ខេមបូឌាដេលី

កាសែត​ឌឹ​ខេមបូឌា​ដេលី​ចាប់​ផ្តើម​ចេញ​ផ្សាយ​​ឡើង​វិញ​ ប៉ុន្តែ​អនឡាញ​!


កាសែត ឌឹ ខេមបូឌា ដេលី បាន​ប្រកាស​ថា ខ្លួន​​ចាប់​ផ្តើម​ផ្សព្វផ្សាយ​ឡើង​វិញ ហើយ​តាម​អនឡាញ ដោយ​មាន​ទីតាំង​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​បាន​បិទ​កាល​ពី​ខែ​កញ្ញា ដោយសារ​មិន​អាច​បង់​ពន្ធ​ចំនួន​ជាង ៦​លាន​​ដុល្លារ។
រូបភាព​​ច្បាប់​ចាស់​របស់​កាសែត​ដេលី នៅ​មុន​បិទ​ការផ្សាយ​នាថ្ងៃ​ទី៤ កញ្ញា ដោយសារ​រឿង​ពន្ធ។
ដោយ

នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ កាសែត ឌឹ ខេមបូឌា ដេលី បាន​ប្រកាស​ថា «នៅ​ថ្ងៃ​ទី​​២៤ ខែ​តុលា ឆ្នាំ​២០១៧ កាសែត ខេមបូឌាដេលី បាន​ចាប់​ផ្តើម​ដំណើរការ​ឡើង​វិញ​តាម​ប្រព័ន្ធ​ឌីជីថល​តែ​ប៉ុណ្ណោះ​មិន​មែន​លក្ខណៈ​ពាណិជ្ជកម្ម ហើយ​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស»។

បន្ទាប់​ពី​ដំណើរការ​ជាង​​២៤​ឆ្នាំ និង​១៥​​ថ្ងៃ​​​​ ខេមបូឌាដេលី បាន​បញ្ឈប់​ការ​បោះពុម្ព​ផ្សាយ​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា បន្ទាប់​ពី​មិន​មាន​លទ្ធភាព​បង់​ពន្ធ ចំនួន​ជាង ៦​លាន​ដុល្លារ​ដែល​ខ្លួន​បាន​អះអាង​ថា ចំនួន​នេះ​ច្រើន​ពេក ហើយ​ថា កាសែត​មិន​ដែល​បាន​ចំណេញ​លុយ​ពី​ប្រតិបត្តិការ​នេះ​ទេ។

អ្នក​កាសែត​ជើង​ចាស់​លោក ​ប៊ើណាដ​ គ្រីស័រ បាន​បង្កើត​សារព័ត៌មាន​មួយ​នេះ នៅ​ឆ្នាំ​១៩៩៣ ​ហើយ​ខណៈ​ដែល​គាត់​មាន​វ័យ​ចំណាស់​ទៅ​ហើយ​​នោះ ​កូន​ស្រី​របស់​គាត់​ឈ្មោះ ឌីបូរ៉ា គ្រីស័រស្ទាល ក៏​បាន​ចូល​មក​​កាន់កាប់​ដោយ​បាន​ចុះ​បញ្ជី​ជា​ក្រុមហ៊ុន​ឈ្មោះ​ Bernard Krisher Jimusho Co. នៅ​ខែ​មេសា ឆ្នាំ​មុន។

ឌីបូរ៉ា គ្រីស័រស្ទាល​ ដែល​ជា​ចាងហ្វាង​ការ​ផ្សាយ​រង បាន​និយាយ​បា្រប់​កាសែត​ជប៉ុន​មួយ​ថា ខេមបូឌា ដេលី នឹង​បន្ត​ប្រតិបត្តិការ​អនឡាញ មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស ដែល​ជា​ក្តី​ប្រាថ្នា​របស់​ឪពុក​របស់​នាង ហើយ​កាសែត​នេះ​នឹង​នៅ​រក្សា​ទុក​ទំហំ​ក្រដាស​ប្រភេទ A4 ដដែល។

ឌីបូរ៉ា គ្រីស័រស្ទាល​ បាន​និយាយ​ដូច្នេះ​ជាមួយ​កាសែត​ជប៉ុន Japan Times ថា «វា​នឹង​ត្រូវការ​អ្នក​ផ្តល់​ជំនួយ ហើយ​អ្នក​កាសែត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រថុយ​ប្រថាន​ក្នុង​ការ​សរសេរ​អត្ថបទ។»

ក៏​ប៉ុន្តែ ឌីបូរ៉ា គ្រីស័រស្ទាល បាន​បន្ត​ថា ​ជំនួយ​ដែល​ផ្តល់​ដោយ​ជន​ជាតិ​អាមេរិក និង​ជប៉ុន នឹង​ត្រូវ​បដិសេធ​ចោល។

ឌីបូរ៉ា គ្រីស័រស្ទាល បាន​និយាយ​ថា​​ «គាត់​​(ឪពុក​របស់​នាង) ចង់​អភិរក្ស​ឯករាជ្យភាព​របស់​កាសែត​នេះ។ តម្លៃ​នៃ​កាសែត​នេះ​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ទេ។ វា​ជា​កម្មសិទ្ធិ​បញ្ញា​របស់​យើង»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យុទ្ធសាស្រ្ដ​សំខាន់ៗ​ក្នុង​ការ​ត្រៀម​លក្ខណៈ​ក្លាយ​ជា​សហគ្រិន​នឹង​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​ធុរកិច្ច!

ព័ត៌មាន
ប្រសិន​បើ​អ្នក​នៅ​ក្មេង ហើយ​កំពុង​មាន​អារម្មណ៍​រំជើប​រជួល​ចង់​ចេញ​រកស៊ី​ដោយសារ​ឃើញ​គេ​ជោគជ័យ មើល​ទៅ​ដូចជា​ងាយ​ណាស់ បើក​ភ្លាម​ជោគជ…

រដ្ឋាភិបាល​ខាត​​​៤០លាន​ដុល្លារ​ក្នុង​មួយឆ្នាំ ដើម្បី​ជួយ​​​កម្មករ​បាន​ឡើង​ប្រាក់​ឈ្នួល

ព័ត៌មាន
ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍ថា រដ្ឋាភិបាល​​សុខ​ចិត្ត​ខាត​បង់​ទឹក​ប្រាក់​​ជា​ចំណូល​ជាតិ​ជាង ៤០​លាន​ដុល្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ