ប្រទេស​នៃ​ស្នាមញញឹម

កម្ពុជា​ជា​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​បំផុត​នៅ​លើ​ពិភព​លោក


តើអ្នកដឹងទេ? ប្រទេស​កម្ពុជា​ក្រៅតែ​ពី​មាន​កន្លែង​កម្សាន្ត​ច្រើន​ដែល​ទាក់ទាញ​ដល់​ទេសចរណ៍​មក​ពី​គ្រប់​ទិសទី​នៃ​ពិភព​លោក ក៏​មាន​ប្រជាជន​ដែល​រួសរាយ​រាក់ទាក់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។
ប្រជាជន​ខ្មែរ​​ត្រូវ​ពិភព​លោក​ចាត់ទុក​ថា រួសរាយ​រាក់ទាក់​ជាង​គេ​បំផុត
ដោយ

នៅក្នុងការស្ទង់មតិដែលធ្វើឡើង​ដោយ Rough Guides អ្នក​ចូលរួម​បោះឆ្នោត​បាន​ជ្រើសរើស​កម្ពុជា ជា​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​បំផុត​ទីមួយ ក្នុង​ចំណោម​ប្រទេស​ដែល​រួសរាយ​រាក់ទាក់​បំផុត​ទាំង​១០ នៅលើពិភពលោក។

អ្នកចូលរួម​បោះឆ្នោត​បាន​លើក​ឡើង​ថា «ប្រជាជន​កម្ពុជា​ឆ្លង​កាត់​ការ​លំបាក​យ៉ាង​ច្រើន ប៉ុន្តែ ពួកគេ​នៅតែ​ពោរ​ពេញ​ដោយ​ស្នាម​ញញឹម»។

Rough Guides គឺជាស្ថាប័នបោះពុម្ព​ផ្សាយ​អំពី​ការ​ធ្វើ​ដំណើរ​ទេសចរណ៍​ឈាន​មុខ​គេ​មួយ នៅ​លើ​ពិភព​លោក។ ស្ថាប័ន​នេះ​បាន​ធ្វើការ​ស្ទង់​មតិ​សហគមន៍​ប្រិយ​មិត្ត​ហ្វេសប៊ុក និង Twitter របស់​ខ្លួន ថា​តើ​ប្រទេស​ណា​ដែល​អ្នក​គិត​ថា​ជា​ប្រទេស​រួសរាយ​រាក់ទាក់​ជាង​គេ​បំផុត នៅ​លើ​ពិភព​លោក។ 

អ្នកឆ្លើយភាគច្រើនបំផុត បាន​បោះឆ្នោត​ជ្រើសរើស​ប្រទេស​កម្ពុជា ជា​ប្រទេស​ដែល​ប្រជាជន​មាន​ភាព​រួសរាយ​រាក់ទាក់​បំផុត ក្នុង​ចំណោម​ប្រទេស​ចំនួន​១០។

ប្រទេស​ផ្សេងទៀត​ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​រួសរាយ​រាក់ទាក់​ជាង​គេ​បំផុត បន្ទាប់​ពី​កម្ពុជា រួមមាន ប្រទេស​ហ្វ៊ីលីពិន ជាប់​លេខ​២ ប្រទេស​ឡាវ​ជាប់​លេខ​៣ ប្រទេស​នេប៉ាល់​ជាប់​លេខ​៤ ប្រទេស​ថៃ​ជាប់​លេខ​៥ ប្រទេស​មីយ៉ាន់ម៉ា​ជាប់​លេខ​៦ ប្រទេស​ឥណ្ឌូនេស៊ី​ជាប់​លេខ​៧ ប្រទេស​ហ្វ៊ីជី​ជាប់​លេខ​៨ ប្រទេស​ស្កុតឡិនជាប់​លេខ​៩ និង​ប្រទេស​ស្រីលង្ការ​ជាប់​លេខ​១០។

ការស្ទង់​មតិ​ប្រទេស​រួសរាយ​រាក់ទាក់​បំផុត​នៅ​លើ​ពិភព​លោក របស់ Rough Guides ធ្វើ​ឡើង​សម្រាប់​ឆ្នាំ​២០១៦៕




អត្ថបទបន្ទាប់


មហាអំណាច​សេដ្ឋ​កិច្ច​ពិភពលោក​ទាំង​៥​នៅ​ឆ្នាំ​២០៣០

ព័ត៌មាន
ក្រុមហ៊ុន PricewaterhouseCoopers (PwC) ជាក្រុមហ៊ុន​ផ្ដល់​សេវា​ដ៏​ធំ​បំផុត​មួយ​នៅ​លើ​ពិភព​លោក ទើប​តែ​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ព្យា…

ADB៖ ការ​ចំណាយ​និង​ការ​វេរ​លុយ​តាម​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ ឌីជីថល មាន​ទឹក​ប្រាក់​៨​ពាន់ ៣០០​លាន​ដុល្លារ​អាមេរិក

ព័ត៌មាន
ការផ្គត់ផ្គង់​ទៅនឹង​តម្រូវការ​សេវា​កម្ម​ចំណាយ និង​ការ​វេរ​លុយ​តាម​ប្រព័ន្ធ​ហិរញ្ញវត្ថុ ឌីជីថល តាម​ប្រព័ន្ធ​ទូរស័ព្ទ​ស្មាតហ្វូន និង​ភា្នក់ង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ