបញ្ហាកង្វះវត្ថុធាតុដើមផលិត និងឈានដល់កា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ