កំណើនវិស័យសំណង់

វិស័យសំណង់បន្តរីកចម្រើនជាលំដាប់នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ


ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ វិស័យសំណង់កម្ពុជាបានបន្តរីកចម្រើនទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត គឺសុទ្ធសឹងតែបានបង្ហាញពីតួលេខអភិវឌ្ឍន៍កើនឡើងជាមួយនឹងសំណង់អគារលំនៅដ្ឋានខុនដូ អាផាតមិន សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ និងសំណង់លំនៅដ្ឋានលក្ខណៈបុរី។
សំណង់អាគារខ្ពស់ៗក្នុងរាជធានីភ្នំពេញ (រូបភាព៖ ហេង ភារម្យ)
ដោយ

បើរាប់ គិតចាប់តាំងពីឆ្នាំ២០០០ មកដល់ត្រឹម​ខែកញ្ញា​ឆ្នាំ២០១៩ នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានផ្តល់​លិខិតអនុញ្ញាត​សាងសង់​ទូទាំង​ប្រទេស​សរុបជាង ៤,៦ ម៉ឺនគម្រោង ដែលគិតជា​ទឹកប្រាក់​ជាង ៤៨ ពាន់លាន​ដុល្លារ ដែលក្នុងនោះ មានអគារ​ខ្ពស់ៗ​ចាប់ពី ៥ជាន់ឡើង​ទៅ ជាង១.៥០០​អគារ និងគម្រោង​អគារបុរី​លំនៅដ្ឋាន និងបណ្តុំ​លំនៅដ្ឋាន​លក្ខណៈបុរី​មាន ២៦៨ គម្រោង។ នេះបើតាមរបាយការណ៍​ពីក្រសួងរៀបចំ​ដែនដី​នគរូបនីយកម្ម និងសំណង់។

ដើម្បីចូលរួមចំណែក​គាំទ្រដល់​ការអភិវឌ្ឍ​វិស័យសំណង់នេះ ត្រូវបាន​អ្នកអភិវឌ្ឍន៍​នៅក្នុងវិស័យ​សំណង់នៅ​កម្ពុ​ជាភាគច្រើន បានបង្ហាញ​ពីទំនុកចិត្ត​ក្នុងការ​តាំងចិត្ព​ពង្រីកការ​វិនិយោគ​របស់ខ្លួន​បន្ថែម​ជាបន្តបន្ទាប់ មិនថាការអភិវឌ្ឍ​បុរីលំនៅដ្ឋាន​ប៉ុណ្ណោះទេ ការវិនិយោគ​លើសំណង់​អគារខ្ពស់ៗ ក៏កំពុងតែ​ប្រកាស​គម្រោង​សាងសង់​ជាច្រើនផងដែរ​នៅក្នុងឆ្នាំនេះ និងឆ្នាំខាងមុខ។

ជាក់ស្តែង ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន The Flora បានប្រកាស​ឲ្យដឹងថា នៅឆ្នាំ ២០២០ ខាងមុខនេះ ខ្លួននឹងបោះជំហាន​ទៅមុខបន្ត​ទៀត ជាមួយនឹង​ការវិនិយោគ​អគារពាណិជ្ជកម្ម និង អគារខុនដូ បន្ទាប់ពី​ទទួល​បានជោគជ័យ​លើការអភិវឌ្ឍ​លំនៅដ្ឋាន​ផ្ទះល្វែងប្រណិត នាពេលកន្លងមកនេះ។ តាមផែនការក្រុមហ៊ុននេះ នឹងបន្ថែម​ការវិនិយោគ​សាងសង់​អគារពាណិជ្ជកម្ម ខុនដូលំដាប់ផ្កាយ៥ ស្ថិតនៅតំបន់​បឹងកេងកងទី១ ដែលមាន​កម្ពស់រហូត ៣៨ជាន់ ស្មើនឹង១៩៨ យូនីត។

លោក សាំង សុភ័ក្រ្តរ៉ាឌី នាយកផ្នែកលក់ The Flora បានអះអាងថា ការសាងសង់​ខុនដូផ្កាយប្រាំ​កម្ពស់ ៣៨ជាន់នេះ គឺដើម្បី​ផ្តល់ការរស់នៅ​បែបទាន់សម័យ ជូនអតិថិជន ដោយសារអគារ​ខុនដូនេះ បានសាងសង់​នៅចំកណ្តាល​ទីក្រុងភ្នំពេញ។

សាងសង់អគារពាណិជ្ជកម្ម ខុនដូលំដាប់ផ្កាយ៥ ស្ថិតនៅតំបន់បឹងកេងកងទី១ ដែលមានកម្ពស់រហូត ៣៨ជាន់ ស្មើនឹង១៩៨ យូនីត។

លោក សាំង សុភ័ក្រ្តរ៉ាឌី នាយកផ្នែកលក់ The Flora បានអះអាងថា ការសាងសង់​ខុនដូផ្កាយប្រាំ​កម្ពស់ ៣៨ជាន់នេះ គឺដើម្បី​ផ្តល់ការរស់នៅ​បែបទាន់សម័យ ជូនអតិថិជន ដោយសារអគារ​ខុនដូនេះ បានសាងសង់​នៅចំកណ្តាល​ទីក្រុងភ្នំពេញ។

របាយការណ៍បច្ចុប្បន្នភាព​ទីផ្សារ​អចលទ្រព្យ​ក្រុមហ៊ុន វីត្រាស បង្ហាញថា ការសាងសង់ និងផ្គត់ផ្គង់​អគារពាណិជ្ជកម្ម​សម្រាប់ប្រើប្រាស់​ក្នុងវិស័យ​លក់ដុំ និងលក់រាយ​រក្សាបាន​កំណើនខ្ពស់​នៅក្នុងឆ្នាំ​២០១៩នេះ ស្របពេល​ការផ្គត់ផ្គង់​អគារការិយាល័យ​នៅបន្តមាន​សន្ទុះខ្លាំង។ បន្ថែមលើនេះ ការសាងសង់ និងការផ្គត់ផ្គង់​អគារលំនៅដ្ឋាន​ដូចជា គម្រោងខុនដូ និង សំណង់ផ្ទះ​ជាប់ដី​ក៏សុទ្ធសឹង​មានសកម្មភាព​សាងសង់​មមាញឹក​ផងដែរ​នៅឆ្នាំ២០១៩នេះ។

លោក លឹម កុកឡុង អគ្គនាយកក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន The Flora

របាយការណ៍ដដែលបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ ខុនដូចំនួន ៦ ៦០០ យូនីត​ ត្រូវបានប្រកាស​ដាក់លក់​ដោយក្រុមហ៊ុន​អភិវឌ្ឍន៍ ហើយក្នុងនោះ​ខុនដូ​ចំនួន ៦ ២០០ យូនីត បានសាងសង់​ចប់ និងរួចរាល់​សម្រាប់ការ​ចូលទៅ​ស្នាក់នៅ។

ជាមួយគ្នានេះ ធនាគារពិភពលោក​ក៏បានបញ្ជាក់​នៅក្នុងរបាយការណ៍​របស់ខ្លួន​ដែលបាន​ចេញផ្សាយ​ខែមុននេះថា វិស័យសំណង់​នៅកម្ពុជា​នឹងនៅតែមាន​សកម្មភាព​មមាញឹក​ដែលបង្ហាញថា វិស័យនេះ​នៅតែជាគោលដៅ​សំខាន់មួយ​ក្នុងការទាក់ទាញ​ការវិនិយោគ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាចូលរួមកំណែទម្រង់ប្រព័ន្ធឌីជីថល ក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ បង្កើតវិស័យធនាគារអាស៊ានតែមួយ

ព័ត៌មាន
ប្រទេសកម្ពុជា បាននិងកំពុងចូលរួម ក្នុងកំណែទម្រង់ប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានគោលដៅសំខាន…

ធនាគារវៀតណាម កំពុងរឹតបន្ដឹងការផ្ដល់កម្ចី ខណៈកំណើនឥណទានកញ្ជ្រោលឡើងខ្លាំង

ព័ត៌មាន
ធនាគារពាណិជ្ជជាច្រើននៅវៀតណាម កំពុងរឹតបន្តឹងការផ្ដល់កម្ចីស្របពេលដែលទំហំនៃកំណើនឥណទានរបស់ធនាគារកំពុងកើនឡើងខ្ពស់តាមអ្វីដែលធនាគារបានកំណត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ