ការជួយសង្គ្រោះជីវភាព​ពលរដ្ឋ​នៅអំឡុងពេលកូវីដ-១៩

ក្រសួងសេដ្ឋកិច្ច៖ រដ្ឋាភិបាលត្រៀមដកថវិកា​ពីកញ្ចប់ថវិកា ៨០០ លានដុល្លារសម្រាប់ទប់ទល់កូវីដ-១៩ មកជួយពលរដ្ឋមានជីវភាពខ្វះខាត


ក្រោយពីសម្តេច ហ៊ុន សែន ប្រកាសអន្តរាគមន៍ ទៅលើបញ្ហាជីវភាពរបស់ប្រជាជន ពិសេសសម្រាប់ពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារមេរោគកូវី-១៩នោះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងកំពុងទំនាក់ទំនងជាមួយក្រសួងផ្សេងទៀតដើម្បីធ្វើការងារនេះ ឲ្យបានលឿនតាម និងចំគោលដៅដល់ពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដ។
តួលេខ​ឆ្នាំ២០១៥ បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​២​លាន​កន្លះ​ជំពាក់​បំណុល​ធនាគារ​និង​មីក្រូ​ហិរញ្ញ​វត្ថុ​ឯកជន

ឯកឧត្តម មាស សុខសេនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានប្រាប់​សារព័ត៌មាន​ខេមបូណូមីស​ថា  ឥឡូវនេះ ខាងក្រសួង​សេដ្ឋកិច្ច​បានត្រៀម​ថវិការួចជា​ស្រេច​ហើយ ដើម្បីអនុវត្ត​ទៅតាម​វិធានការ​ដែលរាជរដ្ឋាភិបាល​បាន​ដាក់ចេញ។

ឯកឧត្តមបន្ត «វាត្រូវការ​ក្រសួងផែនការ​កំណត់​ចំនួន​មនុស្ស ​ឬគ្រួសារ ដែលរងផល​ប៉ះពាល់​ឲ្យបានច្បាស់លាស់​សិន ព្រោះដូចជា​គ្រួសារ​ក្រីក្រអី​ យើងត្រូវ​កំណត់​អត្តសញ្ញាណ​ពួកគាត់​ឲ្យបានច្បាស់លាស់​សិនមិនមែន​ចេះតែ​បើកៗ​ទេ ជាពិសេសយើង​ឲ្យអ្នកដែល​រងផលប៉ះពាល់​ខ្លាំងក្នុង​ការបាត់បង់​អាជីវកម្ម ឬមុខរបរផ្ទាល់ ដោយ​សារកូវីដ​ហ្នឹង ព្រោះបើ​យើងមិនជួយ​គាត់ទេ គាត់នឹងក្លាយ​ជាអ្នក​ក្រមួយ​រំពេចហ្នឹង»។

ឯកឧត្តមបាន​បន្ថែមថា «យើងត្រៀមកញ្ចប់​ថវិកា​សម្រាប់​កិច្ចការ​ទាំងអស់​ហ្នឹង​រួចហើយ ព្រោះយើង​បានត្រៀម​ដល់ទៅ ៨០០លាន​ដើម្បីដោះ​ស្រាយ​បញ្ហាហ្នឹង ប៉ុន្តែមិនថា យកលុយ​៨០០លាន​ហ្នឹងដើរ​ចែកពលរដ្ឋ​នោះទេ ព្រោះថា ថវិកាដែល​បានផ្តល់ជូន​កម្មករ​ដែលរងផល​ប៉ះពាល់​រាល់ខែ ក៏ដកចេញពី ៨០០លាន​ហ្នឹងដែរ អញ្ចឹងយើង​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​ផ្សេងៗសិន ដើម្បីកំណត់​យន្តការ​ឲ្យបានច្បាស់លាស់​​ក្នុងផ្តល់​ឧបត្ថម្ភ​ជូនដល់​ពលរដ្ឋ​រងគ្រោះទាំងនោះ»។

ជាមួយគ្នានេះដែរ ឯកឧត្តម ស្រី ដា អ្នកនាំពាក្យ​ក្រសួងផែនការ បានអះអាង​ថា ក្រុមការងារ​របស់​ក្រសួង​ផែនការ កំពុងតែ​សស្រាក់​សស្រាំ​ជាមួយ​អាជ្ញាធរ​រាជធានី​-ខេត្ត​ទាំង​២៥ ដើម្បីធ្វើស្ថិតិ​ចុងក្រោយ​ពីចំនួន​គ្រួសារ​ដែលរងផល​ប៉ះពាល់​ពីកូវីដ​-១៩ ពិតប្រាកដ។ 

ឯកឧត្តមបញ្ជាក់ថា «​ក្រុមការងារ​យើងកំពុង​តែសម្រុក​ធ្វើ​ហ្នឹងណា ដោយធ្វើ​យ៉ាងណា​ឲ្យចប់ក្នុង​ខែ៥ហ្នឹង​នៅតាម​ទីជនបទ និងខែ៦​យើងធ្វើនៅតាម​ទីប្រជុំជន ដើម្បីមាន​តួលេខ​គ្រប់គ្រាន់​ដើម្បីផ្តល់​ទៅក្រសួង​សេដ្ឋកិច្ច»។

ឯកឧត្តម​អ្នកនាំពាក្យ​ក្រសួងផែនការ​បានឲ្យ​ដឹងបន្តថា នៅពេលដែល​ធ្វើស្ថិតិ​ដឹងហើយ​ថា នោះក្រសួង​សេដ្ឋកិច្ច​នឹងផ្តល់​ថវិកានោះ​ជូនដល់​ប្រជាពលរដ្ឋ​ខ្វះខាត​ពិតប្រាកដ តាមរយៈវីង​ មានន័យថា ទាល់តែអ្នក​ដែលមាន​បណ្ណ​បញ្ជាក់​ពីភាព​ក្រីក្រ​ថ្មីចុងក្រោយនេះ ទើបទទួល​បាន តែមិនមែន​ជាបណ្ណ​សមធម៌​ដែលមាន​យូរហើយ​នោះទេ។

បើតាមអ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច មកទល់នឹង​ពេលនេះ ក្រសួងបាន​បញ្ចេញ​ថវិកា​មួយចំនួន​ក្នុងកញ្ចប់​ថវិកា​៨០០​លានដុល្លារ​នេះហើយ ក្នុងជួយដល់​កម្មករ​កម្មាការិនី​ជាង ១,៥ ម៉ឺននាក់ ដោយខាងផ្នែក​សហគ្រាស​រោងចក្រកាត់​ទទួលបាន​ ៤០ដុល្លារ​ក្នុងមួយខែ និងកម្មករផ្នែក​វិស័យ​ទេសចរណ៍ ទទួលបាន ៣០ដុល្លារ​ក្នុងមួយខែ។

តាមការបញ្ជាក់​របស់ឯកឧត្តម មាស សុខសេនសាន ការផ្តល់ប្រាក់​ឧបត្ថម្ភ​ដល់ពលរដ្ឋ​ខ្វះខាត​នេះ នឹងត្រូវផ្តល់ឲ្យ​​ពលរដ្ឋ​ ដែលមាន​មុខរបរ​រងផល​ប៉ះពាល់ខ្លាំង ដូចជាអ្នករត់​តាក់ស៊ី​ទៅតាម​បណ្តាខេត្ត កសិករមួយ​ចំនួន រួមទាំងអ្នកមាន​អាជីវកម្ម ​ដែលទទួល​ផលប៉ះពាល់ពី​កូវីដ-១៩​ដោយផ្ទាល់​មួយចំនួន​ទៀតផងដែរ។

តែយ៉ាងណាមិញ សម្រាប់គ្រួសារមួយ ឬសមាជិក​ម្នាក់​ក្នុងគ្រួសារ​នីមួយៗ អាចទទួល​បានប្រាក់​ឧបត្ថម្ភ​ប៉ុន្មាន ហើយការ​ផ្តល់ប្រាក់​ឧបត្ថម្ភនេះ នឹងចាប់ផ្តើម​អនុវត្ត​​នៅពេលណា​នោះ គឺឯកឧត្តម មិនទាន់​អាចបញ្ជាក់​បាននោះទេ ព្រោះត្រូវរងចាំ​ការចេញយន្តការ​ឲ្យបានច្បាស់លាស់​ពីក្រសួង​ផ្សេងៗ​ដែលពាក់​ជា​មុនសិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាជ្ញាធរខេត្តកំពតព្រមានចាត់ការតាមផ្លូវច្បាប់ ចំពោះឈ្មួញយកទុរេនពីប្រទេសជិតខាង មកក្លែងបន្លំថាជាទុរេនកំពត

ព័ត៌មាន
ម្ចាស់ចម្ការទុរេនខេត្តកំពតមួយចំនួនបានត្អូញត្អែរ ពីការនាំចូលទុរេនពីប្រទេសខាងមកលក់បង្ខូចតម្លៃទុរេនកំពត ដោយឈ្មួញខ្លះទៀតអះអាងថាទុរេននាំចូល…

កម្ពុជាព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយ១០០% នៃ១២២នាក់!

ព័ត៌មាន
នៅទីបំផុតទៅ អ្នកជំងឺកូវីដ១៩ ម្នាក់ចុងក្រោយ បានជាព្យាបាលជាសះស្បើយហើយ នាំឲ្យអ្នកជាសះស្បើយពីជំងឺកូវីដ១៩កើនដល់១២២នាក់ និងមិនមានករណីវិជ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ